ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ហេង សំរិន ៖ ៩ឆ្នាំនៃការយាងសោយចូលព្រះទិវង្គតព្រះបរមរតនកោដ្ឋជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃប្រជាជាតិកម្ពុជា

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​បាន​បញ្ជាក់​ថា រយៈពេល​៩​ឆ្នាំ​កន្លង​មក​នៃ​ការ​យាង​ចូល​ព្រះ​ទិវង្គត​របស់​ព្រះ​បរម​រតន​កោដ្ឋ ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​សម្រាប់​ប្រជាជន​កម្ពុជា​មិន​អាច​បំភ្លេច​បាន​ឡើយ ។ សម្រាប់​ខួប​នៃ​ការ​យាង​ទិវង្គត​របស់​ព្រះ​បរម​រតន​កោដ្ឋ…

រាជធានី​ភ្នំពេញ ៖ សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​បាន​បញ្ជាក់​ថា រយៈពេល​៩​ឆ្នាំ​កន្លង​មក​នៃ​ការ​យាង​ចូល​ព្រះ​ទិវង្គត​របស់​ព្រះ​បរម​រតន​កោដ្ឋ ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​សម្រាប់​ប្រជាជន​កម្ពុជា​មិន​អាច​បំភ្លេច​បាន​ឡើយ ។

សម្រាប់​ខួប​នៃ​ការ​យាង​ទិវង្គត​របស់​ព្រះ​បរម​រតន​កោដ្ឋ រយៈពេល​៩​ឆ្នាំ​មក​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​បាន​បាន​សរសេរ​លើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា សូម​ក្រាប​បង្គំ​ថ្វាយ​មហា​ព្រះរាជ​កុសល​ចំពោះ​ព្រះ​បរម​វិញ្ញាណ​ក្ខ័​ន្ធ​ព្រះ​បរម​រតន​កោដ្ឋ ថ្ងៃ​១៥ តុលា ឆ្នាំ​២០២១​នេះ ជា​ខួប​ឆ្នាំ​ទី​៩ ដែល​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម​សីហ​នុ ព្រះ​មហា​វីរក្សត្រ ព្រះ​វររាជ​បិតា​ឯករាជ្យ បូរណភាព​ដែនដី និង​ឯកភាព​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​បាន​យាង​ចូល​ព្រះ​ទិវង្គត ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មហាទុក្ខ​សោក​នៃ​ប្រជាជាតិ​កម្ពុជា​មិន​អាច​បំភ្លេច​បាន ។

សម្តេច​លើក​ឡើង​ថា កូនចៅ ចៅទួត​ដែល​ជា​ប្រជានុរាស្ត្រ​របស់​ព្រះ​អង្គ​គ្រប់​រូប សូម​ចង​ចាំ​ជា​និច្ច​នូវ​រាល់​ព្រះរាជ​សកម្មភាព ព្រះរាជ​ស្នា​ព្រ​ហត្ថ​ដ៏​ថ្លៃថ្លា​របស់​ព្រះ​អង្គ ដើម្បី​ឯករាជ្យ ការ​ផ្សះផ្សា និង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ឲ្យ​បាន​សម្បូរ​រុងរឿង​ល្បីល្បាញ​ពេញ​ស កល​លោក​នា​សម័យ​សង្គមរាស្ត្រនិយម ជា​ពិសេស​ព្រះរាជ​ព្រះរាជ​បូជនីយកិច្ច ទាមទារ​ឯករាជ្យ ពី​ប្រទេស​បារាំង ក្នុង​ឆ្នាំ​១៩៥៣ ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ប្រធានរដ្ឋសភា​ក៏​បាន​សូម​ក្រាប​ថ្វាយ​មហា​ព្រះរាជ​កុសល ព្រះ​បរម​វិញ្ញាណ​ក្ខ័​ន្ធ​ព្រះ​អង្គ​ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ស្តេច​យាង​សោយសុខ​ក្នុង​ឋាន​ព្រះ​បរមសុខ​កុំបី​ឃ្លៀងឃ្លាត​ឡើយ និង​សូម​ឲ្យ​ព្រះរាជា​ណា​ច​កម្ពុជា​យើង​ទទួល​បាន​នូវ​សុខ​សន្តិភាព​ការ​អភិវឌ្ឍ​ជា​និច្ច​និរន្ត តាម​ព្រះរាជ​សកម្មភាព​ដ៏​ឧត្តុង្គឧត្តម​នៃ​ព្រះ​បរម​រតន​កោដ្ឋ​ដែល​តែងតែ​តម្កល់​ផលប្រយោជន៍​ជាតិ និង​ប្រជារាស្ត្រ​ជា​ធំ​នៅ​គ្រប់​កាលៈទេសៈ ដែល​បង្ហាញ​ឲ្យ​ឃើញ​នូវ​ព្រះរាជ​ហឫទ័យ​ប្រកបដោយ​ទស​ពិ​រាជធម៌ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​នៃ​ប្រជានុរាស្ត្រ​កម្ពុជា ៕