ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពីយប់! ទុកម៉ូតូ​៤​គ្រឿង​ជិត​ជណ្ដើរ​ផ្ទះ​ជួល​​ លុះព្រឹកឡើងម្ចាស់ស្រងា៉កចិត្ត​ផ្អើ.លឆោឡោ

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ ​ម៉ូតូ​ចំនួន​៤​គ្រឿង​ត្រូវ​បាន​ម្ចាស់​ចត​ទុក​នៅ​ជិត​ជណ្ដើរ​ផ្ទះ​ជួល​មួយ​កន្លែង ​និង​បាន​ចាក់សោ​.ក​ត្រឹមត្រូវ​ ពុំ​ហ៊ាន​

​រាជធានី​ភ្នំពេញ ​៖ ​ម៉ូតូ​ចំនួន​៤​គ្រឿង​ត្រូវ​បាន​ម្ចាស់​ចត​ទុក​នៅ​ជិត​ជណ្ដើរ​ផ្ទះ​ជួល​មួយ​កន្លែង ​និង​បាន​ចាក់សោ​.ក​ត្រឹមត្រូវ​ ពុំ​ហ៊ាន​ធ្វេសប្រហែស​ឡើយ ។​ បន្ទាប់​ពី​ទុកដាក់​រួ​ច​រាល់​ ម្ចាស់​បាន​នាំ​គ្នា​ឡើង​ទៅ​ដេក​តាម​បន្ទប់​រៀង​ៗ​ខ្លួន​នៅ​ជាន់​លើ លុះ​ព្រឹក​ឡើង​ក្រោយ​ភ្ញាក់​ពី​ដំណេក​ចុះ​មក​យក​ម៉ូតូ​ ដើម្បី​ជិះ​ចេញ​ទៅ​ប្រកប​របរ​រក​ស៊ី​ធ្វើ​ការងារ​។ ស្រាប់តែ​ភ្ញាក់ផ្អើល ដោយ​ត្រូវ​ចោរ​គាស់​សោ​ទ្វាររបង​ផ្ទះ​ជួល​ចូល​លួច​យក​ម៉ូតូ​ទាំង​៤​គ្រឿង​នោះ​ទៅ​បាត់​អស់​ ។

ហេតុការណ៍​​​ខាងលើនេះ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២១ នៅ​ក្នុងផ្ទះ​ជួល​មួយ​កន្លែង​ស្ថិត​នៅ​តាម​ផ្លូវ​បេតុង​ក្រុម​១ ភូមិ​ព្រៃ​ព្រីង​ត្បូង​១ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

អ្នក​ស្នាក់​នៅផ្ទះ​ជួល​ខាងលើ​បាន​និយាយ​ថា ម្ចាស់​ម៉ូតូ​ដែលបាត់​​ទាំង​៤​គ្រឿង​ខាងលើ​​នោះ​ រួម​មាន ១-​ឈ្មោះ​សែ​ម រតនា ភេទ​ស្រី អាយុ​៣២​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ បាត់បង់​ម៉ូតូ​ ម៉ាក​ហុងដា​ឃ្លី​ក ពណ៌​ស ពាក់​ស្លាក​លេខ បន្ទាយ​មាន​ជ័យ 9303 ​២-​ឈ្មោះ​ម៉​ន នុ​ន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ បាត់បង់​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ ធុន​សេ​១២៥ ព​ណ៍​ខ្មៅ​ ពុំ​ចាំ​ស្លាក​លេខ​ ​៣- ឈ្មោះ យ៉ា អៃ​យោ​ប ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ បាត់បង់​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​និ​ច ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1FG-3049 ​៤-ឈ្មោះ បៀ​វ ពុធ ភេទ​ស្រី អាយុ​៣៤​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ បាត់បង់​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ​ធុន​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1C-​9725 ។

​តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា នៅ​វេលា​យប់​ថ្ងៃ​ទី​១៤ ខែតុលា មុន​ពេល​កើតហេតុ​ ម្ចាស់​ម៉ូតូ​ខាងលើ​បាន​ចត​ម៉ូតូ​របស់​ខ្លួន​ទុក​នៅ​ជិត​ជណ្ដើរ​ផ្ទះ​ជួល​នោះ ដោយ​បាន​ចាក់សោ.ក ត្រឹមត្រូវ​ពុំ​ហ៊ាន​ធ្វេសប្រហែស​ឡើយ ។ ​ប៉ុន្តែ​ពុំ​មាន​សោ​ច្រវាក់​ដើម្បី​ចាក់​ម៉ូតូ​នោះ​ទេ ព្រោះ​អាង​ទ្វាររបង​ផ្ទះ​ជួល​ខាងលើ​នោះ​ចាក់សោ​ដល់​ទៅ​២​ទៅ​ហើយ ។ ​បន្ទាប់​ពី​ទុកដាក់​ម៉ូតូ​​រួចរាល់​ហើយ​ ម្ចាស់​ម៉ូតូ​ទាំងនេះ ក៏​បាន​នាំ​គ្នា​ឡើង​ទៅ​ដេក​នៅ​តាម​បន្ទប់​ជាន់​លើ​រៀង​ៗ​ខ្លួន​។

តាម​ប្រភព​ខាងលើ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ខណៈនោះ​ក៏​បាន​លង់លក់​ក្នុង​ដំណេក​រហូត​ដល់​ភ្លឺ លុះ​ព្រឹក​ឡើង​ថ្ងៃ​កើតហេតុ ក្រោយ​ពេល​ភ្ញាក់​ពី​ដំណេក បាន​នាំ​គ្នា​ចុះ​ក្រោម​ដើម្បី​យក​ម៉ូតូ​ជិះ​ទៅ​ប្រកប​របរ​រក​ស៊ី​​ធ្វើ​ការងារ​ផ្សេង​ៗ ស្រាប់តែ​ម្នាក់​ៗ​ស្រ​ង៉ា​ក​ចិត្ត​និង​ភ្ញាក់ផ្អើល​ ​ដោយសារ​តែ​ម៉ូតូ​ត្រូវ​ចោរលួច​យក​បាត់​អស់ទាំង​៤​គ្រឿង ចំណែក​សោ​ទ្វាររបង​ផ្ទះ​ជួល​ត្រូ​ចោរ​គាស់​ដាច់​ទាំង​២​គ្រាប់​ធ្លាក់​មក​ដី ។​ បន្ទាប់​មក​ក៏​បាន​នាំ​គ្នា​ទៅ​ដាក់​ពាក្យ​ប្ដឹង​សុំ​ឲ្យ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ជួយ​អន្តរា​គម​ន៏​ស្រាវជ្រាវ​ដើម្បី​ចាប់​ក្រុម​ចោរលួច​ទាំងនោះ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ