ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពាណិជ្ជកម្មកម្ពុជាស្ទើរគ្រប់វិស័យ ៩ ខែនេះបានកើនឡើងជាងឆ្នាំមុន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ទោះបីជាឆ្នាំ ២០២១ នេះ ជំងឺកូវីដ ១៩ បានរាលត្បាតនៅកម្ពុជាខ្លំាងជាងឆ្នាំ ២០២០ យ៉ាងណាក្តី…

រាជធានីភ្នំពេញ ៖ ទោះបីជាឆ្នាំ ២០២១ នេះ ជំងឺកូវីដ ១៩ បានរាលត្បាតនៅកម្ពុជាខ្លំាងជាងឆ្នាំ ២០២០ យ៉ាងណាក្តី តែទំហំពាណិជ្ជកម្មប្រទេសនេះបាន កើនឡើងស្ទើរគ្រប់វិស័យ ។ អង្គភាពគយ និងរដ្ឋាករកម្ពុជានៅថ្ងៃទី ១៥ តុលា ២០២១ នេះបានបង្ហាញពីតួលេខទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាក្នុង រយៈពេល ៩ ខែរួមមាន ការនាំចេញសម្រាប់ផលិតផលកាត់ដេរមានទឹកប្រាក់ ៨.២៤១,៧ លានដុល្លារ កើនរហូតដល់ ៨៤៣,៤ លានដុល្លារ ស្មើនឹង ១១,៤ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០ ។ 

តាមអង្គភាពគយ និងរដ្ឋាករការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរ ដូចជាកង់ គ្រឿងបំណែកអេឡិចត្រូនិក បង្គុំខ្សែភ្លើង និងគ្រឿងបន្លាស់រថយន្តអំពូលលម្អ ផលិតផលឈើប្រណិតផលិតផលប្លាស្ទុិក ស្បែកសត្វកែច្នៃ និងផលិតផលផ្សេងៗទៀត មានចំនួន ៣.៣៧៩,៥ លានដុល្លារកើនឡើងប្រមាណ ១.១៤០ លានដុល្លារឬប្រមាណ ៥០,៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។

«តួលេខកើនឡើងនៃការនាំចេញនៃផលិតផលវិនិយោគមិនមែនកាត់ដេរនេះ បានឆ្លុះបញ្ចាំពីលទ្ធផលនៃការអនុវត្តន៍គោលនយោបាយរបស់រាជរដ្ឋា ភិបាលក្នុងការធ្វើពិពិធកម្មមូលដ្ឋានវិស័យឧស្សាហកម្មនៅកម្ពុជានិងការវិលត្រលប់មករកភាពល្អប្រសើរនៃទីផ្សារសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប» នេះជាការបញ្ជាក់ពីអង្គភាពរបស់រដ្ឋខាងលើ ។ 

របាយការណ៍ពីគយ និងរដ្ឋាករបានបង្ហាញបន្តថា ការនាំចេញកសិផលក្នុងរយៈពេល ៩ ខែនេះដែរ ដោយមានទឹកប្រាក់នាំចេញប្រមាណ ២,១០ ពាន់ លានដុល្លារកើនឡើងជាង ៧៤៦ លានដុល្លារឬស្មើនឹង ៥៤,៩ ភាគរយក្នុងនោះរួមមានការនាំចេញស្រូវមានទឹប្រាក់ ២,៥ លានតោន មានតម្លៃ ៥៩៤,៧ លានដុល្លារ កើនឡើង ១,៤ លានតោនឬប្រមាណ ១៣២,៤ ភាគរយ ។ ចំណែកការនាំចេញអង្ករសម្រេចបានទឹកប្រាក់ប្រមាណ ២៨៦ លានដុល្លារថយចុះប្រមាណ ១៧,៥ ភាគរយ កៅស៊ូមានទឹប្រាក់ ២៦៥,៨ លានដុល្លារអាមេរិកកើនឡើងប្រមាណ ៧២,៣ ភាគរយ ។ 

រដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ដែលជាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិមានធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី ស្ថាប័នរូបិយវត្ថុអន្តរជាតិ ជាដើមបាន បានព្យាករណ៍ពីកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២២ ខាងមុខថា នឹងល្អប្រសើជាងឆ្នាំ ២០២១ នេះទៀត ។ 

សេដ្ឋវិទូជាន់ខ្ពស់ប្រចាំធនាគារពិភពលោកនៅកម្ពុជាលោក លី សូដេត បានលើកឡើងថា កំណើននៃការនាំចេញរបស់កម្ពុជាក្នុងឆ្នាំ ២០២១ នេះជាពិសេសការនាំចេញផលិតផលកសិកម្មបានជំរុញឱ្យសេដ្ឋកិច្ចកម្ពុជានៅតែមានកំណើនជាវិជ្ជមាន ប៉ុន្តដោយសារតែការអូសបន្លាយនៃការរីករាលដាលនៃកូវីដ ១៩ សេដ្ឋកិច្ចកម្ពុជាត្រូវទាញទម្លាក់មកត្រឹម ២,២ ភាគរយវិញខុសពីការព្យាករកាលពីដើមឆ្នាំដែលមានរហូតដល់ ៤% ។ លោកស្រីបញ្ជាក់ថាប៉ុន្តែក្នុងរយៈពេល៣ខែក្រោយចុងក្រោយនេះ បើសិនជាមានអ្វីប្រែប្រួល ស្ថានភាពកូវីដអាចល្អប្រសើរ កម្ពុជាអាចបើកប្រទេសវិញបាននោះ សេដ្ឋកិច្ចក៏នឹងមានការប្រែប្រួលវិជ្ជមានលើសនេះបន្តិចផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ