ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាសែត​ល្បី​បារាំង​ព្យាករណ៍​កីឡាករ​៥​រូប​ចុង​ក្រោយ​នៃ​ពាន Ballon d’Or 2021

2 ឆ្នាំ មុន

បារាំង ៖ កាសែត​កីឡា​ដ៏​ល្បី​របស់​បារាំង L’Equipe បាន​បង្ហាញ​ជម្រើស​កីឡាករ​បាល់ទាត់​៥​រូប​ចុង​ក្រោយ (Top 5) ស័ក្តិសម​បំផុត​

បារាំង ៖ កាសែត​កីឡា​ដ៏​ល្បី​របស់​បារាំង L’Equipe បាន​បង្ហាញ​ជម្រើស​កីឡាករ​បាល់ទាត់​៥​រូប​ចុង​ក្រោយ (Top 5) ស័ក្តិសម​បំផុត​បន្ត​ប្រជែង​ពានរង្វាន់ Ballon d’Or លើក​ទី​៦៥ ប្រចាំឆ្នាំ ២០២១​។ ដោយ​កំពូល​ខ្សែប្រយុទ្ធ Lionel Messi និង Cristiano Ronaldo ក៏​ស្ថិត​ក្នុង​ចំណោម​នោះ​ផង​ដែរ​។

ដូច​បានដឹង​ស្រាប់​ហើយ ទស្សនាវដ្តី​បារាំង France Football ជា​អ្នក​រៀបចំ​ពានរង្វាន់ Ballon d’Or បាន​សម្រេច​លុប​ចោល​ពានរង្វាន់​ឯកត្តជន​ដ៏​ធំ​នេះ​ចោល កាលពី​ឆ្នាំ ២០២០ ដោយសារ​ការ​រីក​រាលដាល​នៃ​កូ​វី​ដ​១៩​។ ខណៈ​ខ្សែប្រយុទ្ធ Robert Lewandowski ត្រូវ​បាន​គេ​រំពឹង​ថា​ស័ក្តិសម​បំផុត​ជា​អ្នក​ឈ្នះ​នៅ​ឆ្នាំ​នោះ​។

មិន​ខុស​ពី​ឆ្នាំ​មុន​ៗ ឆ្នាំ​នេះ អ្នក​រៀបចំ​បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​កីឡាករ​ទាំង​៣០​នាក់ កាលពី​ស​ប្តា​ហ៍​មុន ដើម្បី​បន្ត​ជម្រុះ​រហូត​នៅ​សល់​៣​នាក់ ដែល​ជា​បេក្ខភាព​ចុង​ក្រោយ​បំផុត​ប្រជែង​ពានរង្វាន់​ប្រចាំឆ្នាំ​នេះ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២១​។

ទោះ​យ៉ាងណា កាលពី​ពេល​ថ្មី​ៗ​នេះ កាសែត​បារាំង L’Equipe បាន​បង្ហាញ​សមាសភាព​កីឡាករ​៥​រូប​ចុង​ក្រោយ ដែល​ស័ក្តិសម​បំផុត​បន្ត​ប្រជែង​ពានរង្វាន់​ឆ្នាំ​នេះ រួម​មាន​៖ Lionel Messi, Cristiano Ronaldo, Robert Lewandowski, Karim Benzema និង Jorgino​។
គួរ​បញ្ជាក់​ជូន​ថា ពានរង្វាន់ Ballon d’Or ត្រូវ​បាន​រៀបចំ​ឡើង​ដំបូង​នៅ​ឆ្នាំ ១៩៥៦ ក្រោម​ឈ្មោះ​ថា «European Footballer of the Year» ដោយ​ឆ្នាំ​នោះ លោក Stanley Matthews អតីត​ខ្សែប្រយុទ្ធ​អង់គ្លេស​ជា​អ្នក​ឈ្នះ​ដំបូង​គេ​។

​គិត​រហូត​មក​ទល់​ពេល​បច្ចុប្បន្ន Lionel Messi គឺជា​កីឡាករ​តែ​ម្នាក់​គត់ ដែល​ឈ្នះ​ពានរង្វាន់​នេះ​ច្រើន​ជាងគេ​បំផុត​ពោល​គឺ​៦​លើក (២០០៩, ២០១០, ២០១១, ២០១២, ២០១៥, ២០១៩)​។ តាម​ពីក្រោយ​ដោយ Cristiano Ronaldo ដែល​ឈ្នះ​៥​លើក (២០០៨, ២០១៣, ២០១៤, ២០១៦, ២០១៧)៕ (​ដកស្រង់​ចេញពី SPORTbible)

បញ្ជី​ឈ្មោះ​កីឡាករ​ទាំង​៣០​រូប ឆ្នាំ​២០២១

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ