រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ ក្រសួងព័ត៌មានបានបញ្ជាក់ថាក្រសួងគ្រោងនឹងរៀបចំពោះពុម្ពផ្សាព្វផ្សាយស្ថាប័នព័ត៌មាន សមាគមសារព័ត៌មានទាំងអស់នៅចុងឆ្នាំ២០២១នេះ ដើម្បីឲ្យសាធារណៈជនបានដឹង ។
លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកដ្ឋានព័ត៌មាន និងសោទទស្សន៍នៃក្រសួងព័ត៌មានបានគូសបញ្ជាក់ថា ក្នុងកិច្ចពិភាក្សាស្តីពី«ការចុះបញ្ជីស្ថាប័ន និងអង្គភាពសារព័ត៌មាន» តាមប្រព័ន្ធវីឌីអូ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ថា គិតមកដល់បច្ចុប្បន្ននេះ ក្រសួងព័ត៌មានបានទទួលចុះបញ្ជីសមាគមព៍ត៌មាន(សមាគមទូរទស្សន៍ សមាគមវិទ្យុ សមាគមសិល្បៈករ) មានចំនួន៥០អង្គភាព និងមិនដល់១០អង្គភាព នៅឡើយទេបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ។
លោកបានលើកឡើងថា ក្នុងចំណោមអង្គភាព៥០នេះ ត្រូវបានទទួលលិខិតអនុញ្ញពីគណៈរដ្ឋមន្ត្រីទទួលស្គាល់តាំងពី២០០៦ ឬ២០០៧ ហើយមកដល់ បច្ចុប្បន្ននេះគាត់មិនទទួលបានតាមការកំណត់ពីក្រសួងមហាផ្ទៃនោះទេ ។ ចំណុចនេះក្រសួងបានជំរុញឲ្យស្ថាប័នអង្គភាពទាំងអស់ដែលមិនទាន់បានបានធ្វើតាមការកំណត់របស់ក្រសួងមហាផ្ទៃជាផ្លូវការសុំទៅបំពេញ ។
ជាមួយគ្នានោះដែរលោក ផុស សុវណ្ណ បានក៏បានឲ្យដឹងថា ៖« ត្រឹមខែធ្នូ ឆ្នាំ២០២១នេះ ក្រសួងព័ត៌មាននឹងធ្វើការបោះពុម្ពនូវចំនួនស្ថិតិផ្លូវការសារព័ត៌មាន សមាគមព័ត៌មានវិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយអនឡាញទាំងអស់ ខណៈបច្ចុប្បន្ននេះកំពុងតែធ្វើការ ស្រង់ទិន្ន័យឬអាចដែត»។
លោកផុស សុវណ្ណ បានលើកឡើងថា ការធ្វើបែបនេះក៏ត្រូវការមានការដោះដូរគ្នា រវាងក្រសួងពាណិជ្ជកម្ម និងក្រសួងមហាផ្ទៃ ពីព្រោះថាមានអង្គភាពសារព័ត៌មានខ្លះបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មយូរហើយ ប៉ុន្តែមិនបានយកមកដល់ក្រសួងព័ត៌មាននោះទេ ។
យ៉ាងណាក្តី លោក ផុសសុវណ្ណបានអះអាងថា ក្នុងសម័យកូវីដ១៩នេះការប្រមូលទិន្ន័យនៃការចុះបញ្ជីអង្គភាពសារព័ត៌មាន ទាំងសមាគមអ្នកសារព័ត៌មានការពិបាកផងដែរ ។ លោកថា៖«និយាយឲ្យត្រង់តែម្តង យើងមិននៅជុំគ្នាពេលខ្លះសួនាទៅគេថាតំបន់នេះ បិទដោយសារករណីកូវីដ…។ និយាយឲ្យត្រង់ទៅក្រសួងនឹងធ្វើការឲ្យរួចរាល់នៅក្នុ ងឆ្នាំ២០២១នេះ»។
ក្នុងកិច្ចប្រជុំនោះដែរលោក ផុស សុវណ្ណ ក៏បានលើកឡើងថាក្រសួងនឹងរៀបចំឲ្យមានការរៀបចំ ចំពោះការស្នើសុំចុះបញ្ជីអង្គភាពសារព័ត៌មានជាថ្នាលមួយដើម្បីជៀសវាងការស្នើសុំតាមមន្ត្រីក្រសួងម្នាក់នេះ ម្នាក់នោះ ដែលជាចំណុចមួយប្រឈមផងដែរ។
លោកបន្ថែមកន្លងមកនេះ មានមន្ត្រីក្រសួងមួយចំនួនដែលមិនបានធ្វើការជំនាញក្នុងការទទួលចុះបញ្ជីអង្គភាពសារព័ត៌មាន ហើយមានការពឹងពាក់គ្នារហូតមានការយកលុយជាថ្ងូរ ក្នុងការត់ការ ដែលធ្វើឲ្យប៉ះពាល់ដល់មុខមាត់ក្រសួង ។ ចាប់ពីឆ្នាំ២០២២ទៅនឹងមានការរៀបចំការបញ្ជៀសកុំជួបមុខគ្នារវាង់អ្នកស្នើសុំចុះបញ្ជីសារព័ត៌មានជាមួយមន្ត្រីដើម្បីកុំឲ្យមានការយកលុយជាថ្នូនឹងសេវា ។
លោកគាន ណារិន អនុប្រធាននាយកដ្ឋានកិច្ចការសហគម និងគណបក្សនយោបាយនៃអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃបានលើកឡើងថាមកដល់ពេល នេះក្រសួងមិនទាន់បានបែងចែកច្បាស់លាស់ពីចំនួនសមាគមអ្នកសារព័ត៌មានមានចំនួនប៉ុន្មាននៅឡើយទេ៕
ចែករំលែកព័តមាននេះ