ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដូច​រឿង​ចិន​ហុងកុង ក្រុម​ក្មេង​ទំនើង​ព្រួត​គ្នា​កា​.​ប់​យុវជន​២​នាក់ យ៉ាងសាហា.វ! ​សមត្ថកិច្ច​បើក​កា​រសើប​អង្កេត

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នគរបាល​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​ខណ្ឌ​បឹង​កេងកង បាន​និង​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​សកម្ម ដើម្បី​កំណត់​មុខសញ្ញា​ក្រុម​ក្មេង​ទំនើង​មួយ​ក្រុម ដែល​បាន​ធ្វើ​សកម្មភាព​ព្រួត​គ្នា កា​.​ប់​យុវជន​២​នាក់ និង​ម៉ូតូ​យ៉ាង​សាហាវ​ដូច​រឿង​ចិន​ហុងកុង ។ការ​ប្រើ​ហិង្សា​នេះ…

រាជធានី​ភ្នំពេញ ៖ នគរបាល​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​ខណ្ឌ​បឹង​កេងកង បាន​និង​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​សកម្ម ដើម្បី​កំណត់​មុខសញ្ញា​ក្រុម​ក្មេង​ទំនើង​មួយ​ក្រុម ដែល​បាន​ធ្វើ​សកម្មភាព​ព្រួត​គ្នា កា​.​ប់​យុវជន​២​នាក់ និង​ម៉ូតូ​យ៉ាង​សាហាវ​ដូច​រឿង​ចិន​ហុងកុង ។
ការ​ប្រើ​ហិង្សា​នេះ ត្រូវ​បាន​មហាជន​បង្ហោះ​វី​ដេ​អូ ពី​សកម្មភាព​យ៉ាង​សាហាវ ពី​សំណាក់​ជន​មួយ​ក្រុម និង​បាន​ស៊ែ​រត​ៗ​គ្នា នៅ​ក្នុង​បណ្តាញ​សង្គម ដែល​សកម្មភាព​បែប​នេះ មិន​គួរ​អោយ​កើត​មាននៅ​រាជធានី​ភ្នំពេញ ដែល​ជា​បេះដូង នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឡើយ ។

ទោះបីជា​យ៉ាងណា គេ​ពុំ​ទាន់​ដឹង​ថា ករណី​នេះ ប្រើ​ហិង្សា​នេះ ជា​រឿង​គំនុំ ដែល​ផ្តើម​ចេញពី​ទំនាស់ ឬ​ក៏​ជា​ករណី វាយ​ប្លន់​យក​ម៉ូតូ ឬ​យ៉ាងណា​នោះ​ទេ ។

តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ដែល​បាន​បង្ហោះ​វី​ដេ​អូ នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែតុលា​ឆ្នាំ ២០២១ បានអោយ​ដឹង​ថា «​អនាធិបតេយ្យ​ពេក​ហើយ​! ហេតុការណ៍​បែប​នេះ មិន​គួរ​ណា​កើតឡើង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​របស់​យើង​ឡើយ ។ ក្រុម​ក្មេង​ស្ទាវ​ជា​ច្រើន​នាក់ ព្រួត​គ្នា​កាប់​លើ​យុវជន​២​នាក់ ហើយ​កាប់​ទាំង​ម៉ូតូ និង​កាប់​យក​ស្លាក​លេខ​ម៉ូតូ ទៅ​បាត់​ទៀត​យប់មិញ​នេះ នៅ​ម្តុំ​កៅ​ដាយ​» ។

នៅ​ក្នុង​ការ​បង្ហោះ​សារ​នោះ ក៏​មាន​វី​ដេ​អូរ​បាន​បង្ហាញ​ពី​សកម្មភាព​ក្រុម​យុវជន​ទំនើង​មួយ​ក្រុម​នោះ បាន​ត្រួត​គ្នា កាប់​លើ​យុវជន​២​នាក់ និង​កាប់​ម៉ូតូ​ផង​ដែរ ។ តាម​វី​ដេ​អូរ​នោះ អាច​ជា​រឿង​ទំនាស់​ពាក្យ​សម្តី​តាម​ដងផ្លូវ ឬ​ជា​រឿង​គំនុំ ព្រោះ​សកម្មភាព​ជន​ដៃដល់ គឺ​កាប់ និង​វាយ​កំទេច​ម៉ូតូ ។

ទាក់ទិន​ហេតុការណ៍​នេះ លោក​វ​រះ​សេនីយ៍​ឯក ស៊ឹ​ម ពិសិដ្ឋ អធិការ​នគរបាល​ខណ្ឌ​បឹង​កេងកង បានអោយ​កោះសន្តិភាព​ដឹង​ថា ករណី​ប្រើ​ហិង្សា​នេះ បាន​កើតឡើង​នៅ​តាម​ផ្លូវ​លេខ ២០៥ សង្កាត់ ទួល​ស្វាយព្រៃ​២ ខណ្ឌ​បឹង​កេងកង ។ បន្ទាប់​ពី​កើតហេតុ ជន​រង​គ្រោះ ដែល​មាន​របួសស្រាល បាន​មក​ដាក់​ពាក្យបណ្តឹង​ហើយ ។

លោក​អធិការ បានអោយ​ដឹង​ទៀត​ថា បន្ទាប់​ពី​មាន​អំពើ​ហិង្សា​កើតឡើង នគរបាល​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន បឹង​កេងកង បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​ភ្លាម​ៗ ដោយ​ឆែក​កាមេរ៉ា​កំណត់​មក​សញ្ញា​ជន​ដៃដល់ ដើម្បី​ឈាន​ទៅ​ឃាត់ខ្លួន​មក​ផ្តន្ទាទោស​តាម​ច្បាប់ ។

លោក​អធិការ​ក៍បាន​បញ្ជាក់​ថា តាម​វី​ដេ​អូ ដែល​បាន​បង្ហោះ​នេះ មាន​អំពើ​ហិង្សា ២​ករណី​ផ្សេង​គ្នា រូបភាព​មួយ​នៅ​តាម​ផ្លូវ​កោសដូង ក្នុង​ខណ្ឌទួលគោក និង​មួយទៀត ស្ថិត​នៅ​ក្នុង​មូលដ្ឋាន របស់​លោក ។ ទោះបីជា​យ៉ាងណា លោក​អធិការ​ខណ្ឌ បឹង​កេងកង មិន​បាន​បញ្ជាក់​ទេ​ថា ការ​ប្រើ​ហិង្សា​ខាងលើ​នេះ ជា​ករណី​គំនុំ ឬ​ក៏​ជា​ករណី​ប្លន់​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ