ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​វ័យ​ចំណាស់​ម្នាក់​បាត់បង់​ជីវិត​នៅ​ក្នុង​មន្ទីរ​បង្អែក​ស្រុក ដោយសារ​ជំងឺ​កូ​វី​ដ​១៩

1 ខែ មុន
  • ឧត្តរមានជ័យ

នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ស្រុក​អន្លង់​វែង មាន​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​បាន​ស្លា​.​ប់​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ កាលពី

ខេត្តឧត្តរមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ស្រុក​អន្លង់​វែង មាន​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​បាន​ស្លា​.​ប់​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ កាលពី​ម៉ោង​៣​រសៀល ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២១​នេះ ខណៈ​ពេល​កំពុង​ដេក​សម្រាក​ព្យាបាល​។

សេចក្តីរាយការណ៍​បន្ត​ថា ស្ត្រី​រង​គ្រោះ​ខាងលើ​មានឈ្មោះ គូ ផា​ន្នី ភេទ​ស្រី អាយុ​៦៥​ឆ្នាំ រស់នៅ​ភូមិ​តា​សំ ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ ។

ក្រោយ​ពេល​កើតហេតុ ក្រុម​គ្រូពេទ្យ​ផ្នែក​ច​ត្តា​ឡី​ស័ក ក៏​បាន​ដឹក​ស​.​ពស្ត្រី​រង​គ្រោះ​ខាងលើ​យក​ទៅ​បូជា​នៅ​ទីប​ច្ឆា ស្ថិត​នៅ​ភូមិ​ទួល​គ្រួ​ស ឃុំ​ថ្លា​ត ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ភ្លាម​ៗ​ផង​ដែរ ។

យោង​តាម​របាយការណ៍​អាវុធ​ហត្ត​ស្រុក​អន្លង់​វែង ក៏​បាន​បញ្ជាក់​ថា អ្នក​ឆ្លង​កូ​វី​ដ​១៩ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ស្រុក​អន្លង់​វែង មាន​ចំនួន​១៤១​នាក់ (​ស្រី​ចំនួន​៧១​នាក់​) និង​ជា​សះស្បើយ​ចំនួន​៥​នាក់ (​ស្រី​៣​នាក់​)៕