ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឡប់​មកពីហូប​ស៊ុប​​វិញ ​ចោរ​គាស់​ផ្ទះ​លួច​សម្ភារហ្មត់

8 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ ពីរ​នាក់​ប្តី​ប្រពន្ធ​នាំ​គ្នា​ទៅ​ហូប​ស៊ុប​ត្រឡប់​មក​វិញ​ ត្រូវ​​​ចោរ​គាស់​ទ្វារផ្ទះ​លួច​យក​កុំ​ព្យូ​ទ័រលេប​ថប​​ និង​​ទូរទស្សន៍​ចាក់​ឌី​ស​ បង្ក​​ការ​ភ្ញាក់​ផ្អើល​​កាល​ពី​​វេលា​​ម៉ោង​៣​និង​៣៥​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៦

រាជ​ធានីភ្នំពេញ ៖ ពីរ​នាក់​ប្តី​ប្រពន្ធ​នាំ​គ្នា​ទៅ​ហូប​ស៊ុប​ត្រឡប់​មក​វិញ​ ត្រូវ​​​ចោរ​គាស់​ទ្វារផ្ទះ​លួច​យក​កុំ​ព្យូ​ទ័រលេប​ថប​​ និង​​ទូរទស្សន៍​ចាក់​ឌី​ស​ បង្ក​​ការ​ភ្ញាក់​ផ្អើល​​កាល​ពី​​វេលា​​ម៉ោង​៣​និង​៣៥​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៦ ​​មី​នា នៅផ្ទះ​ជួល​អត់លេខ ជិត​​​ក្លឹ​ប​ហាត់ប្រាណ​សុខសាន្ត ផ្លូវ​​លេខ​១៣៥ ភូមិ​១ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។

​ម្ចាស់​ផ្ទះឈ្មោះ នៅ ចាន់​សុ​ផា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ​ជា​មន្ត្រី​​យោធា ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ រីឯ​​ប្រពន្ធ​សុំ​មិន​បញ្ចេញ​ឈ្មោះ ចំណែក​សម្ភារ​ដែល​​បាត់បង់​មាន កុំព្យូទ័រ​លេប​ថប​១​គ្រឿង និង​ទូរទស្សន៍​ចាក់​ឌី​ស​១​គ្រឿង ។

​បុរស​ជា​ប្តី​បាន​និយាយ​ថា មុន​ពេល​កើតហេតុ រូប​គាត់​២នាក់​​ប្តី​ប្រពន្ធ​​​ចេញ​ទៅ​ហូប​ស៊ុប​នៅ​ម្តុំ​បឹង​ត្របែក ​ដោយ​​ចាក់សោ​ទ្វារ​បន្ទប់​ត្រឹមត្រូវ ​​ពេល​​ត្រលប់​មក​ផ្ទះ​វិញ ស្រាប់តែ​ឃើញ​សោ​បន្ទប់​​​ខុស​ប្លែក​ពី​ធម្មតា ព្រោះ​ពេល​​ចេញ​ទៅ​​​ចាក់សោ​នៅ​ខាងក្រោម លុះ​ពេល​មក​វិញ​បែរជា​មេសោ​ចាក់​នៅ​ចន្លោះ​កណ្តាល​វិញ គាត់​​​សង្ស័យ​ក៏​​​ចាក់សោ​ចូល​ទៅ​ឃើញ​ទូ​ខោអាវ​ចំហ​ទ្វារ​ជ្រុះ​របស់របរ​រាយ​ប៉ាយ​ពេញ​ផ្ទះ​​ និង​បាត់​លេប​ថប​មួយ​គ្រឿង ​និង​ទូរទស្សន៍​ចាក់​ឌី​ស​មួយ​គ្រឿង ទើប​ដឹង​ថា​ចោរ​គាស់​ផ្ទះ​​​ចូល​លួច​ ​។

ក្រោយ​ពេល​កើតហេតុ ​ម្ចាស់​ផ្ទះ​មិន​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នោះ​ទេ ពីព្រោះ​ផ្ទះ​របស់​គាត់​ធ្លាប់​ត្រូវ​​​ចោរ​គាស់​ចំនួន​បី​លើក​មក​ហើយ មិន​ដែល​រក​ចោរ​ឃើញ​នោះ​ទេ ​។ 
​អ្នក​ភូមិ​​រស់នៅ​​ក្បែរ​កន្លែង​កើត​ហេតុ​ ​បាន​សំណូមពរ​ដល់​អាជ្ញា​ធរ​មាន​សមត្ថកិច្ច និង​ប្រជា​ការពារ​ភូមិ ជួយ​ល្បាត​ក្នុង​មូល​ដ្ធា​ន​ខាងលើ​ផង ពីព្រោះ​តំបន់​នេះ​​សម្បូរ​​ករណី​​ចោរ​គាស់​ផ្ទះ​ច្រើន​ណាស់​ តែ​ពួក​គាត់​​មិន​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នោះ​ទេ ​៕