ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្បួនរក្សាសុដន់ឱ្យនៅតែស្អាត ក្រោយបំបៅដោះកូន

2 ឆ្នាំ មុន

ការបំបៅកូនដោយទឹកដោះម្តាយ ធ្វើអោយប្រសើរឡើងនូវសុខុមាលភាពរាងកាយនិងអារម្មណ៍ ហើយវាផ្តល់ឱ្យកូនរបស់អ្នកនូវសុខភាពល្អ។ តែក្រោយពីចប់ការបំបៅដោះកូន សុដន់អ្នកនឹងមិនមូលស្អាតដូចកាលពីមិនទាន់បំបៅនោះទេ។ រូបរាងនិងទំហំនៃសុដន់របស់អ្នកផ្លាស់ប្តូរទាំងមុននិងក្រោយពេលបំបៅដោះ។ តើធ្វើបែបណា ដើម្បីការពារកុំឱ្យសុដន់យារធ្លាក់ ក្រោយពីឱ្យកូនបំបៅដោះរួច? ១….

ការបំបៅកូនដោយទឹកដោះម្តាយ ធ្វើអោយប្រសើរឡើងនូវសុខុមាលភាពរាងកាយនិងអារម្មណ៍ ហើយវាផ្តល់ឱ្យកូនរបស់អ្នកនូវសុខភាពល្អ។ តែក្រោយពីចប់ការបំបៅដោះកូន សុដន់អ្នកនឹងមិនមូលស្អាតដូចកាលពីមិនទាន់បំបៅនោះទេ។ រូបរាងនិងទំហំនៃសុដន់របស់អ្នកផ្លាស់ប្តូរទាំងមុននិងក្រោយពេលបំបៅដោះ។ តើធ្វើបែបណា ដើម្បីការពារកុំឱ្យសុដន់យារធ្លាក់ ក្រោយពីឱ្យកូនបំបៅដោះរួច?

១. ពាក់អាវទ្រនាប់ដែលត្រូវទំហំ

ធានាថាដើមទ្រូងរបស់អ្នកនៅតែគាំទ្របានល្អ ក្រោយពីធ្វើការបំបៅដោះកូន ដោយជ្រើសរើសទំហំអាវទ្រនាប់ត្រឹមត្រូវ។ ការពាក់អាវទ្រនាប់ដែលមិនសមស្រប ជាពិសេសនៅពេលដែលអ្នកហាត់ប្រាណ អាចនាំឱ្យមានការយារធ្លាក់។ តែសូមចងចាំផងដែរថា ត្រូវដោះអាវទ្រនាប់ចេញមុនពេលចូលគេង ព្រោះវារារាំងដល់ចរន្តឈាម។

២. ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់

ក្រពេញសុដន់កោសិកាខ្លាញ់និងសរសៃរបស់អ្នក ប្រហែលជាមិនទទួលបានអត្ថប្រយោជន៍ពីការហាត់ប្រាណនោះទេ ប៉ុន្តែសាច់ដុំខាងក្រោមសុដន់របស់អ្នកអាចទទួលបាន។ ការធ្វើឱ្យសុដន់មានរាងមូលក្លំ អាចសម្រេចបានតាមរយៈការហាត់ប្រាណឱ្យបានទៀងទាត់។

៣. អនុវត្តដេកដើរឈរអង្គុយ​ឱ្យបានល្អ

ការដើររួមស្មា និង ឥរិយាបថមិនត្រឹមត្រូវ នឹងធ្វើឱ្យសុដន់មានភាពមិនស្មើគ្នា និង មិនមូលស្អាត។ ប្រសិនបើអ្នកមិនយកចិត្តទុកដាក់ចំពោះឥរិយាបថរបស់អ្នកទេ វានឹងធ្វើឱ្យសុដន់អ្នកមានការយារធ្លាក់។ ចូរដើរដោយការបើកស្មា និង រក្សាឆ្អឹងខ្នងឱ្យត្រង់តាមតែអាចធ្វើទៅបាន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ