ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​កំណាត់​ផ្លូវជាតិ​៣១០ខូចជិត​២​ឆ្នាំហើយ​​ ពេល​នេះ​ឈូសឆាយជួសជុលឡើងវិញ

2 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ កំណាត់​ផ្លូវជាតិ​លេខ​៣១០​ក្នុង​ទីប្រជុំជន​អ្នក​លឿង ដែល​ត​ភ្ជាប់​ពី​ចំណុច​កែង​ផ្សារ​អ្នក​លឿង ចាក់​ទៅ​ដល់​សាលាឃុំ​ព្រែក​ខ្សាយ​(​ខ​) ប្រវែង​ជាង​៧០០​ម៉ែត្រ​បាន​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ រយៈពេល​ជិត​២​ឆ្នាំ​មក​ហើយ និង​បាន​ធ្វើ​អោយ​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​នេះ មានការ​លំបាក​ជា​ខ្លាំង នៅ​ពេល​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវ​នេះ​ម្តង​ៗ…

ខេត្តព្រៃវែង ៖ កំណាត់​ផ្លូវជាតិ​លេខ​៣១០​ក្នុង​ទីប្រជុំជន​អ្នក​លឿង ដែល​ត​ភ្ជាប់​ពី​ចំណុច​កែង​ផ្សារ​អ្នក​លឿង ចាក់​ទៅ​ដល់​សាលាឃុំ​ព្រែក​ខ្សាយ​(​ខ​) ប្រវែង​ជាង​៧០០​ម៉ែត្រ​បាន​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ រយៈពេល​ជិត​២​ឆ្នាំ​មក​ហើយ និង​បាន​ធ្វើ​អោយ​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​នេះ មានការ​លំបាក​ជា​ខ្លាំង នៅ​ពេល​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវ​នេះ​ម្តង​ៗ ​។

នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ​តុលា ក្នុង​ពេល​ចុះ​ពិនិត្យ​សកម្មភាព​ជួសជុល​ផ្លូវ​នេះ ឯក​ឧ​ត្តម ឌុ​ច គ​ន្ធា អភិបាលរង​ខេត្ត និង​ជា​តំណាង​របស់​ឯក​ឩ​ត្តម ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង បាន​មាន​ប្រសា​ស​ន៌​ថា ផ្លូវជាតិ​លេខ​៣១០​នេះ គឺ​ក្រុម​កង​វិស្វកម្ម​ក្រសួងមហាផ្ទៃ កំពុងធ្វើការ​សាងសង់ ដោយ​ធ្វើ​ដេញ​ពី​ព្រំដែន​កោះ​រកា មក​ដល់ទី​ប្រជុំជន​អ្នក​លឿង​នេះ ប្រវែង​ជាង​៤២​គីឡូម៉ែត្រ ជា​ប្រភេទ​ផ្លូវ​ក្រាល​កៅស៊ូ​។ ប៉ុន្តែ​ដោយ​មើលឃើញ​ថា កំណាត់​ផ្លូវ​នេះ នៅ​ក្នុង​ទីប្រជុំជន​អ្នក​លឿង ក្រុម​វិស្វកម្ម​ធ្វើ​មិន​ទាន់​ដល់ តែ​ស្ថានភាព​ផ្លូវ​កំពុង​ខូចខាត​ធ្ងន់ធ្ងរ ទើប​ឯក​ឩ​ត្តម​អភិបាលខេត្ត សំរេច​អោយ​អាជ្ញាធរ​ស្រុក​និង​មន្ទីរ​ជំនាញ សហការ​គ្នា​ធ្វើការ​ជួសជុល​ផ្លូវ​នេះ​អោយ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន​សិន​។

ឯក​ឧត្តម ឌុ​ច គ​ន្ធា បាន​បញ្ជាក់​ថា ការ​ជួសជុល​កំណាត់​ផ្លូវជាតិ​លេខ​៣១០ ប្រវែង​ជាង​៧០០​ម៉ែត្រ​នេះ តាម​ការ​សិក្សា​របស់​មន្ត្រី​ជំនាញ គឺ​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​ជាង​២​ម៉ឺន​ដុល្លារ ប៉ុន្តែ​ពេល​នេះ​កញ្ចប់​ថវិកា ទើបតែ​មាន​ត្រឹម​ជាង​៥​ពាន់​ដុល្លារ​ប៉ុណ្ណោះ តែ​ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ កុំអោយ​មានការ​លំបាក​តទៅ​ទៀត យើង​ត្រូវ​តែ​ដាក់​គ្រឿងចក្រ​ចុះ​ធ្វើ ដោយ​ធ្វើ​បណ្តើរ គៀងគរ​ស្វែងរក​ថវិកា​បណ្តើរ គឺ​ទំ​រាំ​តែ​ដល់​ឆ្នាំ​២០២២ នៅ​ពេល​ដែល​កំ​រោង​ថ្នាក់​ជាតិ​ទំលាក់​មក យើង​និង​ធ្វើ​ផ្លូវ​នេះ​ជា​ផ្លូវ​បេតុង​តែ​ម្តង តែ​ចំពោះ​មុខ​ពេល​នេះ គឺ​យើង​ធ្វើ​គ្រឹះ​ក្រោមឱ្យ​​រឹង​មាំ ហើយ​ចាក់​ក្រាល​ខ្សាច់​ភ្នំ អោយ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លងកាត់​បាន​ស្រួល​សិន​។

ជាមួយ​គ្នា​នេះ​ដែរ ឯក​ឧ​ត្តម ឌុ​ច គ​ន្ធា បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​មានផ្ទះ​នៅ​តាម​បណ្តោយ​ផ្លូវ​នេះ បើសិន​ការ​ជួសជុល​ផ្លូវ មានការ​រំខាន ឬ​ប៉ះពាល់​បន្តិចបន្តួច សូម​មេត្តា​យោគយល់​អធ្យាស្រ័យ​ផង ជា​ពិសេស ​អ្នក​ដែល​មាន​ធនធាន ចង់​ចូលរួម​ឧ​ប​ត្ថ​ម្ភ​ក្នុង​ការ​ជួសជុល​ផ្លូវ​នេះ ក៏​សូម​ទំនាក់ទំនង​ទៅ​ខាង​អាជ្ញាធរ​ឃុំ​ឬ​ស្រុក ហើយ​បើ​មានការ​ចូលរួម​ពី​បងប្អូន នោះ​ការ​ជួសជុល​ផ្លូវ​នេះ និង​កាន់តែ​ឆាប់រហ័ស​៕

​​

អត្ថបទសរសេរ ដោយ