ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តក់ស្លុត​! សមាជិក​ក្នុង​ក្រុម​គ្រួសារ​អ្នក​នាង ខាត់ សុ​ឃី​ម ម្នាក់​ទទួលមរណភាព​ដោយ​កូ​វី​ដ​១៩

2 ឆ្នាំ មុន
  • ភ្នំពេញ

ប្អូនថ្លៃ​ស្រី​មួយ​រូប​របស់​តារា​ពហុ​ជំនាញ​អ្នក​នាង ខាត់ សុ​ឃី​ម បាន​ទទួលមរណភាព​ទាំង​វ័យក្មេង​ដោយសារ​ជំងឺ​កូ​វី​ដ​១៩​។ ដំណឹង​ដ៏​សោកសៅ​នេះ ត្រូវ​បាន

រាជធានី​ភ្នំពេញ ៖ ប្អូនថ្លៃ​ស្រី​មួយ​រូប​របស់​តារា​ពហុ​ជំនាញ​អ្នក​នាង ខាត់ សុ​ឃី​ម បាន​ទទួលមរណភាព​ទាំង​វ័យក្មេង​ដោយសារ​ជំងឺ​កូ​វី​ដ​១៩​។ ដំណឹង​ដ៏​សោកសៅ​នេះ ត្រូវ​បាន​ក្រុម​គ្រួសារ​តារា​រូប​នេះ​ប្រកាស​ជា​សាធារណៈ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ធ្វើ​អោយ​មហាជន​សម្តែង​ការ​សោកស្តាយ និង​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​នេះ​។

លឹ​ម ស្រី​ណែ​ត មាន​វ័យ​ប្រមាណ​២៩​ឆ្នាំ គឺជា​ប្អ​ន​ថ្លៃ​ស្រី​ទី​៦ របស់​អ្នក​នាង ខាត់ សុ​ឃី​ម ត្រូវ​បាន​គេ​រក​ឃើញ​ថា នាង​បាន​ទទួលមរណភាព​កាលពី​យប់​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២១ ដោយសារ​ជំងឺ​កូ​វី​ដ​១៩​។

អ្នក​នាង ខាត់ សុ​ឃី​ម បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡេច​ត្រូ​និ​ច​ថា ប្អូនថ្លៃ​របស់​នាង​បាន​ធ្វើតេស្ត​រក​ឃើញ​ជំងឺ​កូ​វី​ដ​១៩ តាំងពី​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០២១ តែ​ទើប​ទទួលមរណភាព​នា​ពេល​នេះ​។

អ្នក​នាង​បញ្ជាក់​ថា គាត់ (​ប្អូនថ្លៃ​) មាន​អាកា​រៈ​សង្ស័យ​តាំងពី​ថ្ងៃ​ទី​២៨ កញ្ញា មក​ម្ល៉េះ ប៉ុន្តែ​គាត់​មិន​ព្រមទៅ​ធ្វើតេស្ត ដោយ​គាត់​ខ្លាច​ប្រដាប់​ធ្វើតេស្ត​នេះ​។ នាង​ថា ក្រុម​គ្រួ​សារបាន​ដេញ​គាត់​ឱ្យទៅ​ធ្វើតេស្ត​តាំងពី​ដំបូង តែ​គាត់​មិន​ហ៊ាន​ទៅ ដោយ​ទុក​អោយ​ធ្ងន់​រហូត​ថប់ដង្ហើម​ទើប​ទៅ​រក​ពេទ្យ ទើប​ពេទ្យ​រក​ឃើញ​កូ​វី​ដ​១៩​។

អ្នក​នាង​បន្ថែម​ថា ប្រសិនបើ​ប្អូនថ្លៃ​នាង​ទៅ​ពិនិត្យ​តាំងពី​យូរ​នោះ ប្រហែលជា​គេ​អាច​ព្យាបាល​ជា និង​មិន​មាន​គ្រោះថ្នាក់​ដល់​ជីវិត​នា​ពេល​នេះ​ឡើយ​។

យ៉ាងណា បើ​តាម​អ្នក​នាង ខាត់ សុ​ឃី​ម ថា បន្ទាប់​ពី​មាន​ករណី​ឆ្លង​កូ​វី​ដម​កលើ​ប្អូនថ្លៃ​នា​ពេល​នេះ ក្រុម​គ្រួសារ​ទាំងអស់​របស់​នាង​បាន​នាំ​គ្នា​ទៅ​ធ្វើតេស្ត ដោយ​មួ​យស​ប្តា​ហ៍​នេះ​ធ្វើតេស្ត​៣​ដង ហើយ​ជា​លទ្ធផល គឺ​អវិជ្ជមាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ