ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពស់​ទឹកស្ទឹង​សង្កែ ​កំពុង​ហក់​ឡើង​ខ្លាំង​​បង្ហាញ​សញ្ញា​​​​អាសន្នហើយ !

1 ខែ មុន
  • បន្ទាយមានជ័យ

​ខេត្តបាត់ដំបង​៖ ពិតមែនតែ​នៅ​តាម​បណ្ដា​ស្រុក​មួយ​ចំនួន​ បាន​រង​នូវ​ផល​ប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ រីឯ​តាម​បណ្ដា​ស្រុក​មួយ​ចំនួន​ទៀត កំពុង​ខ្វះខាត​ទឹក​ស្រោច​ស្រប​នៅឡើយ ប៉ុន្តែ​ពេល​នេះ​ជំនន់​ទឹកភ្លៀង បាន​និង​កំពុង​មាន​សន្ទុះ​ខ្លាំង​នៅ​តាម​ដងស្ទឹង​សង្កែ ដែល​ជា​សញ្ញា​អាសន្ន ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដងស្ទឹង​សង្កែ…

​ខេត្តបាត់ដំបង​៖ ពិតមែនតែ​នៅ​តាម​បណ្ដា​ស្រុក​មួយ​ចំនួន​ បាន​រង​នូវ​ផល​ប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ រីឯ​តាម​បណ្ដា​ស្រុក​មួយ​ចំនួន​ទៀត កំពុង​ខ្វះខាត​ទឹក​ស្រោច​ស្រប​នៅឡើយ ប៉ុន្តែ​ពេល​នេះ​ជំនន់​ទឹកភ្លៀង បាន​និង​កំពុង​មាន​សន្ទុះ​ខ្លាំង​នៅ​តាម​ដងស្ទឹង​សង្កែ ដែល​ជា​សញ្ញា​អាសន្ន ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដងស្ទឹង​សង្កែ ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ចៀសវាង​គ្រោះថ្នាក់​ដោយ​យថាហេតុ ដោយសារ​ជំនន់​ទឹកភ្លៀង​ដែល​មានការ​ប្រែ​ប្រូ​ល​យ៉ាង​ឆាប់រហ័ស​នេះ​។

មន្ត្រី​ជំនាញបាន​និយាយ​ថា គិត​ត្រឹមម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១៦ តុលា នេះ កំពស់​ទឹកស្ទឹង​សង្កែ បាន​ហក់​ដល់​កំពស់១៣.២​ម៉ ហើយ ដែល​ជា​សញ្ញា​ប្រាប់​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​។ មន្ត្រី​បាន​និយាយ​ទៀត​ថា ជំនន់​ទឹក​ដែល​កំពុង​មាន​សន្ទុះ​នៅ​តាម​ដងស្ទឹង​សង្កែ​នា​ពេល​នេះ ដោយសារ​តែ​នៅ​ប៉ែក​ខាងលើ​នៃ​ដងស្ទឹង ជា​ពិសេស​នៅ​ស្រុក​សំឡូត ស្រុក​រតន​មណ្ឌល និង តាម​បណ្ដា​ស្រុក​មួយ​ចំនួន​ទៀត មាន​ភ្លៀង​ធ្លាក់​ជោកជាំ​ជាប់​ៗ​គ្នា​នា​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ ទើប​បង្ក​ឲ្យ​មាន​ជំនន់​តាម​ដងស្ទឹង​សង្កែ​។ សូម​បញ្ជាក់​ថា ដោយ​សារ​តែ​ភ្លៀង​បាន​ធ្លាក់​ខ្លាំង​នា​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ គេ​សង្កេត​ឃើញ​ទឹកជំនន់​បាន​កើតឡើង នៅ​ផ្នែក​ខ្លះ តាម​បណ្ដា​ស្រុក​មួយ​ចំនួន​ក្នុង​ខេត្តបាត់ដំបង ដែល​ធ្វើ​ឲ្យ​ខូចខាត​ផលដំណាំ និង ផ្លូវថ្នល់​ជា​ច្រើន​កន្លែង​។

ដោយឡែក ​នៅ​តាម​បណ្ដា​ស្រុកជាប់​ព្រំ​ដែល​ខ្មែរ ថៃ វិញ ដូច​ជា​ស្រុក​កំ​រៀង ស្រុក​ភ្នំព្រឹក ស្រុក​សំពៅ​លូន ក៏​បាន​រង​នូវ​ទឹកជំនន់​នេះ​ផង​ដែរ​។ ប៉ុន្តែ​បើ​តាម​អាជ្ញាធរ​ស្រុក នៅ​ជាប់​ព្រំដែន​ទាំងនេះ​បាន​ប្រាប់​ថា ជំនន់​ទឹកភ្លៀង​បាន​ជន់​លិច​ផ្នែក​ខ្លះ​ៗ នៃ​តំបន់​ព្រំដែន ហើយ​ទឹកជំនន់​ទាំងនោះ​ភាគច្រើន​ហូរ​ធ្លាក់​មក​ពី​ប្រទេស​ថៃ តាម​អូរ​ព្រំដែន តែ​ជន់​ក្នុង​រយះ​ពេល​ខ្លី ព្រោះ​វា​ជា​ជំនន់​ទឹកភ្លៀង​។ ប៉ុន្តែ​បាន​ធ្វើ​ឲ្យ​ខូចខាត​ផលដំណាំ និង ប៉ះពាល់​លំនៅ​ឋាន​ពលរដ្ឋ​ខ្លះ​ៗ​ដែរ​ ។

យ៉ាងណា​ក្ដី ចំពោះ​ជំនន់​ទឹកស្ទឹង​សង្កែ នា​ពេល​នេះ​វិញ បើ​តាម​មន្ត្រី​ជំនាញ បាន​បញ្ជាក់​ថា ជំនន់​ទឹកភ្លៀង​នេះ វា​គ្រាន់តែ​ជា​គំរាមកំហែង​ដល់​ពលរដ្ឋ​ដែល​រស់នៅ​តាម​ដងស្ទឹង​តែ​ប៉ុណ្ណោះ តែ​មិន​ទាន់​អាច​ឈាន​ដល់​ជា​ការ​ប្រកាស​អាសន្ន​ទូទៅ​នៅឡើយ​ទេ​។ ព្រោះ​វា​ជា​ជំនន់​ទឹកភ្លៀង ដែល​វា​អាច​ថមថយ​វិញ​យ៉ាង​ឆាប់រ​ហ័យ ប្រសិនបើ​ប៉ែក​ខាងលើ​ៗ នៃ​ដងស្ទឹង​មិន​មាន​ភ្លៀង​ធ្លាក់​បន្ត​ទៀត​។ ប៉ុន្តែ​យ៉ាងណា ពេល​នេះ​គំ​ពស់​ទឹកស្ទឹង​កំពុង​ហក់​ឡើង​ខ្លាំង រហូត​កំពស់ ១៣.២​ម៉​។ ដូច្នេះ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដងស្ទឹង​សង្កែ គួ​តែ​មានការ​ប្រុង​ប្រយ័ត្ន ព្រោះ​ជំនន់​ទឹកភ្លៀង​នៅ​ពេល​នេះ​មិន​ទៀងទាត់​ទេ​៕ ​