ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាត្រូវភ្ជាប់នឹងវិស័យទេសចរណ៍

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍កម្ពុជា បានស្នើប្រទេសថៃជួយបណ្តុះបណ្តាលធនធានកីឡា ដើម្បីឆ្ពោះទៅការធ្វើម្ចាស់ផ្ទះ ស៊ីហ្គេមលើកទី ៣២ នៅឆ្នាំ ២០២៣ ទទួលបានមេដាយច្រើន…

រាជធានីភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍កម្ពុជា បានស្នើប្រទេសថៃជួយបណ្តុះបណ្តាលធនធានកីឡា ដើម្បីឆ្ពោះទៅការធ្វើម្ចាស់ផ្ទះ ស៊ីហ្គេមលើកទី ៣២ នៅឆ្នាំ ២០២៣ ទទួលបានមេដាយច្រើន ។ មន្រ្តីបានលើកឡើងថា វិស័យកីឡាត្រូវភ្ជាប់ និងវិស័យទេសចរណ៍ កីឡារីកចម្រើនវិស័យទេសចរណ៍នឹងមានការទាក់ទាញផងដែរ ។

ក្នុងជំនួបជាមួយភាគីថៃ ខាងកីឡានេះលោក សុខ សុក្រឹត្យា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានស្នើភាគីថៃជួយផ្តល់ការបណ្តុះបណ្តាលពង្រឹងសមត្ថភាពផ្នែកកីឡាទាំងនៅថ្នាក់កណ្តាល និងកម្រិតខ្ពស់ ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្សមន្ត្រី គ្រូបង្វឹក កីឡាករ កីឡាការិនីដើម្បីលើកស្ទួយវិស័យកីឡានៅកម្ពុជាឲ្យកាន់តែរីកចម្រើន ឈានទៅការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតព្រឹត្តិការណ៍កីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ ស៊ីហ្គេម លើក ទី ៣២ ឆ្នាំ ២០២៣ (32th SEA GAME) ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាលើកដំបូងរបស់កម្ពុជា ។ លោកថា កម្ពុជាត្រូវខិតខំការកសាងសមត្ថភាពអត្តពលិកបន្ថែមទៀតជាការចាំបាច់បំផុត ។ 

កម្ពុជាគ្រោងធ្វើម្ចាស់ផ្ទះកីឡាតំបន់អាស៊ីអាគ្នេយ៍លើកទី ៣២ ខែឧសភា ឆ្នាំ ២០២៣ ។នៅថ្ងៃទី ៥ ឧសភាជាថ្ងៃបើកព្រឹត្តិការណ៍ស៊ីហ្គេម ។ លោក សុខ សុក្រឹត្យា បានបញ្ជាក់បន្ថែមថា គោលបំណងសំខាន់បំផុតនៃការអភិវឌ្ឍវិស័យកីឡា គឺការលើកស្ទួយវិស័យទេសចរណ៍ ។ លោកបានបញ្ជាក់បន្ថែមថា នៅខេត្តសៀមរាប ផ្លូវសម្រាប់កីឡាជិះកង់នឹងត្រូវបានសាងសង់ឡើងប្រកបដោយស្តង់ដារខ្ពស់ដើម្បីបង្កើនការលើកទឹកចិត្តដល់អត្តពលិកកីឡាជិះកង់ និងអ្នកទេសចរ ។ 

ជាការឆ្លើយតប លោកបណ្ឌិត គង់សាក់ យុដម៉ានី អភិបាលនៃអាជ្ញាធរកីឡាថៃ បានបង្ហាញការអបអរសាទរ និងរីករាយក្នុងជួយបណ្តុះបណ្តាលធនធានមនុស្សលើវិស័យកីឡានៅប្រទេសកម្ពុជាក្នុងការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ ២០២៣ ។

សូមជម្រាបថា លោក សុខ សុក្រឹត្យា បានជួបពិភាក្សាការងារជាមួយលោកបណ្ឌិត គង់សាក់ យុដម៉ានី (Kongsak Yodmanee) អភិបាលអាជ្ញាធរកីឡានៃព្រះរាជាណាចក្រថៃ កាលពីពេលថ្មីៗនេះ នៅក្នុងដំណើរបំពេញបេសកកម្មរបស់លោកនៅក្នុងប្រទេសជិតខាងនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ