ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថាគេងមិនគ្រប់ទៅវាមិនល្អ សូម្បីតែគេងលើសក៏មិនល្អដែរ!

2 ឆ្នាំ មុន

មិនសូវជាមានអ្នក​ចង់ក្រោកពីគេងលឿនពេកនោះទេ ដោយសារតែការគេងគឺពិតជាស្រួលមែនទែន ជាពិសេសនៅពេលដែលយើងរវល់នឹងការងារអស់ពេលពេញមួយថ្ងៃ។ តែនៅថ្ងៃនេះ អ្នកប្រាកដជាត្រូវគិតឡើងវិញ ដោយសារតែការគេងយូរ អាចនឹងឆក់យកជីវិតរបស់អ្នកបាន។ ការស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញថា មនុស្សពេញវ័យ​ដែល​គេង​លើសពី ៨…

មិនសូវជាមានអ្នក​ចង់ក្រោកពីគេងលឿនពេកនោះទេ ដោយសារតែការគេងគឺពិតជាស្រួលមែនទែន ជាពិសេសនៅពេលដែលយើងរវល់នឹងការងារអស់ពេលពេញមួយថ្ងៃ។ តែនៅថ្ងៃនេះ អ្នកប្រាកដជាត្រូវគិតឡើងវិញ ដោយសារតែការគេងយូរ អាចនឹងឆក់យកជីវិតរបស់អ្នកបាន។

ការស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញថា មនុស្សពេញវ័យ​ដែល​គេង​លើសពី ៨ ម៉ោង ក្នុង​មួយ​យប់ អាច​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់ នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។​

​អ្នកស្រាវជ្រាវ​បាន​រកឃើញថា អ្នក​គេង​យូរ គឺមាន ៤៦% ហាក់ដូចជា​ងាយ​កើត​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ជាង​អ្នក​ដែល​គេង​បានត្រឹមតែ ៨ ម៉ោង​គត់​ក្នុង​មួយ​យប់​។​

​ទោះជា​យ៉ាងណា​ក៏ដោយ អ្នកស្រាវជ្រាវ​មិនដឹងថា​តើ ការ​គេង​យូរ គឺជា​មូលហេតុ ផលវិបាក ឬ​រោគសញ្ញា​ភ្លាមៗ នៃ​ការថយចុះ​សុខភាព​ខួរក្បាល ឬ​យ៉ាងណា​នោះទេ​។

​នៅ​ក្នុង​ការស្រាវជ្រាវ អ្នកស្រាវជ្រាវ​បាន​មើល​ទៅលើ​មនុស្ស ៩៧០០ នាក់ ហើយ​បាន​សួរ​អំពី​ទម្លាប់ នៃ​ការ​គេង​របស់​ពួកគេ និង​អត្រា​នៃ​ការកើត​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ក្នុង​រយៈពេល​ជិត ១០ ឆ្នាំនេះ​។ បុរស និង​ស្ត្រី ដែល​មាន​អាយុ​ជា​មធ្យម ៦២ ឆ្នាំ នៅពេល​ដែល​ការស្រាវជ្រាវ​បានចាប់ផ្តើម​នោះ បាន​ប្រាប់​ពី​រយៈពេល នៃ​ការ​គេង​របស់​ពួកគេ នៅ​ចន្លោះ​ឆ្នាំ ១៩៩៨ និង ២០០០ និង​ម្តងទៀត​នៅ ៤ ឆ្នាំក្រោយ​។ ពួកគេ​បាន​ប្រាប់​ពី​រយៈពេល ដែល​ពួកគេ​បាន​គេង​នៅពេល​យប់ និង​ថា​តើ​ពួកគេ​បាន​គេង​លក់​ស្រួល​ប៉ុណ្ណា​។​

​ប្រហែល ៧០ ភាគរយ​បាន​និយាយថា ពួកគេ​បាន​គេង​ពី ៦ ទៅ ៨ ម៉ោង​ក្នុង​មួយ​យប់​។ ម្នាក់​ក្នុងចំណោម​មនុស្ស ១០ នាក់ បាន​និយាយថា ពួកគេ​បាន​គេង​លើសពី ៨ ម៉ោង​។ អ្នក​ដែល​គេង​តិចជាង ៦ ម៉ោង ឬ​លើស​ពី ៨ ម៉ោង​ហាក់ដូចជា​មនុស្ស​វ័យ​ចំណាស់ ស្ត្រី និង​មិន​ជា​អ្នក​ធ្វើ​លំ​ហាត់ប្រាណ​។​

​អំឡុងពេល​នៃ​ការតាមដាន មនុស្ស ៣៤៦ នាក់ មាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។ អ្នក​ដែល​បាន​គេង​យូរ​ជាង ៨ ម៉ោង មាន​ការកើនឡើង ៤៦ ភាគរយ នៃ​ហានិភ័យ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ហើយ​អ្នក​ដែល​គេង​តិចជាង ៦ ម៉ោង មាន​ការកើនឡើង​ហានិភ័យ ដល់​ទៅ ១៨ ភាគរយ​។ វេជ្ជបណ្ឌិត ឡេង បាន​និយាយថា ប៉ុន្តែ ចំនួន​នៃ​ក្រុម​ដែល​បាន​ប្រាប់ថា គេង​តិចជាង ៦ ម៉ោង​ក្នុង​មួយ​យប់​នោះ គឺ​តិច​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ