ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តុកក្តួល​! មុន​ស្លា​.​ប់​ប្អូនថ្លៃ​​ស្រី​​​អ្នក​នាង ខាត់ សុ​ឃី​ម ពោល​ពាក្យ​យ៉ាង​រំជួលចិត្ត

1 ខែ មុន
  • ភ្នំពេញ

មហាជន​បាន​សម្តែង​ការ​ក្តុកក្តួល​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​ស្វាមី​លោក ខាត់ យ៉ៃ ដែល​ជា​ប្អូនបង្កើត​របស់​អ្នក​នាង ខាត់ សុ​ឃី​ម បាន​ទម្លាយ​ពាក្យ​សម្តី​ភរិយា​ចុង​ក្រោយ​មុន​ទទួលមរណភាព​ដោយសារ​ជំងឺ​កូ​វី​ដ​១៩

រាជធានី​ភ្នំពេញ ៖ មហាជន​បាន​សម្តែង​ការ​ក្តុកក្តួល​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​ស្វាមី​លោក ខាត់ យ៉ៃ ដែល​ជា​ប្អូនបង្កើត​របស់​អ្នក​នាង ខាត់ សុ​ឃី​ម បាន​ទម្លាយ​ពាក្យ​សម្តី​ភរិយា​ចុង​ក្រោយ​មុន​ទទួលមរណភាព​ដោយសារ​ជំងឺ​កូ​វី​ដ​១៩​។

«​បង​អើយ អូន​ចង់​ឃើញ​មុខ​កូន បង​អើយ​! ជួយ​មើលថែ​កូន​យើង​ផង​!»​។ នេះ​ជា​ពាក្យ​សម្តី​ចុង​ក្រោយ​របស់​ភរិយា​លោក ខាត់ យ៉ៃ ដែល​បាន​បន្លឺ​ឡើង​មុន​ពេល​បិទ​ភ្នែក​លាចាក​លោក​នេះ​ទៅ​កាន់​លោក​ខាង​មុខ​។

តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​លោក ខាត់ យ៉ៃ បាន​បង្ហោះ​រូបភាព​ឱប​ភរិយា​ដោយ​ភ្ជាប់​សារ​ដ៏​ក្តុកក្តួល​ថា «​ក្រោក​ឡើង​វិញ​បាន​ទេ កូន​យើង​ទាំង​ពីរ​រង់ចាំ​អូន​នៅ​មើលថែ ហេតុ​អ្វី​អូន​ដាច់​ចិត្ត​ទៅ​ចោល​បង​ចឹ​ង? ។ អូន​បាន​សន្យា​ថា នៅ​ក្បែរ​បង និង​កូន​រហូត ហេតុ​អ្វី​អូន​ទៅ​ទាំង​មិន​លា​បែប​នេះ? ហើយ​ថ្ងៃក្រោយ ពេល​កូន​យើង​សួរ​ថា អូន​ទៅ​ណា បង​ឆ្លើយ​ប្រាប់​វា​បែប​ណា​»​។

លោក​ថា «​ដង្ហើម​ចុង​ក្រោយ អូន​ថា អូន​ចង់​ឃើញ​មុខ​កូន ប្រាប់​ថា បង​អើយ មើលថែរ​កូន​យើង​ផង អូន​កាន់​ដៃ​បង​ជាប់​ថា កុំទៅ​ណា​ឆ្ងាយ​ពី​អូន អូន​ភ័យ អូន​ខ្លាច បង​ឈឺចាប់​ណាស់ ពេល​ឃើញ​សភាព អូន មុន​នឹង​ចាក​ចេញពី​បង បើ​មាន​ជាតិ​ក្រោយ​យើង​នឹង​ធ្វើ​ជា​ប្តី​ប្រពន្ធ​គ្រប់​ៗ​ជាតិ​»​។

គួរ​បញ្ជាក់​ថា ភរិយា​របស់​លោក ខាត់ យ៉ៃ អ្នក​នាង លឹ​ម ស្រ​ណែ​ត បាន​ទទួលមរណភាព នៅ​វេលា​ម៉ោង 9:10​នាទី ថ្ងៃ​ពុធ ទី​១៣ ខែ តុលា ឆ្នាំ ២០២១ ដោយសារ​ជំងឺ​កូ​វី​ដ​១៩ ក្នុង​អាយុ​២៩​ឆ្នាំ​។

គួរ​បញ្ជាក់​ទៀត​ថា ៖ តក់ស្លុត​! សមាជិក​ក្នុង​ក្រុម​គ្រួសារ​អ្នក​នាង ខាត់ សុ​ឃី​ម ម្នាក់​ទទួលមរណភាព​ដោយ​កូ​វី​ដ​១៩