ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​ទុ​ស្សេ​ខ្សែភ្លើង​ឆេះ​ផ្ទះ​អស់​មួយ​ខ្នង​​ ​ម៉ូតូ​៤​គ្រឿង

8 ឆ្នាំ មុន

​រាជ​ធានី​ភ្នំពេញ ៖ ផ្ទះ​ឈើ​លើ​ ថ្ម​ក្រោម​មួយ​ខ្នង​ មាន​បន្ទប់​ជួល​៨​​ ​ត្រូវ​បាន​ភ្លើង​​ឆេះ​​យ៉ាង​សន្ធោសន្ធៅ​អស់​ស្ទើរ​ទាំងស្រុង​ និង​ឆេះ​​​ម៉ូតូ​អស់​៤​គ្រឿង​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​

​រាជ​ធានី​ភ្នំពេញ ៖ ផ្ទះ​ឈើ​លើ​ ថ្ម​ក្រោម​មួយ​ខ្នង​ មាន​បន្ទប់​ជួល​៨​​ ​ត្រូវ​បាន​ភ្លើង​​ឆេះ​​យ៉ាង​សន្ធោសន្ធៅ​អស់​ស្ទើរ​ទាំងស្រុង​ និង​ឆេះ​​​ម៉ូតូ​អស់​៤​គ្រឿង​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៦ ​​មី​នា នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​២៤៥ ស្ថិត​ក្នុង​ភូមិ​បឹង​សាឡា​ង សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក​ ។

ផ្ទះ​​ដែល​ត្រូវ​អគ្គិភ័យ​លេប​​ត្របាក់​ខាង​លើនេះ ​មាន​ទំហំ​១៧​ម៉ែត្រ​គុណ​១២​ម៉ែត្រ ជា​ផ្ទះ​ជួល​មាន​៨​បន្ទប់ ម្ចាស់ផ្ទះ​ស្នាក់​នៅ​​ជាន់​លើ ​ឈ្មោះ ឆាយ សេង ភេទ​ប្រុស ​អាយុ​៤៧​ឆ្នាំ ​ជា​អ្នក​​រត់​ម៉ូតូឌុប ស្នាក់​នៅផ្ទះ​កើតហេតុ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ ម្ចាស់ផ្ទះ ​និង​អ្នក​ជួល​ផ្ទះ​​​ដេក​លង់លក់អស់​ ដោយ​មិន​បានដឹង​ថា​បណ្តាល​មក​ពី​មូលហេតុ​អ្វី​​​ស្រាប់​តែ​​មាន​ផ្សែងហុយ​ទ្រលោម​​បង្ក​ជាអណ្តាតភ្លើង​​ឆេះ​​ផ្ទះយ៉ាង​សន្ធោសន្ធៅ​ និង​​ឆេះ​ម៉ូតូ​​អស់​ស្ទើរ​ទាំងស្រុង​ចំនួន​៤​គ្រឿង ​សង្ស័យ​បណ្តាល​មក​ពី​​ការ​ទុ​ស្សេ​ខ្សែភ្លើងទើប​ធ្វើ​ឱ្យ​ឆេះ​បែប​នេះ ។​

អគ្គិភ័យ​ខាងលើ​ ត្រូវ​បាន​អ្នក​ភូមិ​ជួយ​យក​បំពង់​ពន្លត់អគ្គិ​ភ័យ​មក​បាញ់​អស់​ជា​ច្រើន​បំពង់​ហើយ​នៅ​តែ​មិន​រលត់ ​ទើប​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់អគ្គិភ័យ​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ​បាញ់​អស់​ចំនួន​៦​គ្រឿង​ទើប​រលត់​ទាំងស្រុង ៕