ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា​.​ញ់​ប្រហារ​អំឡុង​ការ​តវ៉ា​នៅ​លី​បង់ ​ស្លា.ប់និង​របួស​​​ជិត​​​៤០នាក់​

2 ឆ្នាំ មុន

លីបង់ ៖ មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន៦​នាក់​បាន​ស្លា​.​ប់ និង​៣២​នាក់​ផ្សេង​ទៀតរ​.​ងរ​បួស ក្នុង​ហេតុការណ៍​បា​.​ញ់​ប្រហារ​ដ៏​រន្ធ​.​ត់

លីបង់ ៖ មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន៦​នាក់​បាន​ស្លា​.​ប់ និង​៣២​នាក់​ផ្សេង​ទៀតរ​.​ងរ​បួស ក្នុង​ហេតុការណ៍​បា​.​ញ់​ប្រហារ​ដ៏​រន្ធ​.​ត់ នៅ​ក្នុង​រដ្ឋធានី Beirut ប្រទេស​លី​បង់​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ BBC នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​។

ការ​បា​.​ញ់​ប្រហារ​កើតឡើង​អំឡុង​ពេល​មានការ​តវ៉ា​ដោយ​ក្រុម​អ្នក​កាន់សាសនា​អ៊ី​ស្លា​ម HHezbollah និង Amal ប្រឆាំង​នឹង​ចៅក្រម​ដែល​បាន​ដឹកនាំ​ការ​ស៊ើបអង្កេត​ករណី​ផ្ទុះ​ដ៏​កក្រើក​នៅ​កំពង់​ផែ​រដ្ឋធានី Beirut កាលពី​ឆ្នាំ​មុន​។

ការ​ស៊ើបអង្កេត​ត្រូវ​បាន​ធ្វើ​ឡើង​លើ​ករណី​ផ្ទុះ​នៅ​កំពង់​ផែ​ដែល​ឆក់​យក​ជីវិត​មនុស្ស ២១៩​នាក់​។ រហូត​មក​ដល់​ពេល​នេះ គ្មាន​នរណា​ម្នាក់​ត្រូវ​បាន​គេ​ឲ្យ​ទទួលខុសត្រូវ​លើ​ហេតុការណ៍​ដ៏​រន្ធ​.​ត់​នោះ​ឡើយ​។

ក្រុម​អ្នក​តវ៉ា​បាន​និយាយ​ថា អ្នក​បា​.​ញ់​កាំ​ភ្លើ​.​ង​សាសនា​គ្រី​ស្ត​មក​ពី​កងកម្លាំង​លី​បង់ បាន​ធ្វើការ​បា​.​ញ់​ប្រហារ​ទៅ​លើ​ហ្វូង​មនុស្ស​ដើម្បី​ទាញ​ប្រទេស​លី​បង់​ឲ្យ​ធ្លាក់​ចូល​ក្នុង​ជម្លោះ​។ ប៉ុន្តែ​ការ​អះអាង​នោះ​ត្រូវ​បាន​កងកម្លាំង​លី​បង់​បដិសេធ​។

ក្រុម Hezbollah និង​ស​ម្ត័​ន្ធ​មិត្ត​ពួក​គេ​អះអាង​ថា ចៅក្រម​មាន​ភាព​លំអៀង​។ ទោះ​យ៉ាងណា គ្រួសារ​របស់​ជន​រង​គ្រោះ​ដែល​ស្លា​.​ប់​ក្នុង​ការ​ផ្ទុះ​នោះ​បាន​គាំទ្រ​ដល់​កិច្ចការ​របស់​ចៅក្រម​។

ឆ្លើយ​តប​ទៅ​នឹង​ព្រឹត្តិការណ៍​បា​.​ញ់​ប្រហារ​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ម្សិលមិញ​នេះ នាយក​រដ្ឋមន្ត្រី​លី​បង់ លោក Najib Mikati បាន​ប្រកាស​កាន់ទុក្ខ​មួយ​ថ្ងៃ​នៅ​ថ្ងៃ​សុក្រ​នេះ​។

ទន្ទឹម​នឹង​នេះ​ដែរ ប្រធានាធិបតី​លី​បង់ លោក Michel Aoun បាន​ប្រកាស​ថា «យើង​នឹង​មិន​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់​យក​ប្រទេស​ជា​ចំណាប់ខ្មាំង​ដើម្បី​ផលប្រយោជន៍​ពួក​គេ​ឡើយ​»៕ (​យោង​តាម​ប្រភព​៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ