ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គិតត្រឹមថ្ងៃ១៤ តុលា កម្ពុជាចាក់វ៉ាក់សាំងបង្ការកូវីដ ជូនពលរដ្ឋបានជិត១០០% ក្នុងនោះចាក់លើកុមារជាង៩០%

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​គូសបញ្ជាក់​ឲ្យ​ដឹង​ថា​គិត​តាំងពី​រាជរដ្ឋាភិបាល​ប្រកាស​ចាក់​ជូន​ប្រជាពលរដ្ឋ កាលពី​ថ្ងៃ​ទី​១០ កុម្ភៈ មក​ដល់​ថ្ងៃ​ទី​១៤ តុលា ក្រុម​គ្រូពេទ្យ​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១៩ ចំពោះ​មនុស្ស​ចាស់​បាន​ជិត​១០០​ភាគរយ​ហើយ និង​ចាក់​ជូន​កុមារ​បាន​ជាង​៩០​ភាគរយ​ហើយ…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​គូសបញ្ជាក់​ឲ្យ​ដឹង​ថា​គិត​តាំងពី​រាជរដ្ឋាភិបាល​ប្រកាស​ចាក់​ជូន​ប្រជាពលរដ្ឋ កាលពី​ថ្ងៃ​ទី​១០ កុម្ភៈ មក​ដល់​ថ្ងៃ​ទី​១៤ តុលា ក្រុម​គ្រូពេទ្យ​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១៩ ចំពោះ​មនុស្ស​ចាស់​បាន​ជិត​១០០​ភាគរយ​ហើយ និង​ចាក់​ជូន​កុមារ​បាន​ជាង​៩០​ភាគរយ​ហើយ ។

យោង​តាម​របស់​ក្រសួងសុខាភិបាល​ចេញផ្សាយ នៅ​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២១ បាន​លើក​ឡើង​ថា កំណើន​អត្រា​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ នៅ​កម្ពុជា គិត​ត្រឹម​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២១ មាន ៩៩,៣៧% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ ១០​លាន​នាក់ និង​លើ​កុមារ​-​យុវវ័យ អាយុ​ពី​១២​ឆ្នាំ ទៅ​ក្រោម​១៨​ឆ្នាំ មាន ៩០,១៤% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ ១,៩៦៦,៩៣១ នាក់ និង​លើ​កុមារ​អាយុ​ពី​០៦​ឆ្នាំ ដល់​ក្រោម​១២​ឆ្នាំ មាន ៩៧,៦១% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ ១,៨៩៧, ៣៨២ នាក់ ។

ជាមួយ​គ្នា​នោះ​ដែរ ក្រសួង​ក៏​បាន​ឲ្យ​ដឹង​ថា បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១៩ ដូ​ស​ទី​៣ ឬ​ដូ​ស​ជំរុញ​បាន​ចំនួន​១.២១៨.៤៨៦​នាក់​(​ស្រី​ចំនួន​៤៩៤.៨៩៤​នាក់​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ