ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋខ្មែរ១៣នាក់ចាញ់បោកមេខ្យល់ដឹកទៅប្លុងចោល យកថ្លៃឈ្នួលម្នាក់ ៦,០០០បាត ដើម្បីទៅថៃតែមិនបានសម្រេច

1 ខែ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បន្ទាយ​មាន​ជ័យ ៖ ប្រជាពលរដ្ឋ​ខ្មែរ​១៣​នាក់​បាន​ចាញ់បោក​មេខ្យល់​ដឹក​ទៅ​ប្លុង​ចោល​ក្នុង​ចំការ​ដំឡូង​មី​មូ​យ​កន្លែង យក​ថ្លៃ​ឈ្នួល​ទៅ​ថៃ​ម្នាក់​៦,០០០​បាត មិន​បាន​សម្រេច ក៏​ត្រូវ​កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨០៧ ល្បាត​ប្រទះ​ឃើញ និង​ធ្វើការ​ឃាត់ខ្លួន…

ខេត្តបន្ទាយមានជ័យ ៖ បន្ទាយ​មាន​ជ័យ ៖ ប្រជាពលរដ្ឋ​ខ្មែរ​១៣​នាក់​បាន​ចាញ់បោក​មេខ្យល់​ដឹក​ទៅ​ប្លុង​ចោល​ក្នុង​ចំការ​ដំឡូង​មី​មូ​យ​កន្លែង យក​ថ្លៃ​ឈ្នួល​ទៅ​ថៃ​ម្នាក់​៦,០០០​បាត មិន​បាន​សម្រេច ក៏​ត្រូវ​កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨០៧ ល្បាត​ប្រទះ​ឃើញ និង​ធ្វើការ​ឃាត់ខ្លួន នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២១ នៅ​ចំណុច​ខាងកើត​ផ្លូវ​លេខ​៥៨​ក្រវាត់​ព្រំដែន​ប្រហែល​៥០​ម៉ែត្រ ក្នុងភូមិ​សាស្ត្រ​ភូមិ​ក្តឹប​ថ្ម ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ រួច​បញ្ជូន​ឲ្យ​នគរបាល​ស្រុក​ថ្មពួក ដើម្បី​មាន​វិធានការ​បន្ត ។

លោក​វរសេនីយ៍ទោ ឈឿ​ន គឹ​ម​ឈុ​ន អធិការ​នគរបាល​ស្រុក​ថ្មពួក បាន​ឲ្យ​ដឹង​ថា ពលករ​ខ្មែរ​ទាំង​១៣​នាក់ ក្នុង​នោះ​មាន​ស្រី​០៥​នាក់ និង​កុមារ​០១​នាក់ រស់នៅ​ភូមិ​ខ្នារ ឃុំ​ក្រសាំង ស្រុក​ចុងកាល ខេត្តឧត្តរមានជ័យ ។

បើ​យោង​តាម​ការ​បំភ្លឺ​របស់​ពលរដ្ឋ​ខ្មែរ​ទាំង​១៣​នាក់​ប្រាប់​ថា ពួក​ខ្លួន​ពិតជា​មាន​បំណង​ចង់​ឆ្លង​ដែន​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​មែន ហើយ​បាន​ទាក់ទង​បងប្អូន​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ​ដើម្បី​ទៅ​រក​ការងារ​ធ្វើ បន្ទាប់​មក​ពួក​ខ្លួន​ក៏​បាន​ទាក់ទង​មេខ្យល់​(​មិន​ស្គាល់​មុខ​) ដោយ​គេ​យក​ថ្លៃ​ឈ្នួល​ក្នុង​ម្នាក់​៦,០០០​បាត បន្ទាប់​មក​មេខ្យល់​បាន​ឲ្យ​រថយន្ត​ម៉ាក​តូ​រី​ស​ពណ៌​ស​១២​កៅអី​មិន​ចាំ​ស្លាក​លេខ ទៅ​យក​ពួក​ខ្លួន​នៅផ្ទះ ។ ពេល​ធ្វើ​ដំណើរ​ដល់​ទីរួមស្រុក​ថ្មពួក ម្ចាស់​រថយន្ត​នោះ​បាន​សុំ​លុយ​ពួក​ខ្លួន​ម្នាក់​១,៥០០​បាត ប្រាប់​ថា​យក​ឲ្យ​ថ្លៃ​អ្នក​ជូន​ផ្លូវ​ឆ្លង​ដែន ។

ក្រោយ​យក​លុយ​រួច ម្ចាស់​រថយន្ត​បាន​ឲ្យ​រថយន្ត​ចំនួន​០២​គ្រឿង​ទៀត​ម៉ាក​នី​សាន់​មួយ​គ្រឿង ពណ៌​ត្រេ​អ៊ី​(​ឡាន​ទា​ហ៊ាន​)០១​គ្រឿង និង​០១​គ្រឿង​ទៀត ម៉ាក​កាម​រី ពុំ​ចាំ​ស្លាក​លេខ មក​សាង​ដឹក​បន្ត​ទៅ​ច្រក​បឹង​ត្រកួន ហើយ​បាន​ដឹក​ទៅ​លាក់​ទុក​ក្នុង​ចំការ​ដំឡូង​មី​មួយ​កន្លែង​ឲ្យ​រង់ចាំ​មេខ្យល់​មក​ទទួលយក​ទៅ​បន្ត ។ ដោយនៅ​ចាំ​មេខ្យល់​យូរ​ពេក មិនឃើញ​មាន​អ្នក​មក​ទទួល ម្យ៉ាង​មេឃ​ភ្លៀង​ផង​នោះ​ពួក​ខ្លួន​ក៏​បាន​នាំ​គ្នា​ចេញ​មក​លើ​ផ្លូវ​ក៏​ត្រូវ​សមត្ថកិច្ច​ឃា​ម​ឃាត់​សួរនាំ​តែ​ម្តង​។

លោក​អធិការ​បាន​បញ្ជាក់​ថា បន្ទាប់​ពី​ធ្វើការ​អប់រំ ណែនាំ​ពួក​គាត់​កុំ​ឲ្យ​ចាញ់បោក​មេខ្យល់ នាំ​ឲ្យ​ខាតបង់​ប្រាក់​កាស ព្រោះ​បច្ចុប្បន្ន​ទាំង​ថៃ​និង​កម្ពុជា កំពុង​តែ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ និង​ទប់ស្កាត់​ឆ្លង​ដែន​ខុសច្បាប់ ។ ទន្ទឹម​នោះ ពេល​នេះ​បងប្អូន​កំពុង​ចាញ់បោក​មេខ្យល់ ធ្វើ​ឲ្យ​ខាតបង់​ទាំង​ថវិកា និង​ពេលវេលា​ទៀត ។

ក្រោយ​ពី​បាន​ធ្វើការ​អប់រំ និង​កិច្ចសន្យា​រួច ពលរដ្ឋ​ទាំងនោះ​ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​វិទ្យាល័យ​សម្តេចឪ តាម​បញ្ជា​របស់​លោក អែម សុខា អភិបាលស្រុក​ថ្មពួក ៕