រ៉ូបូត ឆ្លាតវៃតម្លៃ ២,៥ លានដុល្លារ ថ្លៃបំផុតក្នុងលោក !
រាជធានីភ្នំពេញ ៖ ប្រសិនបើអ្នកលឺនូវពាក្យថា « រ៉ូបូត» អ្នកប្រាកដជាដឹងថា វាគឺជាម៉ាស៊ីនយន្ត ឬតុក្កតាយន្ត ដែលមនុស្សអាចបញ្ជាវាបាន ឬអាចហៅថា…
រាជធានីភ្នំពេញ ៖ ប្រសិនបើអ្នកលឺនូវពាក្យថា « រ៉ូបូត» អ្នកប្រាកដជាដឹងថា វាគឺជាម៉ាស៊ីនយន្ត ឬតុក្កតាយន្ត ដែលមនុស្សអាចបញ្ជាវាបាន ឬអាចហៅថា…
រាជធានីភ្នំពេញ ៖ ប្រសិនបើអ្នកលឺនូវពាក្យថា « រ៉ូបូត» អ្នកប្រាកដជាដឹងថា វាគឺជាម៉ាស៊ីនយន្ត ឬតុក្កតាយន្ត ដែលមនុស្សអាចបញ្ជាវាបាន ឬអាចហៅថា មនុស្សដាក់កម្មវិធីផ្សេងៗសម្រាប់ឱ្យវាអនុវត្តបាន ។
ជាការពិត វិស្វករមេកានិចជាច្រើននៅលើពិភពលោក បានព្យាយាមបង្កើតម៉ាស៊ីន ឬតុក្កតាយន្ត « រ៉ូបូត» ដែលដំណើរការដោយខ្លួនឯង និងក្នុងគោល បំណងផ្សេងៗ ដើម្បីជួយធ្វើកិច្ចការមួយចំនួន ឬច្រើនរបស់មនុស្ស ។ ការខិតខំប្រឹងប្រែងរបស់ពួកគេបានចាប់ផ្តើមតាំងពីក្នុងសម័យក្រិចបុរាណ និងចិនបុរាណមកម្ល៉េះ ។
ទោះយ៉ាងណាក៏ដោយ រ៉ូបូតទំនើបដំបូងបានកើតឡើងនៅឆ្នាំ ១៩២៨ ។ គេបានព្យាករណ៍ថា នៅទសវត្សរ៍ឆ្នាំ ១៩៦០ មនុស្សយន្តនឹងក្លាយជាផ្នែកសំខាន់មួយ នៃជីវិតមនុស្សនៅសតវត្សរ៍ទី ២១ ដែលនេះយើងមើលឃើញជាក់ស្តែងក្នុងពេលបច្ចុប្បន្ន រ៉ូបូតទំនើបពិតជាជួយការងាររបស់មនុស្សបានយ៉ាងច្រើន និងឆ្លាតវៃនៃកម្មវិធីមួយចំនួនដែលបានដាក់ទៅក្នុងខ្លួនរ៉ូបូតទំនើបនេះផងដែរ ។
អាស៊ីម៉ូ (Asimo) ៖ គឺជាមនុស្សយន្តដែលមានតម្លៃ ២,៥ លានដុល្លារ ជាប់នៅក្នុងបញ្ជីរ៉ូបូតទំនើប ដែលថ្លៃជាងគេលើលោក ។ វាត្រូវបានផលិតឡើង និងបញ្ចូលកម្មវិធីឆ្លាតវៃជាច្រើន ដោយក្រុមហ៊ុន Honda’s robotics ។ អាស៊ីម៉ូ ជាមនុស្សយន្តដែលអាចដំណើរការនៅកន្លែង ដែលមានមនុស្សច្រើន និងលើសពីនេះទៅទៀត វាអាចសម្របខ្លួនទៅនឹងបរិយាកាសគ្រប់បែបយ៉ាង និងអាចដើរ ឬបត់បែនទៅនឹងសណ្ឋានគ្រប់ទំរង់ ឬលើផ្ទៃណាមួយ ហើយវាក៏អាចរាំបានផងដែរ ។
បន្ថែមពីលើនេះ វារត់ក្នុងល្បឿន ៩ គីឡូម៉ែត្រក្នុងមួយម៉ោង វាគឺជាមនុស្សយន្តតែមួយគត់ ដែលមានសមត្ថភាពឡើង និងចុះជណ្តើរដោយគ្មានជំនួយ ។ វាក៏អាចធ្វើកាយវិការបានមួយចំនួន ដោយការអានរលកខួរក្បាលរបស់អ្នកប្រើប្រាស់ ឬម្ចាស់របស់វា ៕ ប្រភព ៖ robotsite
ចែករំលែកព័តមាននេះ