ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ចប់​អាជីព​កីឡា តែ ស៊ន អេ​លី​ត បន្ត​​ជួយ​ជ្រោម​ជ្រែង​​វិស័យ​កីឡា​គួរ​ឱ្យ​​សរសើរ

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ អតីត​កីឡាករ ស៊ន អេ​លី​ត បាន​សម្រេច​លាឈប់​ពី​កីឡា​តៃ​ក្វា​ន់​ដូ ហើយ​លាឈប់​ពី​អាជីព​ដែល​បាន​តស៊ូ​ដោយ​

​រាជធានីភ្នំពេញ ៖ អតីត​កីឡាករ ស៊ន អេ​លី​ត បាន​សម្រេច​លាឈប់​ពី​កីឡា​តៃ​ក្វា​ន់​ដូ ហើយ​លាឈប់​ពី​អាជីព​ដែល​បាន​តស៊ូ​ដោយ​លែង​ស្ដាយស្រណោះ​។ ទោះ​បី​ជា​យ៉ាងណា​ក៏​ដោយ​ ខុស​ពីអតីត​កីឡាករ​ភាគច្រើន​ដែល​លាឈប់​ហើយ​ គឺ​ដកខ្លួន​បាត់ តែ​​សម្រាប់​អតីត​កីឡាករ​មួយ​រូប​នេះ បែរជា​បង្កើន​ការ​វាយលុក​នៅ​ក្នុង​វិស័យ​ផ្សេង​ខុស​ពី​ឯកទេស គួរ​អោយ​ចាប់អារម្មណ៍​ទៅ​វិញ​។ លោក​បាន​គៀងគរ​រក​ជំនួយ​បង្កើត​ក្លិប​ប្រដាល់សេរី វាយលុក​ក្នុង​វិស័យ​ប្រដាល់​​ទ្រុង ដោយ​ដឹកនាំ​កីឡាករ​អោយ​ចូល​ប្រកួត និង​ចុង​ក្រោយ​នេះ បាន​ស្វែងរក​ជំនួយ​ជួយ​ដល់​កីឡាករ​ប្រដាល់សកល​ទៀត ដើម្បី​ជ្រោមជ្រែង​វិស័យ​មួយ​នេះ​។ អ្នកគ្រប់គ្រង​ក្លឹ​ប​ប្រដាល់​នៃ​នាយកដ្ឋាន​អង្គរក្ស ត្រូវ​គេ​ឃើញ​បាន​ជួយ​ឧបត្ថម្ភ​ដល់​ការ​ហ្វឹកហាត់​សម្រាប់​ក្រុម​កីឡាករ​ជម្រើសជាតិ​ប្រដាល់សកល​កម្ពុជា ដែល​កំពុង​តែ​ធ្វើការ​ប្រកួតប្រជែង​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ប្រដាល់សកល Ultimate Boxing Championship នោះ​ផង​។

សកម្មភាព​របស់​លោក​ចាត់​ទុក​ថា គឺជា​ការ​រួមចំណែក​មួយ​នៅ​ក្នុង​វិស័យ​កីឡា បើ​ទោះជា​លោក​បាន​សម្រេច​លាឈប់​ពី​ការ​ប្រកួត​កីឡា​ទាំងឡាយ​ក្តី​។

លោក ស៊ន អេ​លី​ត លើក​ឡើង​ថា លោក​ពិតជា​រីករាយ ដែល​ឃើញ​សហព័ន្ធ​ខិតខំ​រៀបចំ​ការ​ប្រកួត​កីឡា​ប្រដាល់​សកល​នេះ​ឡើង ហើយដោយ​សារ​តែ​ក៏​ធ្លាប់​ស្គាល់​ពី​ការ​លំបាក​របស់​កីឡា​មួយ​នេះ ទើប​លោក​ស្វះ​ស្វែងរក​សម្ភា​រះ​ជួយ​តាម​លទ្ធភាព​មិនសូវ​ខាន​។

លោក​និយាយ​ថា «​ខ្ញុំ​ធ្លាប់​ជា​អតីត​កីឡាករ​ប្រដាល់សកល​កម្ពុជា​ដែរ ដូច្នេះ​ហើយ​ទើប​ខ្ញុំ​ប្រឹងប្រែង​ជួយ​គាំទ្រ​តាម​លទ្ធភាព ដូច​ជា​ផ្តល់​សង្វៀន​ប្រកួត ទឹក ភ្លើង និង​សម្ភារ​មួយ​ចំនួន​។ ខ្ញុំ​ធ្លាប់​លំបាក កម្សត់កម្រ កាលពី​ខ្ញុំ​នៅ​ជា​កីឡាករ​ជម្រើសជាតិ​ប្រដាល់​សកល​អំឡុង​ឆ្នាំ​២០០៦-២០០៧ ដោយ​ធ្លាប់​នឹកឃើញ​បែប​នេះ​ហើយ ទើប​នៅ​ពេល​នេះ ខ្ញុំ​តែងតែ​ចែករំលែក និង​ចូលរួម​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា​។ ខ្ញុំ​បាន​ឧបត្ថម្ភ​ស្រោមដៃ​ប្រដាល់ (Boxing Gloves) ១២​សម្រាប់ ជូន​ដល់​កីឡាករ​ជម្រើសជាតិ​១២​នាក់ ក្នុង​១​សម្រាប់​មាន​តម្លៃ​២៨​ដុល្លារ ស្មើនឹង​៣៣៦​ដុល្លារ រួម​ទាំង​សម្ភារ​មួយ​ចំនួន​ទៀត សរុប​អស់​ជាង ៤០០​ដុល្លារ​»​។ ទោះជា​ជំនួយ​នេះ មិន​ច្រើន​តែ​បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​រួមចំណែក​។

ជាមួយ​គ្នា​នោះ លោក ស៊ន អេ​លី​ត ប្តេជ្ញា​ចិត្ត​ថា លោក​នឹង​ចាប់ផ្តើម​បណ្តុះបណ្តាល​ធនធាន​កីឡាករ ទាំង​ប្រដាល់​គុន​ខ្មែរ និង​ប្រដាល់សកល បើ​លោក​មើលឃើញ​ថា កីឡាករ​ណា​ល្អ​សម្រាប់​ប្រភេទ​កីឡា​ប្រដាល់សកល គឺ​លោក​នឹង​ប្រឹងប្រែង​ជួយ​បណ្តុះបណ្តាល​ឲ្យ​កាន់តែ​ល្អ​ប្រសើរ ដើម្បី​ជួយ​កសាង​ធនធាន​កីឡាករ​ប្រដាល់សកល​ឲ្យ​កាន់តែ​សម្បូរ​បែប សម្រាប់​ជាតិ ក្នុង​គោលដៅ​ឈាន​ទៅ​ទទួល​រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​យើង​ផង​ដែរ​។

លោក ប៊ុ​យ សុ​ភ័​ណ្ឌ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា​អះអាង​ថា ព្រឹត្តិការណ៍ «Ultimate Boxing Championship 2021​នេះ​មិន​អាច​កើតឡើង​បាន​ទេ បើ​គ្មាន​កិច្ចសហការ​ពី​អ្នកមាន​ឆន្ទៈ ដូច​ជា​ក្លឹ​ប​លោកគ្រូ ស៊ន អេ​លី​ត ជាដើម ក្នុង​ការ​ផ្តល់​ទីតាំង ក៏​ដូច​ជា​ក្រុមការងារ​ផ្សាយ​ផ្ទាល់ វេហា ដែល​សហការ​ក្នុង​ភាព​ជា​ដៃគូ​យ៉ាង​សំខាន់​របស់​សហព័ន្ធ ហើយ​សហព័ន្ធ​នឹង​បន្ត​កិច្ចសហការ​បែប​នេះ នា​ឆ្នាំ​ក្រោយ​ទៀត​។ ជាមួយ​គ្នា​នោះ លោក​ស៊ន អេ​លី​ត ក៏​បាន​ជួយ​ឧបត្ថម្ភ​សម្ភារ​ហ្វឹកហាត់ សម្រាប់​ក្រុម​ជម្រើស​ជាតិ​ប្រដាល់សកល​កម្ពុជា​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ