ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​យុវជន​៣​នាក់ ​ប្រើ​កាំភ្លើង(​ហ្គាស់) ដើរ​សម្លុត​ព្រះសង្ឃ​តាម​វត្ត​យក​ទូរសព្ទ​

2 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ សេចក្តី​រាយ​ការ​ណ៍ បាន​ឲ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២១ កម្លាំង​សមត្ត​កិច្ច​នគរបាល​ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋ​បា…

ខេត្តបន្ទាយមានជ័យ ៖ សេចក្តី​រាយ​ការ​ណ៍ បាន​ឲ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២១ កម្លាំង​សមត្ត​កិច្ច​នគរបាល​ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋ​បា ល​ឃុំ​ល្វា ស្រុក​ប​វិល ខេត្តបាត់ដំបង បាន​ធ្វើការ​ឃាត់ខ្លួន​ជន​សង្ស័​យ​ចំនួន​៣​នាក់ ពាក់ព័ន្ធ​ករណី​.​ប្រើ​កាំភ្លើង(​ហ្គាស់)បាញ់​គ្រាប់កង់ ដើរ​គំរាមកំហែង​យក​ទូរសព្ទ​របស់​ព្រះសង្ឃ​តាម​វត្ត​អារាម ។

បុរស​ទាំង​៣នាក់​មាន ដែលសមត្ថកិច្ចឃាត់ខ្លួនរួមមាន ៖
ទី១. ​ឈ្មោះ គ្រី ម៉ៅ អាយុ១៨​ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន ឃុំ​ល្វា ស្រុក​ប​វិល ខេត្តបាត់ដំបង ។
ទី២. ​ឈ្មោះ ហ៊ា​ង ឆា​នុ​ន អាយុ២៥​ឆ្នាំ រស់នៅ​ភូមិ​អូរ​ស្បែ​ប្រើស ឃុំ​អំ​ពឹ​ល​ប្រាំ​ដើម ស្រុក​ប​វិល ខេត្តបាត់ដំបង ។
និងទី៣. ​ឈ្មោះ ឈុ​ន សាវ​អិន អាយុ១៧​ឆ្នាំ រស់នៅ​ភូមិ​ម៉ាក​ឃ្លឿ ឃុំ​ព្រៃ​ខ្ពស់ ស្រុក​ប​វិល ខេត្តបាត់ដំបង ។

​វត្ថុ​តាង​ដកហូតបានរួមមាន ៖
១. ​ទូរ​សព្ទ ០៣​គ្រឿង
២.​ អាយ​ផែត ០១​គ្រឿង
៣.​ កាំភ្លើងខ្លី​ បាញ់​គ្រាប់កង់ ០១​ដើម
៤. ​កាំបិត​ សាំ​ម៉ូ​រ៉ៃ ០១​ដើម
៥.​ ថ្នាំ​ញៀន​ចំនួន ០៩​កូន​ថង់ (​ម៉ា​ទឹកកក​)
៦.​ កូន​ថង់​ សម្រាប់​ច្រកថ្នាំ​ញៀន​មួយ​ចំនួន​ទៀត ។

សេចក្តី​រាយ​ការ​បន្ត​ថា ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ផ្សេង​ៗ គ្នា​នឹង​មាន​ចំនួន ​៣​គោលដៅ ៖
គោលដៅទី១. ​នៅ​វេលា​ម៉ោង​៨ និង​២០នាទី​យប់ ថ្ងៃ​ទី​២០ កញ្ញា ឆ្នាំ​២០២១ ពួក​គេ​បាន​កំហែង​យក​ទូរសព្ទ​ចំនួន ០១​គ្រឿង និង​កំ​ព្យូ​ទ័​រ​យួរដៃ ​មួយ​គ្រឿង នៅ​កុដិ​ព្រះសង្ឃ​ ក្នុង​វត្ត​កោះ​កែវ ភូមិ​កោះ​កែវ ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ ។
គោលដៅទី២. ​នៅ​វេលា​ម៉ោង១០ និង​០៥​នាទី​យប់ ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ ២០២១ ពួក​គេ​បាន​ទៅ​គំរាមកំហែង​យក​ទូរសព្ទ​ចំនួន ០៣​គ្រឿង ក្នុង​កុដិ​ព្រះសង្ឃ វត្ត​បឹង​ត្រាវ ភូមិ​បត់​ត្រង់​ធំ​លិច ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ ។
គោលដៅទី៣. ​នៅ​វេលា​ម៉ោង៨​យប់ ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២១ ពួក​គេ​បាន​ធ្វើ​សកម្មភាព​គំរាមកំហែង​យក​ទូរសព្ទ​ចំនួន០២​គ្រឿង ក្នុង​កុដិ​ព្រះសង្ឃ​វត្ត​រោង​គោ ភូមិ​រោង​គោ​ដើម ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ ។

ក្រោយ​ពី​ព័ត៌មាន​ ស្តី​អំពី​សកម្មភាព​របស់​បុរស​ទាំង​៣នាក់​នោះ កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក មង្គលបុរី បាន​ធ្វើការ​ស្រាវជ្រាវ រហូតឃាត់​បាន​ជនសង្ស័យ​ទាំង​៣​នាក់ ​យក​ទៅ​សាកសួរ ពួក​គេ​ក៏​បាន​សារភាព​ថា ពិតជា​បាន​ប្រ​ព្រឹ​ត្តិ្ត​អំពើ​កំហែង​យក​ទូរសព្ទពី​ព្រះសង្ឃ​គង់នៅ​តាម​វត្ត​អារាម ពិតប្រាកដ​មែន ។

បន្ទាប់​ពី​មាន​ចម្លើយ​សារភាព នឹង​សកម្មភាព​ជាក់ស្តែង សមត្ត​កិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ