ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ​ក សុ​គ​ន្ឋ​កញ្ញា រំលេច​ក្បាច់​រាំ​បុរាណ​ខ្មែរ​២០​ឆ្នាំ​មុន ក្រោយ​ខកខាន

2 ឆ្នាំ មុន
  • ភ្នំពេញ

ឱ​ក សុ​គ​ន្ឋ​កញ្ញា បច្ចុប្បន្ន​ជា​តារាចម្រៀង ដែល​មាន​ភាព​ជោគជ័យ​ស្ថិត​នៅ​លំដាប់​កំពូល និង​មានការ​គាំទ្រ​ខ្ពស់​បំផុត​ពី​សំណាក់​ប្រិ​យ​មិត្ត​។ ចំណេះដឹង​ពី​សិល្បៈ​របស់ ឱ​ក សុ​គ​ន្ឋ​កញ្ញា​ឃើញ​ថា

រាជធានី​ភ្នំពេញ ៖ ឱ​ក សុ​គ​ន្ឋ​កញ្ញា បច្ចុប្បន្ន​ជា​តារាចម្រៀង ដែលទទួលបាន​ជោគជ័យ​ស្ថិត​នៅ​លំដាប់​កំពូល និង​មានការ​គាំទ្រ​ខ្ពស់​បំផុត​ពី​សំណាក់​ប្រិ​យ​មិត្ត​ នៅក្នុងស្រុកនិងក្រៅសុ្រក ។ ក្រៅពីអាជីពជាតារាចម្រៀងមានទឹកដមសម្លេងពិរោះរណ្តំ តារាស្រីរូបនេះគឺមានចំណេះដឹងខាងសិល្បៈបុរាណមិនធម្មតានោះទេ ដែលចំណេះដឹង​អំពី​ទម្រង់សិល្បៈបុរាណរបស់អ្នកនាង គឺទទួល​បាន​ការ​ហាត់រៀន​យ៉ាងស្ទាត់ជំនាញ ហើយសិល្បៈបុរាណដែលជា​បាត​គ្រឹះ​យ៉ាង​រឹង​មាំនោះគឺ ជំនាញ​ខាង របាំ​បុរាណ​ខ្មែរ ។

ថ្មី​ៗ​នេះ អ្នក​នាង បាន​រំលេច​នូវ​ក្បាច់​រាំ​បុរាណ​ខ្មែរ ដោយ​ទទួល​បាន​ការចាប់អារម្មណ៍ និងការ​គាំទ្រយ៉ាងខ្លាំងក្លាពី​មហាជន​។ អ្នក​នាង​ពេល​រំលេច​នូវ​ក្បាច់​រាំជាទម្រង់​របាំ​បុរាណ ក្រោម​ការ​តុបតែង​ទ្រង់គ្រឿងខ្លួន​ជា «​នាថ​ការិនី​របាំ​» ជាមួយ​ដៃ​ពត់ពេនល្វត់ល្វន់ តែរឹងមាំ ឆ្លុះបញ្ចាំងឱ្យ​ឃើញ​ថា អ្នកនាងនៅ​តែ​មិន​ភ្លេច​វិជ្ជា​ដែល​បាន​រៀន​តាំងកុមារភាពនៅសាលវិចិត្រសិល្បៈរាប់សិបឆ្នាំកន្លងទៅនោះទេ ​។

អ្នក​នាង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​តារាចម្រៀង​ដែល​ដុះ​ចេញពី​សាលា​វិចិត្រសិល្បៈ​មាន​គ្រឹះ​ច្បាស់លាស់​។ បើ​ទោះជា​ពេល​នេះ អ្នក​នាង​ជាតា​រា​ឈរ​លើ​តួលេខ​កំពូល នៃសិល្បៈចម្រៀង​សម័យ ក៏​ពិតមែន ក៏​ឃើញ​ថា ឱក សុគន្ធកញ្ញា ​នៅ​មិន​ភ្លេច​វិជ្ជាគ្រឹះនៃសិល្បៈរបាំបុរាណខ្មែរ នាគ្រាដែលរូបនាងកំពុង​ល្បីឈ្មោះ​នោះ​ឡើយ​។

ឱ​ក សុគន្ធ​កញ្ញា ដែល​ជា នាថ​ការី​របាំ​ល្បី​មួយ​រូប​នោះ​បាន​វិវត្តន៍​ខ្លួន​មក​ជា​តារាចម្រៀង​សម័យ និង​ឈរឈ្មោះ​ជាតា​រា​ស្រី​ឈានមុខ​គេ​នៅ​ផលិតកម្ម ហង្ស​មាស ​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ ។ រហូតនាងត្រូវបានអ្នកគាំទ្រស្រលាញ់ពេញចិត្ត និងចាត់ទុកជាតារាចម្រៀងដែលមានវាសនាខ្ពស់ ដោយបានក្លាយខ្លួនជាប្អូនថ្លៃ របស់ម្ចាស់ផលិតកម្មដែលនាងជ្រកកោន និងជាតារាចម្រៀងនារីដែលជោគជ័យទាំងជីវិតស្នេហា និងការងារ។ ស្រីស្រស់មានសម្រស់សោភា រូបនេះ បាន​រំលឹក​ពី​ស្នាដៃ​នា​ពេល​អតីតកាល​ជាង​២០​ឆ្នាំ​មុន​ឡើង​វិញ ក្នុងការសម្តែងរបាំបុរាណក្នុង MV មួយដែលទើបផលិតថ្មីៗនេះ ដែលកាន់តែជួយឱ្យរូបនាងទទួលបានការទាក់ទាញថែមមួយកម្រិតទៀត ទៅលើទេព្យកោសល្យ​រាំ​របាំបុរាណ​របស់​នាង ហើយ​ស្វាមី​របស់​នាង​លោក អ៊ឹ​ង សុខ​លី គាំទ្រ​ពេញទំហឹង​តែ​ម្ដង​។

គេ​កត់​សម្គាល់ថា នេះ​ជា​ការ​ចេញ​វាយលុក​ទីផ្សារ​ចម្រៀង​សារ​ជា​ថ្មី​ឡើង​វិញ​របស់ សុគន្ធ​កញ្ញា ក្រោយ​ពី​នាង​បាន​សម្រក​គីឡូ​ដោយ​ជោគជ័យ​ពី​រាងកា​ម៉ា​ប់​ៗ​ សាច់ណែនៗ មក​ជាតារាស្រីរាង​ស្វែ​ល​ស្ទើរតែ​ដូច​កាល​នៅ​ក្រមុំ​។ អ្វី​ដែល​សុគន្ធ​កញ្ញា មាន​សង្ឃឹមនោះ គឺថា នាង​អាច​រក្សារតំណែង​ជាតា​រា​ស្រី​ឈានមុខ​គេ​នៅ​ផលិតកម្ម​បាន​ តាមរយៈការ​ត្រៀម​បង្ហាញ​មុខ​ជាថ្មី តាម​កម្មវិធី​ប្រលង​ចម្រៀង​ធំ​ៗលំដាប់អន្តរជាតិ ​ទាំង​៤​ផ្សេង​ៗ​គ្នា​ក្នុង​នាម​ជា​គណៈ​ក​ម្មា​ការ និង​គ្រូបង្វឹក The Voice Cambodia ,The Voice Kids Cambodia ,Cambodian Idol និង X Factor Cambodia ដែល​លោក​វ​ណ្ណា អ្នកគ្រប់គ្រង​កម្មវិធី​ខាងលើ​ថា នឹង​ចេញដំណើរ​ការ​រដូវ​កាល​ថ្មី​នា​ពេល​ស្ងាត់​កូ​វី​ដ​ខាង​មុខ​នេះ​ហើយ​។

តែ​សម្រាប់​ទីផ្សារ​ចម្រៀង​វិញ សុគន្ធ​កញ្ញា នៅ​តែ​ត្រូវ​បាន​អ្នកជំនាញ​សិល្បៈ​យល់​ថា ស្វាមី​នាង​លោក​អ៊ឹ​ង សុខ​លី ដែល​ជានា​យក​ទូរទស្សន៍​ហង្ស​មាស និង​បងថ្លៃ​នាង​លោក​ឧកញ៉ា អ៊ឹ​ង ឆៃ​ងួ​ន ជា​ថៅកែ​ហង្ស​មាស នឹង​មិន​បណ្ដោយ​ឲ្យ​នាង​ធ្លាក់​ចុះ​ជា​ដាច់ខាត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ