ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្អែក​នេះ បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​គណៈមេធាវី​ អាណ​ត្តិទី​១០​

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់លោក លី ច័ន្ទ​តុលា ប្រធាន​គណៈមេធាវី​ នៃ​ព្រះ​រា​ជ្ញា​ណា​ចក្រ​កម្ពុជា បាន​បង្ហោះ​ដោយ​មាន​ខ្លឹមសារ​ទាំងស្រុង​ថា ៖ ការ​ត្រៀម​រៀបចំ​មហាសន្និបាត​គណៈមេធាវី​លើក​…

រាជធានី​ភ្នំពេញ ៖ យោង​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់លោក លី ច័ន្ទ​តុលា ប្រធាន​គណៈមេធាវី​ នៃ​ព្រះ​រា​ជ្ញា​ណា​ចក្រ​កម្ពុជា បាន​បង្ហោះ​ដោយ​មាន​ខ្លឹមសារ​ទាំងស្រុង​ថា ៖ ការ​ត្រៀម​រៀបចំ​មហាសន្និបាត​គណៈមេធាវី​លើក​ ទី​២៦ និង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី​១០ ត្រូវ​បាន​រៀបចំ​រួចរាល់​ហើយ សម្រាប់​បងប្អូន​សហ​ភាតា​និង​គណៈអធិបតី ។

ព្រឹកស្អែក​នេះ (​ថ្ងៃ​ទី​១៦ ខែតុលា​) ចាប់ពី​ម៉ោង៧​និង​៣០​នាទី​តទៅ សូម​បងប្អូន​សហ​ភាតា​ចូលរួម​កម្មវិធី​បើក​មហាសន្និបាត តាម​ប្រព័ន្ធ Zoom meeting តាម​តំណ​ភ្ជាប់ (Link) ដែល​ក្រុមការងារ​ស្រង់​វត្តមាន​ផ្ញើជូន​បងប្អូន​តាម​ក្រុម​អត្តលេខ​របស់​បងប្អូន​។
សូម​បងប្អូន​សហ​ភាតា ចូលរួម​ឲ្យ​បាន​ទាំងអស់​គ្នា ទោះបីជា​បងប្អូន​បាន​ផ្ទេរសិទ្ធិ ឬ​មានធុរៈ​យ៉ាងណា​ក៏ ដោយ ពីព្រោះ​ការ​ចូលរួម​តាម​ប្រព័ន្ធ ​Zoom​នេះ មិន​ពិបាក​ទេ បងប្អូន​អាច​ចូលរួម​តាម​កុំព្យូទ័រ ឬ ទូរស័ព្ទ​ដៃ​ក៏​បាន ទោះបីជា​បងប្អូន​នៅ​ទីណា​ក៏​ដោយ ។

ចាប់ពី​ថ្ងៃត្រង់ នៃ​ថ្ងៃ​ទី​១៦ តុលា និង​ថ្ងៃ​ទី​១៧ តុលា សូម​បងប្អូន​សហ​ភាតា មក​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​អាណត្តិ​ទី​១០ ដោយ​ផ្ទាល់​នៅ​ទីស្នាក់ការ​គណៈមេធាវី ។

សូម​បងប្អូន​សហ​ភាតា​កុំ​ព្រួយបារម្ភ ពីព្រោះ​គណៈមេធាវី​បាន​ចាត់វិធានការ​នានា ស្រប តាម​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល​រួច​ស្រេច​ហើយ​។ ជួប​គ្នា​នៅ​ថ្ងៃស្អែក​បងប្អូន​សហ​ភាតា​ទាំងអស់ ៕