ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​អង្គ​ម្ចាស់​វី​លៀម រិះគន់​មហាសេដ្ឋី​រឿង​វិស័យ​ទេសចរណ៍​អវកាស

2 ឆ្នាំ មុន

អង់គ្លេស ៖ ព្រះ​​អង្គ​ម្ចាស់​វី​លៀម (Prince William) របស់​ចក្រភព​អង់គ្លេស បាន​ធ្វើការ​រិះគន់​ដល់​មហាសេដ្ឋី​ដែល​បាន​ផ្តោត​លើ​

អង់គ្លេស ៖ ព្រះ​​អង្គ​ម្ចាស់​វី​លៀម (Prince William) របស់​ចក្រភព​អង់គ្លេស បាន​ធ្វើការ​រិះគន់​ដល់​មហាសេដ្ឋី​ដែល​បាន​ផ្តោត​លើ​វិស័យ​ទេសចរណ៍​អវកាស ដោយ​ព្រះ​អង្គ​លើក​ឡើង​ថា ពួក​គេ​គួរ​គិតគូរ​រឿង​វិនិយោគទុន​លើ​ពេលវេលា និង​ប្រាក់​ឲ្យ​ច្រើន​ទៀត​ដើម្បី​សង្គ្រោះ​ផែនដី​។

ការ​រិះគន់​នោះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយនឹង​គេហទំព័រ BBC ស្តី​អំពី​ការ​ប្រញាប់ប្រញាល់​លើ​ដំណើរ​ទៅ​អវកាស​។

ព្រះ​អង្គ​មាន​បន្ទូល​ថា «យើង​ត្រូវ​ខួរក្បាល និង​ស្មារតី​ដ៏​អស្ចារ្យ​របស់​ពិភពលោក ដើម្បី​ព្យាយាម​ជួសជុល​ផែនដី មិនមែន​ការ​ព្យាយាម​ស្វែងរក​កន្លែង​បន្ទាប់​ដើម្បី​ទៅ និង​រស់​នៅឡើយ​»។

អតីត​អ្នក​បើ​ឧទ្ធម្ភាគចក្រ​សង្គ្រោះ​បន្ទាន់​អង្គ​នេះ បាន​មាន​បន្ទូល​ថា ព្រះ​អង្គ​គ្មាន​ចំណាប់អារម្មណ៍​សោះ​ក្នុង​ការ​ឡើង​ទៅ​អវកាស​។

ព្រះ​អង្គ William ក៏​បាន​សម្តែង​ការ​ព្រួយបារម្ភ​ផង​ដែរ​អំពី​ការ​ប៉ះពាល់​ដល់​បរិស្ថាន​ដោយសារ​វិស័យ​ទេសចរណ៍​អវកាស​។

ការ​រិះគន់​របស់​ព្រះ​អង្គ​កើតឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពេល​តារា​សម្តែង អ្នកនិពន្ធ និង​តន្ត្រីករ​កា​ណា​ដា លោក William Shatner វ័យ ៩០​ឆ្នាំ បាន​ក្លាយជា​មនុស្ស​ចាស់​បំផុត​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​អវកាស​តាម​រយៈ​យាន្ត New Shepard របស់​ក្រុមហ៊ុន Blue Orgin របស់​មហាសេដ្ឋី Jeff Bezos​។

លោក Jeff Bezos មិនមែន​ជា​កំពូល​សហគ្រិន​តែ​ម្នាក់​ទេ​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​អវកាស​កាលពី​ពេល​ថ្មី​ៗ​នេះ​។ នៅ​ខែកក្កដា​កន្លង​ទៅ សេដ្ឋី​ជំនួយ​អង់គ្លេស​លោក Richard Branson បាន​ធ្វើ​ដំណើរ​ទៅ​អវកាស​តាម​យន្ត​ដែល​អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន​របស់​លោក​ផ្ទាល់​ឈ្មោះ Virgin Galactic​។

ចំណែក​លោក Elon Musk ស្ថាបនិក​របស់​ក្រុមហ៊ុន Tesla ក៏​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​អវកាស​ផង​ដែរ​។ លោក​ជា​ស្ថាបនិក​ក្រុមហ៊ុន SpaceX ហើយ​នៅ​ខែកញ្ញា​កន្លង​ទៅ​នេះ យាន្ត Inspiration 4 បាន​ដឹក​អ្នកទេសចរ​ចំនួន ៤​នាក់​ទៅ​កាន់​គន្លង​នៅ​អវកាស​រយៈពេល ៣​ថ្ងៃ​។

ក្រុមហ៊ុន Blue Origin, Virgin Galactic និង SpaceX ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បន្ត​ជំរុញ​វិស័យ​ទេសចរណ៍​អវកាស​៕ (​យោង​តាម​ប្រភព​៖ CNN)

M37972-1_4 002

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ