ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយឆ្ងល់! ឃើញ​កូន៤ឆ្នាំ​ស្លៀកសំពត់​ខាង​ខុស និងគិតតែពីស្រែក​យំ លុះលួងសួរនាំ បែកធ្លាយក្មេង​ប្រុស​​ម្នាក់​

2 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ​៖ ​ក្មេង​ប្រុស​អាយុ​១៥​ឆ្នាំ​ម្នាក់​បាន​ធ្វើ​សកម្មភាព​ប្រទូស្ត​កេរ្តិ៍​ភេទ​លើ​ក្មេង​ស្រី​វ័យ​៤​ឆ្នាំ​ម្នាក់​ ហើយ​ត្រូវ​នាង​យំ​មិន​ឈប់​

ខេត្តកណ្ដាល ​៖ ​ក្មេង​ប្រុស​អាយុ​១៥​ឆ្នាំ​ម្នាក់​បាន​ធ្វើ​សកម្មភាព​ប្រទូស្ត​កេរ្តិ៍​ភេទ​លើ​ក្មេង​ស្រី​វ័យ​៤​ឆ្នាំ​ម្នាក់​ ហើយ​​នាង​យំ​មិន​ឈប់​ បន្ទាប់​មក​នាង​តូច​បាន​ប្រាប់​ឲ្យ​ម្ដាយ ​និង​​អ៊ំ​ស្រី​របស់​នាង​បាន​ដឹង ទើប​ប្ដឹង​នគរបាល​​ឲ្យ​ចុះ​ទៅ​ឃាត់ខ្លួន​ក្មេង​ប្រុស​រូប​នោះ​តែ​ម្ដង​។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២១ នៅ​ក្នុង​ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

ក្មេង​ប្រុស​ដែល​ជា​ជនសង្ស័យ​និង​ត្រូវ​នគរបាល​ឃាត់ខ្លួន​នោះ​ឈ្មោះ​ឃឹម សីហា អាយុ​១៥​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិឃុំកើតហេតុ​
ខាងលើ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​​ មាន​អាយុ​៤​ឆ្នាំ​ ក៏​ស្នាក់​នៅ​ក្នុងភូមិ​កើតហេតុ​​ខាងលើ​នោះ​ដែរ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ ក្មេង​ស្រី​រង​គ្រោះ​បាន​ទៅ​លេង​​ផ្ទះ​ជនសង្ស័យ ​ហើយ​បាន​អង្គុយ​មើល​ទូរស័ព្ទ​ជាមួយ​គ្នា​ (​ទូរស័ព្ទ​របស់​ក្មេង​ប្រុស​ជាជន​សង្ស័យ​) ​។​ លុះ​មួយសន្ទុះ​ក្រោយមក​ ក្មេង​ប្រុស​ដែលជា​សង្ស័យ​រូប​នេះ​បាន​ទុក​ទូរស័ព្ទ​ដៃ​ឲ្យ​ក្មេង​ស្រី​រង​គ្រោះ​មើល​ម្នាក់ឯង​រួច​ក៏​ដើរ​ចូល​ក្នុង​បន្ទប់ទឹក​។

តាម​ប្រភពព័ត៌មាន​​បាន​បន្ត​ថា បន្តិច​ក្រោយមក​ទៀត ​បន្ទាប់​ពី​ចេញពី​បន្ទប់ទឹក​វិញ​ ក្មេង​ប្រុសដែលជាជន​​សង្ស័យ​ក៏​បាន​អង្គុយ​មើល​ទូរស័ព្ទ​ជាមួយ​ក្មេង​ស្រី​ជន​រង​គ្រោះ​បន្ត​ទៀត​ ។ ​បន្ទាប់​មក ក្មេងប្រុសដែលជា​ជន​សង្ស័យ​​បាន​ចាប់​នាង​ស្រាតសំពត់​ រួច​លេង​ប្រដា.ប់​ភេ.ទ​របស់​នាង ធ្វើ​ឲ្យ​ក្មេង​ស្រី​រងគ្រោះ​មានការ​ឈឺចា.ប់​ក៏​ស្រែកយំ​ខ្លាំង​ៗ ​ហើយ​យក​សំពត់​ស្លៀក​​ខាង​ខុស ​និង​រត់​ចេញពីផ្ទះ​របស់​​ក្មេង​ប្រុស​​ដែលជាជនសង្ស័យ រួចនាងរត់​​ឆ្ពោះទៅ​ផ្ទះ​របស់​ខ្លួន​វិញ​។

តាម​ប្រភព​​ព័ត៌មាន​បាន​​ឱ្យ​ដឹងបន្ត​ថា ពេល​ទៅ​ដល់​ផ្ទះ​វិញ ​នាង​គិតតែ​ពី​យំ​រហូត ​ទោះជា​ម្ដាយ​លួងលោម​យ៉ា​ណា​ក៏​ពុំ​ស្ងៀម​សោះ ចំណែកឯ​ម្ដាយ​ក៏​មានការ​ងឿងឆ្ងល់​ដែរ ព្រោះ​បានឃើញ​កូនស្រី​ស្លៀកសំពត់​ខាង​ខុស​បែប​នេះ​ ។ ​ពេល​នោះ​ក៏​បាន​លួង​ផង​ និង​សួរនាំ​ផង តែ​កូនស្រី​មិន​ព្រម​និយាយ​ប្រាប់​ទេ នាង​គិតតែ​យំ​រហូត​មិន​ស្ងៀម​ឡើយ​។ ក្រោយមក​ស្ត្រី​ម្នាក់​ត្រូវជា​​អ៊ំ​បាន​ជិះ​ម៉ូតូឌុប​នាង​ទៅ​ទិញ​កា​រ៉េ​មហូប​ទើប​នាង​ឈប់​យំ ហើយ​និយាយ​ប្រាប់​ម្ដាយ ​និង​អ៊ំ​ស្រី​ពី​សកម្មភាព​របស់​ក្មេង​ប្រុសជាជនសង្ស័យ​ ដែល​បាន​ប្រព្រឹត្ត​មក​លើ​រូប​នាង​។

តាម​ប្រភព​ព័ត៌មាន​​បានឲ្យ​ដឹង​ទៀត​ថា ក្រោយមក​ ស្ត្រី​ជា​ម្ដាយ​បាន​យក​កូនស្រី​ទៅ​ងូតទឹក និង​ពិនិត្យ​មើល​ប្រដា.ប់​ភេ.ទ​របស់​កូន ​ឃើញ​មាន​ស្នាម​ដា.ច់​រលា.ត់​ចេញ​ឈា.ម​តិច​ៗ​ ទើបស្ត្រី​ជា​​ម្ដាយ​រាយការណ៍​ទៅ​កាន់​កម្លាំង​នគរបាល​ ឲ្យ​ចុះ​ទៅ​ឃាត់ខ្លួន​ក្មេង​ប្រុស​ដែល​ជា​ជនសង្ស័យ​ រួច​នាំ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល ​ដើម្បី​សួរនាំ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ច្បាប់​៕​

ក្មេងប្រុសដែលជាជនសង្ស័យ​
ស្ត្រីជា​ម្តាយរបស់ក្មេងស្រីរងគ្រោះ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ