ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ភ្ញាក់​ពីដំណេកស្ត្រី​ម្នាក់​ស្រឡាំង​កាំង ​ពេល​​ឃើញ​អាចម៍ផ្កាយ​​​ធ្លាក់​ចំ​ខ្នើយ​(វីដេអូ)

2 ឆ្នាំ មុន

ស្ត្រីកា​ណា​ដា​ម្នាក់ គឺ​​លោកស្រី​ RUTH HAMILTON ដែល​រស់នៅ​ទីក្រុង​ GOLDEN ជាទី​ក្រុង​ស្ថិត​នៅ​តំបន់​កូ​ឡុំ​ប៊ី​-​អង់គ្លេស​ ពិតជា​មានការ​ភិតភ័យ​​យ៉ាង​ខ្លាំង ពេល​ភ្ញាក់​ពី​ដំណេក ដោយសារ​តែ​ការ​ធ្លាក់​អាចម៍ផ្កាយ​មួយ​ចំ​គ្រែ​ដេក​គាត់ កាលពី​

ប្រទេស​កា​ណា​ដា ៖ ស្ត្រីកា​ណា​ដា​ម្នាក់ គឺ​​លោកស្រី​ RUTH HAMILTON ដែល​រស់នៅ​ទីក្រុង​ GOLDEN ជាទី​ក្រុង​ស្ថិត​នៅ​តំបន់​កូ​ឡុំ​ប៊ី​-​អង់គ្លេស​ ពិតជា​មានការ​ភិតភ័យ​​យ៉ាង​ខ្លាំង ពេល​ភ្ញាក់​ពី​ដំណេក ដោយសារ​តែ​ការ​ធ្លាក់​អាចម៍ផ្កាយ​មួយ​ចំ​គ្រែ​ដេក​គាត់ កាលពី​ថ្ងៃ​ទី​៤ ខែ​​តុលា ​កន្លង​ទៅ​។ រឿង​នោះ​ ទើបត្រូវ​បាន​លាតត្រដាង ដោយ​នារី​រូប​នោះ​និយាយ​ថា ខ្ញុំ​ភ្ញាក់ពីដេក​ដោយ​ស្រឡាំងកាំង​ដោយសារ​ការ​ធ្លា​ក់មួយ ដែល​ខ្ញុំ​មាន​អារម្មណ៍​ថា មាន​កម្ទេច​នានា​ធ្លាក់​រោយ​លើ​មុខ​។

នារី​រូប​នោះ​រៀបរាប់​កាលពី​ថ្ងៃ​ទី​១៤ ខែ​​តុលា ​ឆ្នាំ​២០២១ ប្រាប់​កាសែត​កា​ណា​ដា ​VICTORIA NEWS​ ថា ខ្ញុំ​លោត​ចេញ​ពីលើ​គ្រែ ហើយ​រត់​មក​បើកភ្លើង​​មើល​ តើ​មាន​អ្វី​កើត​មាន​?។ ដំ​បូង​ខ្ញុំ​មានការ​ភ័យ​ថា ​មាន​នរណា​ម្នាក់​លោ.ត​មក​លើ​គ្រែ​ខ្ញុំ​ ឬ​ក៏​នោះ​ជា​អាវុធ​មួយ​។ គាត់​បាន​ពិនិត្យ​របស់​ដែល​ធ្លាក់​នោះ​ និង​កត់​សម្គាល់ថា វា​ជា​ដុំ​ថ្ម​មួយ​ដុំ​។ ដុំ​ថ្ម​នេះ​បាន​ធ្លាក់​ចំ​ខ្នើយ​ដេក​ក្បែ​រ​ក្បាល​ខ្ញុំ​។ គាត់​សប្បាយចិត្ត​ដោយ​សំណាងល្អ​គាត់​មិនកើត​អី​។ ដុំ​ថ្ម​នោះ​បាន​ធ្លាក់​ទម្លុះ​ដំបូលផ្ទះ​ធ្លាក់​ចំ​គ្រែ​លើ​ខ្នើយ​គាត់​។

លោកស្រី​ RUTH HAMILTON​ បន្ត​ថា ​លោកស្រី​បាន​ហៅរក​ជំនួយ​បន្ទាន់ ព្រោះ​មិនដឹង​ចាត់ការ​បែប​ណា​។ ប៉ូលិស​ដំបូង​គិត​ថា នោះ​អាច​ជា​ដុំ​​ថ្ម​មួយ​ដែល​ហោះ​ចេញពី​ការដ្ឋាន​សំណង់​ជិតខាង​ណាមួយ​។ យើង​សង្ស័យ​ថា ​នោះ​អាច​ជា​ដុំ​ថ្ម​ដែល​ខ្ទាត​មក​ដោយសារ​ការ​ដាក់​​គ្រឿងផ្ទុះ​កម្ទេច​អ្វីមួយ តែ​តាម​ពិត​មិនមែន​ឡើយ​។ មនុស្ស​ម្នា​រៀបរាប់​ពី​ការ​ឃើញ​ពន្លឺ​ត្រចង់​មួយ​នៅ​លើ​មេឃ បង្កើត​ឡើង​ដោយសារ​ការ​ផ្ទុះ​។

តាម​ពិត​ទៅ​ដុំ​ថ្ម​ដែល​ធ្លាក់​លើ​គ្រែ​នារី​កា​ណា​ដា​នោះ ពេល​កំពុង​ដេក​លង់លក់​ពិតជា​អាចម៍ផ្កាយ​មួយ​។ គេ​ឃើញ​ប្រហោង​នៅ​ដំបូល​ចំ​បន្ទប់​ដេក​គាត់​។ លោកស្រី​ RUTH HAMILTON ​មាន​បំណង​រក្សា​ទុក​អាចម៍ផ្កាយ​នោះ សម្រាប់​ទុក​ឲ្យ​ចៅ​ៗ​គាត់​មើល ព្រោះ​វា​ជា​របស់​អស្ចារ្យ​មួយ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ