

បំណុល ៖ គួរត្រេកអរ ឬត្រូវចង.ក?
នៅពេលប្រទេសកម្ពុជា កំពុងតែមានការរីកចម្រើនខាងសេដ្ឋកិច្ចប្រមាណជា៧%នៅក្នុងមួយឆ្នាំ ប្រជាជនក៏កាន់តែមានជីវភាពធូរធាជាងមុន ហើយសកម្មភាពសេដ្ឋកិច្ច ក៏កាន់តែរស់រវើក ។
នៅពេលប្រទេសកម្ពុជា កំពុងតែមានការរីកចម្រើនខាងសេដ្ឋកិច្ចប្រមាណជា៧%នៅក្នុងមួយឆ្នាំ ប្រជាជនក៏កាន់តែមានជីវភាពធូរធាជាងមុន ហើយសកម្មភាពសេដ្ឋកិច្ច ក៏កាន់តែរស់រវើក ។
នៅពេលប្រទេសកម្ពុជា កំពុងតែមានការរីកចម្រើនខាងសេដ្ឋកិច្ចប្រមាណជា៧%នៅក្នុងមួយឆ្នាំ ប្រជាជនក៏កាន់តែមានជីវភាពធូរធាជាងមុន ហើយសកម្មភាពសេដ្ឋកិច្ច ក៏កាន់តែរស់រវើក ។
មីក្រូហិរញ្ញវត្ថុ គឺវិស័យដែលរីកចម្រើនគួរឱ្យកត់សម្គាល់មួយ ។ នៅឆ្នាំ២០០៥ ប្រាក់កម្ចីមានត្រឹមតែ៨៣លានដុល្លារប៉ុណ្ណោះ ។ ប៉ុន្តែ១០ឆ្នាំក្រោយមក គឺនៅឆ្នាំ២០១៥ ប្រាក់កម្ចីបានឡើងដល់ប្រមាណ២៩០០លានដុល្លា។ តួលេខនេះ បានបង្ហាញពីកំណើនដ៏គួរឱ្យភ្ញាក់ផ្អើល ។ មនុស្សជាង២លានគ្រួសារ បានប្រើប្រាស់ប្រាក់កម្ចីនេះ ក្នុងគោលដៅផ្សេងគ្នា ដូចជាសម្រាប់ការពង្រីកមុខរបរខ្នាតតូច ការធ្វើកសិកម្ម ការទិញផ្ទះសម្បែង និងការទិញរបស់របរប្រើប្រាស់នៅក្នុងគ្រួសារជាដើម ។
សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ក៏បានទទួលស្គាល់អំពីផលប្រយោជន៍នៃមីក្រូហិរញ្ញវត្ថុចំពោះសកម្មភាពសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ។
ទន្ទឹមជាមួយគ្នានោះ ការព្រួយបារម្ភ ក៏កើតមានផងដែរ ទាក់ទងនឹងបំណុលនេះ ។ ខណ:ដែលប្រជាជនមួយចំនួន បានប្រើប្រាស់កម្ចីបានត្រឹមត្រូវ ដើម្បីអនាគតរបស់ខ្លួននោះ ប្រជាជនខ្លះបានប្រើប្រាស់ប្រាក់កម្ចីខុសគោលដៅ ហើយបំណុលនោះ បានបង្កបញ្ហាដល់ជីវិតរស់នៅរបស់ខ្លួនទៅវិញ ដូចជាត្រូវប្រឈមមុខនឹងការបង់ការប្រាក់ជារៀងរាល់ខែ ឬក៏ត្រូវលក់ដីធ្លី ឬផ្ទះសម្បែង ដើម្បីដោះបំណុលនោះទៅវិញ។
ដូច្នេះ ការប្រើប្រាស់ប្រាក់កម្ចីបានត្រឹមត្រូវ និងចំគោលដៅបានជួយធ្វើឱ្យជីវិតរស់នៅរបស់មនុស្សប្រសើរជាងមុន ។ ប្រាក់កម្ចី ក៏នាំមកនូវការសប្បាយរីករាយនៅក្នុងគ្រួសារ ។ ផ្ទុយទៅវិញ ការប្រើប្រាស់ប្រាក់កម្ចីខុសគោលដៅដូចជាដើម្បីភាពហ៊ឺហារ ឬការចាយវាយផ្តេសផ្តាស់ជាដើម បានធ្វើឱ្យអ្នកខ្លះវ័ន្ត.កទៅវិញ ។
វាជាការចាំបាច់ណាស់ ដែលមនុស្សគ្រប់គ្នាប្រយ័ត្នប្រយ៉ែង នៅក្នុងការសម្រេចចិត្តរកប្រាក់កម្ចី ។ កត្តាសំខាន់ដំបូង តើត្រូវពិចារណាថាតើប្រាក់កម្ចីនោះ ត្រូវការចាំបាច់ខ្លាំងដែរឬទេ? សំនួរទីពីរ បន្តមកទៀតនោះ តើខ្លួនអាចមានសមត្ថភាពបង់ការប្រាក់ប្រចាំខែ និងលោះបំណុលនោះ ដោយមិនប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃដែរឬទេ?
ចូរកុំនាំគ្នាសប្បាយនឹងការចាយវាយប្រាក់ ដែលបានមកពីការខ្ចីពីធនាគារ ឬក៏មីក្រូហិរញ្ញវត្ថុ ។ បើពុំនោះទេ ប្រាក់កម្ចីនឹងមិនផ្តល់អនាគតប្រសើរឡើយ ។ ផ្ទុយទៅវិញ វាអាចនឹងនាំគ្រោះថ្នាក់មកដាក់ខ្លួនទៅវិញ ៕