ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ.ជ.ប ៖ ៣ថ្ងៃពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មីជាង៣ម៉ឺននាក់ ខណៈអ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីជាង២ម៉ឺននាក់

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គជ​ប​) បាន​ប្រកាស​ថា ពលរដ្ឋ​ដែល​បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​មាន​ចំនួន​ជាង​៣​ម៉ឺន​នាក់ ខណៈ​អ្នក​ដែល​នឹង​ត្រូវ​លុប​ចេញពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​សរុប​ជា​២​ម៉ឺន​នាក់ ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ គ​.​ជ​.​ប…

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គជ​ប​) បាន​ប្រកាស​ថា ពលរដ្ឋ​ដែល​បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​មាន​ចំនួន​ជាង​៣​ម៉ឺន​នាក់ ខណៈ​អ្នក​ដែល​នឹង​ត្រូវ​លុប​ចេញពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​សរុប​ជា​២​ម៉ឺន​នាក់ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ គ​.​ជ​.​ប នៅ​ថ្ងៃ​ទី​១៤ តុលា​បាន​ឲ្យ​ដឹង​ថា សរុប​រយៈពេល​៣​ថ្ងៃ លទ្ធផល​នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះ​ឈ្មោះ​ទទួល​បាន​មាន​ប្រជាពលរដ្ឋ​ដែល​បាន​អញ្ជើញ​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​សរុប មាន​ចំនួន ៣៤.៩៤៤ នាក់ ។

អ្នក​ដែល​នឹង​ត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី​បោះ​ឆ្នោត​សរុប មាន​ចំនួន ២០.២០៤ នាក់ អ្នក​ដែល​បាន​កែតម្រូវ​ទិន្នន័យ​សរុប​មាន​ចំនួន ៨០០១ នាក់ ។ អ្នក​ដែល​បាន​ផ្ទេរ​ទីលំនៅ​ចូល​ក្នុង​ឃុំ សង្កាត់​ថ្មី​សរុប មាន​ចំនួន ១០.១៥៧ នាក់​។ គ​.​ជ​.​ប​.​បាន​លើក​ឡើង​ថា​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ឆ្នាំ​២០២១ ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១២ ខែតុលា​ដល់​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១ គិត​ទាំង​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​។

រូបតំណាង

គ​.​ជ​.​ប​.​បាន​សូម​អញ្ជើញ​ប្រជាពលរដ្ឋ​ទាំងអស់ ៖ ទៅ​ពិនិត្យ​មើល​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ចុង​ក្រោយ ដើម្បី​ស្នើ​សុំ​កែ​ទិន្នន័យ ប្រសិនបើ​មាន ចំណុច​ខុសឆ្គង ដែល​ទើប​គ្រប់​អាយុ​១៨​ឆ្នាំ (​កើត​មុន ឬ​កើត​ត្រឹម​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០០៤) និង​ប្រជាពលរដ្ឋ ដែល​មិន​ធ្លាប់​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ពី​មុន​មក អញ្ជើញ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឱ្យ​បាន​គ្រប់​ៗ​គ្នា​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា លទ្ធផល​បណ្តោះអាសន្ន​ថ្ងៃ​ទី​៣ នៃ​ការ​ពិនិត្យ​បញ្ជី​ឈោះ្ម និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ឆ្នាំ​២០២១​ថា តាម​របាយការណ៍​ពី​ឃុំ សង្កាត់ ចំនួន ១.៥១០ លទ្ធផល​បណ្តោះអាសន្ន​ថ្ងៃ​ទី​៣ នៃ​ការ​ពិនិត្យ​បញ្ជី ឈ្មោះ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ឆ្នាំ​២០២១ (​សម្រាប់​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២១) នៅ​ទូ​ទាំង​ប្រទេស មាន​ប្រជាពលរដ្ឋ​ដែល​បាន​អញ្ជើញ​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី មាន​ចំនួន ១០.២២៩ នាក់​នឹង​អ្នក​ដែល​នឹង​ត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី​បោះ​ឆ្នោត មាន​ចំនួន ៧២៤៦ នាក់​។

គ​.​ជ​.​ប​ក៏​បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​បាន​កែតម្រូវ​ទិន្នន័យ មាន​ចំនួន ២៥០៣ នាក់ នឹង​អ្នក​ដែល​បាន​ផ្ទេរ​ទីលំនៅ​ចូល​ក្នុង​ឃុំ សង្កាត់​ថ្មី មាន​ចំនួន ៣.០៥១ នាក់​៕