ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៩​ខែ ​ឆ្នាំ​២០២១នេះ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន រក​ឃើញ​រថយន្ត​ដឹក​លើស​ទម្ងន់​ជិត ៥៨​ម៉ឺន​គ្រឿង

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​អនុវត្ត​ការងារ ក្នុង​រយៈពេល ៩​ខែ ឆ្នាំ​២០២១​នេះ លទ្ធផល​ត្រួតពិនិត្យ​យានយន្ត​ដឹក​ជញ្ជូន សរុប​ចំនួន ១,៨៣០,៦៣១​គ្រឿង សមត្ថកិច្ច​របស់​ក្រសួង​សាធារណការ…

រាជធានី​ភ្នំពេញ ៖ ការ​អនុវត្ត​ការងារ ក្នុង​រយៈពេល ៩​ខែ ឆ្នាំ​២០២១​នេះ លទ្ធផល​ត្រួតពិនិត្យ​យានយន្ត​ដឹក​ជញ្ជូន សរុប​ចំនួន ១,៨៣០,៦៣១​គ្រឿង សមត្ថកិច្ច​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​រក​ឃើញ និង​ឃាត់​យានយន្ត​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់​ចំនួន ៥៧៨,១០៣​គ្រឿង ស្មើនឹង ៣១.៥៨% ដែល​ក្នុង​នោះ យានយន្ត​ផ្ទុក​លើស​ក្នុង​កម្រិត​អនុគ្រោះ ចំនួន ៥៧៥,៨៥៦​គ្រឿង និង​យានយន្ត​លើស​ទម្ងន់​កម្រិត​កំណត់ ដែល​ត្រូវ​ពិន័យ មាន​ចំនួន ២,២៤៧​គ្រឿង ដែល​រួម​ទាំង​យានយន្ត ដែល​ឃាត់​ទុក​ចំនួន ២២៩​គ្រឿង នេះ​បើ​យោង​តាម​របាយការណ៍ នៃ​កិច្ចប្រជុំ កាល​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២១ ។

លោក សេង ឈួ​ន រដ្ឋលេខាធិការ និង​ជា​ប្រធាន​គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ដឹកនាំ​ការ​ត្រួតពិនិត្យ​យានយន្ត ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ត្រួតពិនិត្យ​យានយន្ត​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ដែល​សម្រេច​បាន​ក្នុង​រយៈពេល ៩​ខែ ក្នុង​ឆ្នាំ​២០២១ ដែល​មានការ​ចូលរួម​ពី នាយក​ខុទ្ទកាល័យ អនុរដ្ឋលេខាធិការ​ទទួល​បន្ទុក អនុប្រធាន​គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍ ប្រធាន អនុប្រធាន សមាជិក សមាជិកា​លេខាធិការដ្ឋាន និង​ប្រធាន អនុប្រធាន​ស្ថានីយ​ជញ្ជីង​ទាំង ៣៣​ស្ថានីយ ។

ចំពោះ​យានយន្ត​ដែល​ឃាត់​ទុក​ចំនួន ២២៩​គ្រឿង កាលពី​ថ្មី​ៗ​នេះ ដោយ​យោង​តាម​អនុសាសន៍​ណែនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា យានយន្ត​ទាំង ២២៩​គ្រឿង ដែល​បាន​ពិន័យ និង​ឃាត់​ទុក ទទួល​បាន​អនុគ្រោះ​ពី​សម្តេច​តេ​ជោ និង​បាន​ប្រគល់​ជូន​ម្ចាស់​យានយន្ត​វិញ ផង​ដែរ ។

ក្នុង​ទិស​ដៅ​បន្ត គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ដឹកនាំ​ការ​ត្រួតពិនិត្យ​យានយន្ត​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​នឹង​បន្ត​ផ្សព្វផ្សាយ ពន្យល់​ណែនាំ​ដល់​ម្ចាស់​យានយន្ត ម្ចាស់​អាជីវកម្ម​ដឹក​ជញ្ជូន ដេប៉ូ​ខ្សាច់​-​ថ្ម និង​សាធារណជន​ទាំងអស់ ឱ្យ​បាន​ជ្រាប​កាន់តែ​ទូលំទូលាយ អំពី​បទដ្ឋាន​ច្បាប់​នានា​ដែល​ពាក់ព័ន្ធ​ការ​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ជា​ពិសេស​ច្បាប់​ស្តី​ពី​ផ្លូវថ្នល់ មាត្រា​២៦ និង​មាត្រា​៦០ និង​សេចក្ដីជូនដំណឹង លេខ​០៤៩ ស​ជ​ណ សក​. គត​ល​ទ ស្តី​ពី​ការ​ពង្រឹង​វិធានការ​យ៉ាង​តឹងរ៉ឹង​បន្ថែម​ចំពោះ​យានយន្ត​ដឹក​ជញ្ជូន​ធុន​ធ្ងន់ ដែល​បើកបរ​លើ​បណ្តាញ​ផ្លូវថ្នល់​នៅ​ទូ​ទាំង​ប្រទេស ។

ជាង​នេះ​ទៅ​ទៀត ក្រុមការងារ​នឹង​បន្ត​អនុវត្ត​ច្បាប់ និង​ទប់ស្កាត់​ការ​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​យ៉ាង​តឹងរ៉ឹង​បំផុត ដោយ​មិន​មានការ​លើកលែង​ឡើយ ។

ទន្ទឹម​នឹង​នេះ ដោយសារ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ក្នុង​ប្រទេស​មានការ​អភិវឌ្ឍ និង​រីក​ចម្រើន​ច្រើន និង​តម្រូវការ​របស់​រដ្ឋបាល​ខេត្ត គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍ នឹង​រៀបចំ​ដាក់​ឱ្យ​ប្រើប្រាស់​ស្ថានីយ​ជញ្ជីង​ថ្មី នៅ​ខេត្ត​កែប និង​ខេត្តព្រះវិហារ ព្រមទាំង​គ្រោង​សាងសង់​ស្ថានីយ​ជញ្ជីង​បន្ថែម​ទៀត នៅ​តាម​ខេត្ត​ដែល​មាន​តម្រូវការ​ចាំបាច់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ