ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំផ្ទុះ​គ្រាប់បែក​​​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ ផ្តាច់​ជីវិត​មនុស្ស​​ច្រើននាក់​

2 ឆ្នាំ មុន

មនុស្ស​ជាង​៤០​នាក់​បាន​ស្លា​.​ប់ និង​ជា​ច្រើន​នាក់​ទៀត​រង​របួស ​ក្នុង​ហ​តុ​ការណ៍​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​វិហារ​អ៊ី​ស្លា​ម Shia ស្ថិត​ក្នុង​ទីក្រុង Kandahar ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ BBC នៅ​ព្រឹក​ថ្ងៃ​សោ​រិ៍​នេះ​។…

មនុស្ស​ជាង​៤០​នាក់​បាន​ស្លា​.​ប់ និង​ជា​ច្រើន​នាក់​ទៀត​រង​របួស ​ក្នុង​ហ​តុ​ការណ៍​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​វិហារ​អ៊ី​ស្លា​ម Shia ស្ថិត​ក្នុង​ទីក្រុង Kandahar ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ BBC នៅ​ព្រឹក​ថ្ងៃ​សោ​រិ៍​នេះ​។

អ្នក​គោរព​បូជា​ជា​ច្រើន​បាន​ចូល​ទៅ​ក្នុង​ព្រះ​វិហារ​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ នៅ​ពេល​ការ​វា​.​យ​ប្រហារ​ដ៏​កក្រើក​កើតឡើង​។ ក្រុម​រដ្ឋ​អ៊ី​ស្លា​ម IS បាន​ចេញ​សេចក្តីថ្លែងការណ៍​ថា ​ខ្លួន​ជា​អ្នក​នៅ​ពីក្រោយ​ការ​វា​.​យ​ប្រហារ​នោះ​ ។

ក្រុម​ជ្រុលនិយម​នេះ​និយាយ​ថា អ្នក​វា​.​យ​ប្រហារ​ពីរ​នាក់ បាន​បា​.​ញ់ និង​ស​ម្លា​.​ប់​អ្នកយាម មុន​ពេល​ពួក​គេ​ចូល​ក្នុង​ព្រះ​វិហារ និង​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​។ ថ្ងៃ​សុក្រ​ជា​ថ្ងៃ​មានការ​គោរព​បូជា​ដ៏​មមាញឹក​ប្រចាំ​ស​ប្តា​ហ៍​។ រថយន្ត​សង្គ្រោះ​បន្ទាន់​យ៉ាងតិច១៥​គ្រឿង​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​កន្លែង​កើតហេតុ​។កងកម្លាំង​ពិសេស​តា​លី​បង់ បានការ​ពារ​ទីតាំង​កើតហេតុ និង​បាន​សុំ​ឲ្យ​ប្រជាជន​ធ្វើការ​បរិ​ច្ចាក​ឈា​.​ម ដើម្បី​ជួយ​ជន​រង​គ្រោះ​។

សូម​រម្លឹក​ថា ក្រុម​រដ្ឋ​អ៊ី​ស្លា​ម បាន​ធ្វើការ​វា​.​យ​ប្រហារ​ជា​ច្រើន​ដង​កាលពី​ពេល​កន្លង​ទៅ និង​បាន​ប្រឆាំង​ការ​ដឹកនាំ​របស់​ក្រុម​តា​លី​បង់​។ កាលពី​ថ្ងៃ​សុក្រ​ស​ប្តា​ហ៍​មុន ក្រុម​នេះ​បាន​វា​.​យ​ប្រហារ​នៅ​ព្រះ​វិហារ​សាសនា​មួយ​កន្លែង​ស្ថិត​ក្នុង​ទីក្រុង Kunduz បណ្តាល​ឲ្យ​អ្នក​គោរព​បូជា​យ៉ាងតិច ៥០​នាក់​បាន​ស្លា​.​ប់ និង​ច្រើន​នាក់​ទៀត​រង​របួស​៕ (​យោង​តាម​ប្រភព​៖ BBC)

អត្ថបទសរសេរ ដោយ