ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាជិក​សភា​អង់គ្លេស​ម្នាក់​ត្រូវស​ម្លា​.​ប់​​ពេល​ជួប​ប្រជុំ​ជាមួយ​​ពលរដ្ឋ

2 ឆ្នាំ មុន

​ប៉ូ​លិស​ប្រឆាំង​ភេរវកម្ម​នៅ​ក្នុង​ប្រទេស​អង់គ្លេស បាន​ធ្វើការ​ប្រកាស​ជា​ផ្លូវការ​ថា ការ​ចាក់​ស​ម្លា​.​ប់​សមាជិក​សភា​អង់គ្លេស​លោក David Amess គឺជា​អំពើ​ភេរវកម្ម ​។ សេចក្តី​ប្រកាស​របស់​ប៉ូ​លិស​ កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​និយាយ​ថា ការ​ស៊ើបអង្កេត​ដំបូង​បាន​បង្ហាញ​ថា​…

​ប៉ូ​លិស​ប្រឆាំង​ភេរវកម្ម​នៅ​ក្នុង​ប្រទេស​អង់គ្លេស បាន​ធ្វើការ​ប្រកាស​ជា​ផ្លូវការ​ថា ការ​ចាក់​ស​ម្លា​.​ប់​សមាជិក​សភា​អង់គ្លេស​លោក David Amess គឺជា​អំពើ​ភេរវកម្ម ​។ សេចក្តី​ប្រកាស​របស់​ប៉ូ​លិស​ កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​និយាយ​ថា ការ​ស៊ើបអង្កេត​ដំបូង​បាន​បង្ហាញ​ថា​ ការ​វា​.​យ​ប្រហារ​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​ជ្រុលនិយម​អ៊ី​ស្លា​ម​ ។

អាជ្ញាធរ​បញ្ជាក់​ថា ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​តែ​ម្នាក់ឯង ហើយ​ពួក​គេ​មិន​ស្វែងរក​នាក់​ផ្សេង​ទៀត​ទេ ​ពាក់ព័ន្ធ​នឹង​ឧបទ្ទវហេតុ​នោះ ប៉ុន្តែ​ការ​ស៊ើបអង្កេត​នៅ​តែ​បន្ត​ធ្វើ​ឡើង​។ លោក David Amess សមាជិក​សភា​មក​ពី​គណបក្ស​អភិរក្សនិយម​របស់​នាយក​រដ្ឋមន្ត្រី​អង់គ្លេស Boris Johnson បាន​ស្លា​.​ប់ បន្ទាប់​ពី​រង​ការ​ចាក់​ជា​ច្រើន​កាំបិត​នៅ​ក្នុង​ពិធី​ជួបជុំ​ជាមួយ​ពលរដ្ឋ ស្ថិត​នៅ​ភាគ​ខាងកើត​ទីក្រុង​ឡុ​ង​។

សមាជិក​សភា​វ័យ៦៩​រូប​នេះ ​រង​ការ​វា​.​យ​ប្រហារ​ទាំង​កណ្តាលថ្ងៃត្រង់ នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ ដោយ​បុរស​ម្នាក់​ដែល​បាន​ដើរ​ចូល​ក្នុង​កិច្ចប្រជុំ​។ប៉ូ​លិស​តំបន់ Essex បាន​និយាយ​ថា លោក David Amess ត្រូវ​បាន​ជួយ​សង្គ្រោះ​បន្ទាប់ ប៉ុន្តែ​គួរ​ឲ្យ​សោក​ស្តាយ​លោក​បាន​ស្លា​.​ប់​នៅ​កន្លែង​កើតហេតុ​ ។

ជនសង្ស័យ​មាន​អាយុ២៥​ឆ្នាំ និង​ត្រូវ​បាន​ចាប់ខ្លួន​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​ពី​បទ​ឃា​.​ត​កម្ម ចំណែក​កាំបិត​ត្រូវ​បាន​រក​ឃើញ​ផង​ដែរ​។ ជនសង្ស័យ​មាន​សញ្ញា​តិ​អង់គ្លេស​។

សូម​បញ្ជាក់​ថា វា​គឺជា​ការ​វាយប្រហារ​លើក​ទី២​លើ​សមាជិក​សភា​អង់គ្លេស​ក្នុង​រយៈពេល ៥​ឆ្នាំ​ចុង​ក្រោយ​នេះ ក្រោយ​ពេល​សមាជិក​សភា​ម្នាក់​ឈ្មោះ Jo Cox ត្រូវ​បាន​ស​ម្លា​.​ប់​កាលពី​ឆ្នាំ ២០១៦​ក្នុង​មណ្ឌលបោះឆ្នោត​៕ (​យោង​តាម​ប្រភព​៖ CNN)

អត្ថបទសរសេរ ដោយ