ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា រៀបចំផែនការយុទ្ធសាស្ត្រ ដើម្បីបើក​ទទួល​ទេសចរណ៍សុវត្ថិភាព «ទេសចរណ៍វ៉ាក់សាំង»

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ កិច្ចប្រជុំ​ឆ្លង​លើ​សេចក្តីព្រាង​ឯកសារ​ចំនួន ២៖ ទី​១. ផែនការ​យុទ្ធសាស្ត្រ ស្តីពី ការបើកទទួល​ទេសចរណ៍​សុវត្ថិភាព (​ទេសចរណ៍​វ៉ាក់សាំង​) និង​ទី​២. វិធានការ​គោលនយោបាយ…

ភ្នំពេញ​៖ កិច្ចប្រជុំ​ឆ្លង​លើ​សេចក្តីព្រាង​ឯកសារ​ចំនួន ២៖ ទី​១. ផែនការ​យុទ្ធសាស្ត្រ ស្តីពី ការបើកទទួល​ទេសចរណ៍​សុវត្ថិភាព (​ទេសចរណ៍​វ៉ាក់សាំង​) និង​ទី​២. វិធានការ​គោលនយោបាយ ជំរុញ​ចលនា​ទេសចរណ៍​ផ្ទៃក្នុង ឆ្នាំ​២០២១-២០២៣ ត្រូវបាន​ធ្វើឡើង កាលពី​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២១​។

​កិច្ចប្រជុំ​នេះ ប្រព្រឹត្តិ​ទៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់លោក​អគ្គ​បណ្ឌិតសភា​ចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (​គ​.​ហ​.​ស​) និង​ដោយមាន​ការចូលរួម​ពី​លោក​-​លោកស្រី មកពី​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ សរុប​ប្រមាណ ៥១​រូប​។​

​ក្រសួងទេសចរណ៍ ប្រកាសថា ឯកសារ​ទាំង​២​នេះ រៀបចំឡើង​ដោយ​អនុវត្តតាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែង​ក្នុង​ពិធី​បើក​យុទ្ធនាការ​ថ្នាក់ជាតិ ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ជូន​ដល់​កុមារ អាយុ​ចាប់ពី ៦​ឆ្នាំ ដល់​អាយុ​ក្រោម ១២​ឆ្នាំ កាលពី​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២១​។

​សម្តេច​តេ​ជោ បាន​គូសបញ្ជាក់ថា ផ្តើមចេញពី​ការបើក​សាលារៀន​ឡើងវិញ បន្ទាប់មក គឺ​វិស័យ​សេវាកម្ម ពិសេស​វិស័យ​ទេសចរណ៍ ដែល​ត្រូវធ្វើ​ឡើងជា ២​ជំហាន ដោយ​ជំហាន​ទី​១ គឺ​បើក​ទេសចរណ៍​ផ្ទៃក្នុង និង​ជំហាន​ទី​២ គឺ​បើកទទួល​ទេសចរណ៍​វ៉ាក់សាំង​៕

​រូបភាព​៖ ក្រសួងទេសចរណ៍​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ