ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភោជនីយដ្ឋាន​និង​អាហារ​ដ្ឋា​ន​ជិត​៥០​កន្លែង នឹង​អនុ​​ញ្ញាតិ​ឱ្យ​បម្រើសេវា​ទទួលភ្ញៀវ​ឡើង​វិញ​

2 ឆ្នាំ មុន
  • សៀមរាប

លោក នួន ពុទ្ធា​រ៉ា អភិបាលក្រុង​សៀមរាប បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ ២០២១ នេះ​ថា តាម​បណ្តា​ភោជនីយ​ដ្ឋាន និង​អាហារ​ដ្ឋា​ន​ប្រមាណ​ជិត​២០០​កន្លែង​នៅ​ក្នុង​ក្រុង​សៀមរាប ដែល​ក្នុង​នោះ​

ខេត្តសៀមរាប ៖ លោក នួន ពុទ្ធា​រ៉ា អភិបាលក្រុង​សៀមរាប បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ ២០២១ នេះ​ថា តាម​បណ្តា​ភោជនីយ​ដ្ឋាន និង​អាហារ​ដ្ឋា​ន​ប្រមាណ​ជិត​២០០​កន្លែង​នៅ​ក្នុង​ក្រុង​សៀមរាប ដែល​ក្នុង​នោះ​មាន​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ជិត​៥០​កន្លែង ត្រូវ​បាន​រដ្ឋបាល​ក្រុង​សៀមរាប គ្រោង​នឹង​អនុញ្ញាតិ​ឱ្យ​បើក​ដំណើរ​អាជីវកម្ម​របស់​ខ្លួន​ក្នុង​រូបភាព​លើស​ពី​ការ​វេច​ខ្ចប់ ដោយ​ការ​បម្រើ​សេវាកម្ម​ទទួលភ្ញៀវ​ឱ្យ​ពិសា​អាហារ និង​ភេសជ្ជៈ​នៅ​នឹង​កន្លែង ។

លោក​អភិបាលក្រុង បានឱ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា លោក​បាន​ដឹកនាំ​ក្រុមការងារ​ចម្រុះ ចុះ​ប្រគល់​លិខិតបញ្ជាក់​អនុញ្ញាតិ​ដល់​ម្ចាស់​អាហារ​ដ្ឋា​ន​ចំនួន​៣​កន្លែង នា​ល្ងាច​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២១​នេះ ។ លោក​ក៏​បាន​បញ្ជាក់​ដែរ​ថា មុន​នឹង​ឈាន​មក​ដល់​ការ​ប្រគល់​លិខិតបញ្ជាក់​អនុញ្ញាតិ​នេះ ម្ចាស់​សេវាកម្ម​ម្ហូបអាហារ​ទាំងនេះ ត្រូវ​បាន​ត្រៀមលក្ខណៈ​រួច​ជា​ស្រេច​ក្នុង​ការ​អនុវត្ត​លក្ខខណ្ឌ​ស្តង់ដា​អប្បរ​មា​ភោជនីយដ្ឋាន​-​អាហារ​ដ្ឋា​ន​ទេសចរណ៍ ក្នុង​បរិបទ​កូ​វី​ដ​-១៩ ជាមួយនឹង​ការ​ដាក់​ពាក្យ​ស្នើ​សុំ​ផង​ដែរ ហើយ​អ្វី​ដែល​ត្រូវ​ឆ្លងកាត់​ដើម្បី​ធានា​សុវត្ថិភាព​ដោយ​ការ​ទទួលខុសត្រូវ​នៅ​ពេល​ដំណើរការ​នោះ គឺ​ការ​ចុះ​ត្រួតពិនិត្យ​វាយតម្លៃ​របស់​ក្រុមការងារ​ចម្រុះ​ថ្នាក់​ខេត្ត រួម​មាន​មន្ត្រី​ជំនាញ​មក​ពី​មន្ទីរ​ទេសចរណ៍ សុខាភិបាល ទូរគមនាគមន៍ និង មន្ទីរ​បរិស្ថាន​ជាដើម ។

ជា​ការ​ណែនាំ​បន្ថែម ដើម្បី​ធានា​និរន្តរភាព​នៃ​កិច្ច​ដំណើរការ​បើក​ទទួលភ្ញៀវ​នោះ លោក ង៉ូ​វ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប ក៏​បាន​បញ្ជាក់​ថា «៣​ការពារ និង​៣​កុំ​» គឺជា​វិធានការ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រយុទ្ធ​នឹង​ប្រឆាំង​ជំងឺ​កូ​វី​ដ​-១៩ ។

លោក​បន្ត​ថា ជាមួយ​គ្នា​នេះ​ដែរ ប័ណ្ណ​សំគាល់​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​-១៩ គឺជា​ឧបករណ៍​ដ៏​សំខាន់​ផង​ដែរ សម្រាប់​ការ​ប្រើប្រាស់​បង្កើត​ទំនុកចិត្ត​រវាង​អ្នកបំរើ​សេវាកម្ម និង​អតិថិជន​។ វា​មិនជា​ការ​លំបាក​នោះ​ទេ បើ​គ្រាន់តែ​ជា​ការ​បង្ហាញ​ប័ណ្ណ​នេះ​ឲ្យ​គ្នា​ឃើញ​ទៅ​វិញ​ទៅ​មក​នោះ​។

លោក​ក៏​បាន​បង្ហើប​ឲ្យ​ម្ចាស់​សេវា​កម្មដ្ឋាន ម្ហូបអាហារ បាន​ដឹងផង​ដែរ អំពី​វិធីសាស្ត្រ​ក្នុង​ការ​រៀប​តុ​-​កៅអី ដើម្បី​ត្រៀម​ទទួលភ្ញៀវ ហើយ​ក្រៅ​អំពី​ការ​រក្សា​គម្លាត ដោយ​ប្រើ​តុ​តូច​ៗ​ដាច់​ដោយឡែក​ពី​គ្នា​នោះ គឺ​អាច​រៀបចំ​តុ​ធំ​វែង​រក្សា​គម្លាត​កៅអី​សម្រាប់​ទទួលភ្ញៀវ​ក្នុង​លក្ខណៈ​ជា​ក្រុម​គ្រួសារ តែ​បើសិនជា​លក្ខណៈ​ជា​ក្រុម តែ​មិនមែន​ជា​គ្រួសារ​នោះ គឺ​មិន​អាច​អនុញ្ញាតិ​ឲ្យ​ប្រើ​តុ​កៅអី​នោះ​ជា​ដាច់ខាត ។

លោក​បន្ត​ថា អាច​នឹង​មាន​ករណី​រឹត​បន្តឹង​សុវត្ថិភាព​ក្នុង​ភោជនីយដ្ឋាន ដោយ​ផ្អែក​លើ​ស្ថានភាព​នៃ​បញ្ហា​កូ​វី​ដ នោះ​គឺ​អាច​នឹង​តម្រូវ​ឲ្យ​មានការ​រៀបចំ​តុ​អាហារ​នីមួយ​ៗ មាន​របាំង​កញ្ចក់​សុវត្ថិភាព ព្រោះថា​នៅ​ពេល​ទទួលទាន​អាហារ និង​ភេសជ្ជៈ​គ្រប់​គ្នា​មិន​មាន​ពាក់​ម៉ាស​នោះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ