ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ស៊េរី​ទំនើប​ដែល​គេ​ស្គាល់​ថា​ជា​របស់​អតីត​ភរិយា​លោក​ឌួ​ង​ឆាយ ជួប​គ្រោះ​តាម​ផ្លូវ

2 ឆ្នាំ មុន
  • ភ្នំពេញ

រថយន្ដ Rolls Royce ស៊េរី​ទំនើប ដែល​គេ​ស្គាល់​ថា ជា​រថយន្ត​របស់​អ្នក​នាង ដេ​ត ម៉ា​លី​ណា អតីត​ភរិយា​របស់​លោក ឌួ​ង ឆាយ បាន​បើករថយន្ត​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​

រាជធានី​ភ្នំពេញ ៖ រថយន្ដ Rolls Royce ស៊េរី​ទំនើប ដែល​គេ​ស្គាល់​ថា ជា​រថយន្ត​របស់​អ្នក​នាង ដេ​ត ម៉ា​លី​ណា អតីត​ភរិយា​របស់​លោក ឌួ​ង ឆាយ បាន​បើករថយន្ត​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​រង​កា​ខូចខាត​អស់​ចំនួន​មួយ​កង់ និង​បាក់​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​អស់​ចំនួន​០១​ដើម ចំណែក​រថយន្ត​វិញ​រង​ការ​ខ្ទេច​អស់​មួយ​កំណាត់​មុខ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២១ នៅ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ចំណុច​មុខ​អគារ ប៊ូ​យ៉ុ​ង ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

រថយន្ត​បង្ក​ខាងលើ​នេះ ម៉ាក Rolls Royce ពណ៌​ស ពាក់​ស្លាក​លេខ កម្ពុជា MR IDOL ហើយ​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​រថយន្ត​របស់​អតីត​ភរិយា​លោក ឌួ​ង ឆាយ តែ​នៅ​យប់​កើតហេតុ​នោះ គេ​មិន​ច្បាស់​ថា អ្នក​ណា​ជា​អ្នក​បើក​បរនោះ​ទេ ។

បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ បាន​ប្រាប់​អោយ​ដឹង​ថា មុន​កើតហេតុ គេ​បានឃើញ​រថយន្ត​បង្ក​ខាងលើ ធ្វើ​ដំណើរ​តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ផ្លូវ​មាន​ស្ថានភាព​កោង រថយន្ដ​ក៏​បើក​លឿន​ទៀត ដោយ​មិន​ប្រយ័ត្ន ​ក៏​ជ្រុល​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​យ៉ាង​ពេញទំហឹង បណ្តាល​រថយន្ដ​រង​ការ​ខូចខាត​ខ្ទេច​អស់​មួយ​កំណាត់​ស្ទើរតែ​ទាំងស្រុង និង​ផ្ទុះ​ពោង​សុវត្ថិភាព​រង​ការ​ខូចខាត ព្រមទាំង​បណ្តាល​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​រង​ការ​ខូចខាត​អស់​ចំនួន​០១​កង់ និង​បាក់​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​អស់​ចំនួន​០១​ដើម​ទៀត​ក៏​រង​ការ​ខូចខាត​ដែរ​។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​ពី​កើតហេតុ​ភ្លាម​ៗ​នោះ គេ​បានឃើញ​អ្នកបើកបរ​រថយន្ត​ជា​ស្ត្រី​ដ៏​ស្រស់​ស្អាត​ម្នាក់ បាន​ចេញពី​ក្នុង​រថយន្ដ រួច​ឡើង​ទៅ​រថយន្ត​ផ្សេង​មួយ​គ្រឿង​ទៀត ហើយ​ក៏​គេចខ្លួន​ចេញពី​កន្លែង​កើត​ហេតុតែ​ម្តង ចំណែកឯ​ស្លាក​លេខ​រថយន្ដ​វិញ ក៏​ត្រូវ​បាន​ក្រុម​អង្គរក្ស​ដោះ​ចេញ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ រថយន្ដ​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់ និង​ស្ទូច​យក​ទៅ​រក្សា​ទុកជា​បណ្តោះអាសន្ន​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​បន្ត​ទៀត​នៅ​ពេល​ក្រោយ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រោយ​ពេល​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ លោក ឌួ​ង ឆាយ ក៏​បាន​បង្ហោះ​សារ​នៅ​លើ​គណនេយ្យ​ហ្វេ​ស​ប៊ុ​ករប​ស់លោ​កថា «​អ្នកជា​ម្តាយកូន​ៗ​របស់​យើង ខ្ញុំ​សង្ឃឹមថា អ្នក​នឹង​មិន​មាន​គ្រោះថ្នាក់​អ្វី​កើតឡើង​ចុះ ។ អាណិតកូន​ៗ​យើង​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ