ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេចតេជោ៖ ប្រជារាស្រ្តទូទាំងប្រទេស សូមសម្តែងនូវការគោរពដឹងគុណបំផុតថ្វាយចំពោះព្រះបរមរតនកោដ្ឋ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្រាប់​ខួប​៩​ឆ្នាំ​នៃ​ការ​យាង​ចូល​ទិវង្គត​ព្រះ ករុណា​ព្រះ បាទ​សម្តេច​នរោត្តម​សីហ​នុ ព្រះ​បរម​រតន​កោដ្ឋ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា​មាន​ប្រសាសន៍​ថា…

រាជធានី​ភ្នំពេញ ៖ សម្រាប់​ខួប​៩​ឆ្នាំ​នៃ​ការ​យាង​ចូល​ទិវង្គត​ព្រះ ករុណា​ព្រះ បាទ​សម្តេច​នរោត្តម​សីហ​នុ ព្រះ​បរម​រតន​កោដ្ឋ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា​មាន​ប្រសាសន៍​ថា ប្រជារាស្ត្រ​ទូ​ទាំង​ប្រទេស សូម​សម្តែង​នូវ​ការ​គោរព​ដឹងគុណ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ថ្វាយ​ចំពោះ​ព្រះ​បរម​រតន​កោដ្ឋ​ដែល​ព្រះ​អង្គ​បាន​លះបង់ និង​បូជា​ព្រះ​កាយពល​ដ៏​ធំធេង​បំផុត​ចំពោះ​ជាតិ​មាតុភូមិ​កម្ពុជា ។

តាម​រយៈ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២១ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា ថ្ងៃ​ទី​១៥ តុលា​នេះ គឺជា​ថ្ងៃ​គម្រប់​ខួប​៩​ឆ្នាំ ដែល​សម្តេច​ឪុ​, សម្តេច​តា​, សម្តេច​តា​ទួត ព្រះ​បិតា​ឯករាជ្យ​ជាតិខ្មែរ ព្រះបាទ​សម្តេចព្រះ​នរោត្ដម​សីហ​នុ ព្រះ​អង្គ​បាន​សោយ​ទិវង្គត នៅ​ទីក្រុង​ប៉េ​កាំ​ង​ប្រទេស​ចិន ។

សម្ដេច​តេ​ជោ មាន​ប្រសាសន៍​បន្ថែម​ថា «​នៅ​ថ្ងៃនេះ​ប្រជារាស្ត្រ​ទូ​ទាំង​ប្រទេស​ព្រមទាំង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ជាន់ថ្នាក់ សូម​សម្តែង​នូវ​ការ​គោរព​ដឹងគុណ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ថ្វាយ​ចំពោះ ព្រះ​បរម​រតន​កោដ្ឋ ដែល​ព្រះ​អង្គ​បាន​លះបង់ និង​បូជា​ព្រះ​កាយពល​ដ៏​ធំធេង​បំផុត​ចំពោះ​ជាតិ​មាតុភូមិ​កម្ពុជា​»​។

សម្ដេច​តេ​ជោ បាន​បន្ដ​ថា កូនចៅ​ប្រជារាស្ត្រ​ទូ​ទាំង​ប្រទេស និង​មន្ត្រីរាជការ សូម​ថ្វាយ​ព្រះរាជ​កុសល​ព្រះ​វិញ្ញាណ​ក្ខ​ន្ឋ​ព្រះ​បរមសព ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហ​នុ សូម​ស្តេច​យាង​ប​ដិ​ស​ន្ឋិ​ក្នុង​ព្រះ​បរម​សុគតិភព​កុំបី​ឃ្លាងឃ្លាត​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ