ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លុតចិត្ត​! ក្មេង​ស្រី​ម្នាក់​ដើរទៅ​ល្បាស់​ដំឡូង​ម្តាយមីង ក៏​ត្រូវ​នឹង​អកុសល​ឆក់​យក​ជីវិត

1 ខែ មុន
  • សៀមរាប

បើ​តាម​ប្រភព​ពី​មន្ត្រី​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល ឃុំ​ពពេល បានឱ្យ​ដឹង​ថា នៅ​ល្ងាច​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២១ នេះ មាន​ក្មេង​ស្រី​ម្នាក់​បាន​ដើរទៅ​ល្បាស់​ដំឡូង​ម្តាយមីង ក៏​ស្រាប់តែ​ត្រូវ

ខេត្តសៀមរាប ៖ បើ​តាម​ប្រភព​ពី​មន្ត្រី​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល ឃុំ​ពពេល បានឱ្យ​ដឹង​ថា នៅ​ល្ងាច​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២១ នេះ មាន​ក្មេង​ស្រី​ម្នាក់​បាន​ដើរទៅ​ល្បាស់​ដំឡូង​ម្តាយមីង ក៏​ស្រាប់តែ​ត្រូវ​រន្ទះបាញ់ បណ្តាល​ឱ្យ​ស្លា​.​ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង ខណៈ​ពេល​មេឃ​កំពុង​តែ​ធ្លាក់​ភ្លៀង លាយឡំ​ជាមួយនឹង​ផ្គរ​រន្ទះ ។

ហេតុការណ៍​រន្ទះបាញ់​ស្លា​.​ប់​ក្មេង​ស្រី​ខាងលើ​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៥​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២១ ស្ថិត​នៅ​ចំណុច​ទួល​ដំ​ដែក​ថ្មី ស្ថិត​នៅ​ភូមិ​ត្រពាំង​ត្រុំ ឃុំ​ពពេល ស្រុក​សូទ្រនិគម ។

ប្រភព​ពី​មន្ត្រី​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល ឃុំ​ពពេល បានឱ្យ​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ​មាន ឈ្មោះ ហេ​ត សុ ធា​រ៉ា ភេទ​ស្រី អាយុ​១៤​ឆ្នាំ មុខរបរ​ជា​សិស្ស រស់នៅ​ភូមិ​ត្រពាំង​ត្រុំ ឃុំ​ពពេល ស្រុក​សូទ្រនិគម ខេត្តសៀមរាប បាន​ស្លា​.​ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​បាន​ដើរទៅ​យក​ល្បាស់​ដំឡូង (​ហៅ​ថា ជ្រួយ​ស្មៅ​ពូន​គុម្ព​ដំឡូង​) របស់​ម្ដាយមីង​។

មន្ត្រី​ប៉ុស្ដិ៍​ន​បាន​បញ្ជាក់​ទៀត​ថា មូលហេតុ​នៃ​ការ​ស្លា​.​ប់​នោះ ដោយសារ​ជន​រង​គ្រោះ​បាន​ដើរទៅ​យក​ល្បាស់​ដំឡូង​របស់​ម្ដាយមីង ខណៈ​ពេល​មេឃ​កំពុង​តែ​ធ្លាក់​ភ្លៀង​អម​ទៅ​ដោយ​ផ្គរ​ន្ទះ​ខ្លាំង​ផង ក៏​បាន​ជួប​ឧបទ្ទវហេតុ​រន្ទះបាញ់​ស្លា​.​ប់​នៅ​នឹង​កន្លែង​តែ​ម្ដង ។
បច្ចុប្បន្ន ស​.​ព​កេ្ម​ង​ស្រី​រង​គ្រោះ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ជំនាញ ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕