ហ្វេសប៊ុក កែប្រែគោលនយោបាយដើម្បីបង្កើនការការពារបុគ្គលសាធារណៈ
សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុន Facebook នឹងរាប់បញ្ជូលសកម្មជន និងអ្នកកាសែតជាបុគ្គលសាធារណៈ និងបង្កើនការការពារ
សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុន Facebook នឹងរាប់បញ្ជូលសកម្មជន និងអ្នកកាសែតជាបុគ្គលសាធារណៈ និងបង្កើនការការពារ
សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុន Facebook នឹងរាប់បញ្ជូលសកម្មជន និងអ្នកកាសែតជាបុគ្គលសាធារណៈ និងបង្កើនការការពារប្រឆាំងការយាយី និងការសម្លុតគំរា.មកំហែងលើពួកគេ។ នេះបើយោងតាមការថ្លែងរបស់ប្រធានសុវត្ថិភាពសកលរបស់ Facebook ក្នុងសប្តាហ៍នេះ។
ហ្វេសប៊ុកកំពុងស្ថិតក្រោមការត្រួតពិនិត្យយ៉ាងខ្លាំងពីសំណាក់សមាជិកសភា និងនិយតករទូទាំងពិភពលោក ជុំវិញការអនុវត្តន៍ខ្លឹមសារ និងការប៉ះពាល់ទាក់ទងនឹងវេទិការរបស់ខ្លួន ហើយការបែកធ្លាយឯកសារផ្ទៃក្នុងបង្កើតបានជាមូលដ្ឋានសម្រាប់សវនាការរបស់ព្រឹទ្ធិសភាអាមេរិកកាលពីសប្តាហ៍មុន។
របៀបដែលក្រុមហ៊ុន Facebook បានប្រព្រឹត្តិលើបុគ្គលសាធារណៈ និងខ្លឹមសារបង្ហោះដោយ ឬអំពីបុគ្គលសាធាណៈទាំងនោះ បានក្លាយជាចំនុចនៃជជែកយ៉ាងខ្លាំង។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ប្រព័ន្ធ Cross Check របស់ Facebook កំពុងមានការចាប់អារម្មណ៍ខ្លាំងពីសាធារណៈជន។
Facebook ក៏បានកំណត់ពីភាពខុសគ្នារវាងបុគ្គលសាធារណៈ និងបុគ្គលឯកជនផងដែរ។ ឧទាហរណ៍ អ្នកប្រើប្រាស់ជាទូទៅ ត្រូវបានអនុញ្ញាតិឲ្យនិយាយពីការស្លា.ប់របស់បុគ្គលល្បីណាម្នាក់ក្នុងកិច្ចពិភាក្សាលើវេទិការ ដរាបណាពួកគេមិនលើកពីឈ្មោះចំរបស់បុគ្គលទាំងនោះ។ អ្នកប្រើប្រាស់មិនអាចនិយាយពីការស្លា.ប់របស់បុគ្គលឯកជន ឬអ្នកកាសែតបានឡើយក្រោមគោលនយោបាយរបស់ Facebook។
ទោះយ៉ាងណា ក្រុមហ៊ុនយក្សនេះបដិសេធចែលរំលែកបញ្ជីឈ្មោះរបស់បុគ្គលសាធារណៈផ្សេងៗទៀត ប៉ុន្តែនិយាយថា អ្នកទាំងនោះត្រូវបានវា.យតម្លៃតាមករណីនីមួយៗ។ កាលពីដើមឆ្នាំនេះ Facebook បាននិយាយថាខ្លួនបានលុបចោលខ្លឹមសារទាក់ទងនឹងការអបអរ ការសរសើរ ឬការសើកចំអកចំពោះការស្លា.ប់របស់លោក George Floyd ពីព្រោះលោកត្រូវគេចាត់ទុកជាបុគ្គលសាធារណៈ៕ (យោងតាមប្រភព៖ Reuters)
ចែករំលែកព័តមាននេះ