ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំបូង​ចាប់ខ្លួន​ពាក់​ព័ន្ធលួច​ថត​នារី​ក្នុង​បន្ទប់ទឹក ពេល​នាំ​ទៅ​សួរ ចេញ​រឿង​ចោរកម្ម

2 ឆ្នាំ មុន

ខេត្តកំពត ៖ មិន​ខុស​ពាក្យ​ថា ​ព្រួយ​មួយ​បាញ់​បាន​សត្វ​ពីរ ដំបូងឡើយ ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២១ កម្លាំង​សមត្ត​កិច្ច​នគរបាល​ខេត្តកំពត បាន​ធ្វើការ​ឃាត់ខ្លួន…

ខេត្តកំពត ៖ មិន​ខុស​ពាក្យ​ថា ​ព្រួយ​មួយ​បាញ់​បាន​សត្វ​ពីរ ដំបូងឡើយ ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២១ កម្លាំង​សមត្ត​កិច្ច​នគរបាល​ខេត្តកំពត បាន​ធ្វើការ​ឃាត់ខ្លួន មុខសញ្ញា​ដែល​ជា​ជនសង្ស័យ​ម្នាក់​ឈ្មោះ ទាវ សុខ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ស្រូវ​លើ ឃុំ​ដងទង់ ស្រុក​ដងទង់ ខេត្តកំពត ពាក់​ព​ន្ធ័​ករណីគំរាមកំហែង​ហែកកេរ្តិ៍ (​លួច​ថត​ជន​រង​គ្រោះ​ក្នុង​បន្ទប់ទឹក គំរាម​យក​ប្រាក់​)នារីរងគ្រោះឈ្មោះ ស.ន អាយុ១៨ឆ្នាំ ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២១ ។

ក្រោយ​ពី​សមត្ត​កិច្ច​ឃាត់ខ្លួន ​ជនសង្ស័យ​ម្នាក់​នេះ​យក​ទៅ​សាកសួរ ស្រាប់តែ​ធ្លាយ​បទល្មើស​ផ្សេង​ទៀត រហូត​ដល់​កម្លាំង​នគរបាល​ខេត្តកំពត សហការ​ជាមួយ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល រាជធានី​ភ្នំពេញ បាន​ទៅ​នាំ​ជនសង្ស័យ​ម្នាក់​ឈ្មោះ យូ ហាន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ នៅ​ភូមិ​៥ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ នឹង​ទៅ​ចង្អុលបង្ហាញ​គូកន ២​នាក់​ទៀត​សុទ្ធតែ​ពាក់​ពន្ធ​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ ។

ក្នុង​នោះ​មាន​ម្នាក់​ឈ្មោះ ធន់ ធេ​ន ហៅ​ខ្មៅ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ នៅ​ភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ឃាត់​បាន​នៅ​ចំណុច​ភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

រួមនឹង​ម្នាក់​ឈ្មោះ ហ៊ឹ​ម ខេ​ម​រិ​ន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ នៅ​ភូមិ​ពោធិ៍​មង្គល សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ឃាត់​បាន​នៅ​ចំណុច​ភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ទាំង​៤​នាក់​ គឺជា​មុខសញ្ញា​ពាក់​ពន្ធ​នឹង​អំពើ​ចោរកម្ម ។

លុះ​ព្រឹក​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២១ សមត្ត​កិច្ច​បាន​សហការ​ទៅ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ទៀត​ឈ្មោះ ហ៊ុន ហាន ភេទ​ប្រុស អាយុ​២១​ឆ្នាំ នៅ​ភូមិ​២ សង្កាត់​សែន​សុខ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មុខរបរ ជាង​ជួសជុល​ម៉ូតូ ពាក់ព័ន្ធ​ពី​បទ​ ទទួលផល​ចោរកម្ម​ ក្នុង​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស នៅ​ភូមិ​ត្រពាំង​សេះ ឃុំ​ល្អាង ស្រុក​ដងទង់ ខេត្តកំពត កាលពី​ថ្ងៃ​ទី ២៨ ខែកញ្ញា ឆ្នាំ​២០២១ និង​ដកហូត​វត្ថុ​តាង​ម៉ូតូ​០១​គ្រឿង ម៉ាក​C ១២៥ ពណ៌​ខ្មៅ ស៊េរី​២០២០ ពាក់​ផ្លា​ក​លេខ កណ្ដាល​1Y-0682 (​ស្លាក​លេខ​ក្លែងក្លយ​) ដែល​ជា​ផល​នៃ​ចោរកម្ម ។

ជនសង្ស័យ​ជា​មុខសញ្ញា​១​ក្រុម​នេះ ត្រូវ​បាន​សមត្ត​កិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ