ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តីសុំលុយ ទៅបាត់ ២ថ្ងៃ ប្រទះឃើញស.ព​អណ្តែត​ទឹកស្ទឹងស្លាគូ

2 ឆ្នាំ មុន
  • កំពង់ស្ពឺ

កំពង់ស្ពឺ​៖ ក្រោយពី​សុំ​លុយ​ប្រពន្ធ​បាន​ហើយ បុរស​នោះ បាន​ជិះ​ម៉ូតូ ទៅ​បាត់​ពី​ផ្ទះ លុះ​អ្នកភូមិ​ប្រទះឃើញ ក្លាយ​ជាស​.​ព​អណ្តែត​ទឹកស្ទឹង នាំអោយ​សមត្ថកិច្ច​ពីរ​ស្រុក ចុះ​ស្រាវជ្រាវ​យ៉ាង​សស្រាក់សស្រាំ ដើម្បី​បញ្ជាក់​ពី​មូលហេតុ​នៃ​ការស្លាប់​របស់​ជនរងគ្រោះ​។…

កំពង់ស្ពឺ​៖ ក្រោយពី​សុំ​លុយ​ប្រពន្ធ​បាន​ហើយ បុរស​នោះ បាន​ជិះ​ម៉ូតូ ទៅ​បាត់​ពី​ផ្ទះ លុះ​អ្នកភូមិ​ប្រទះឃើញ ក្លាយ​ជាស​.​ព​អណ្តែត​ទឹកស្ទឹង នាំអោយ​សមត្ថកិច្ច​ពីរ​ស្រុក ចុះ​ស្រាវជ្រាវ​យ៉ាង​សស្រាក់សស្រាំ ដើម្បី​បញ្ជាក់​ពី​មូលហេតុ​នៃ​ការស្លាប់​របស់​ជនរងគ្រោះ​។

​ចំពោះ​មូលហេតុ ដែល​សមត្ថកិច្ច​ទាំងពីរ​ស្រុក​ដុតដៃ​ជើង ចុះ​ធ្វើការ​ស្រាវជ្រាវ​នេះ ក្រោយពី​មាន​ពាក្យ​ច​ចាម​អារាម​ថា ជនរងគ្រោះ ស្លា​.​ប់ ដោយ​អំពើ​ឃាតកម្ម​វាយ​ប្លន់​យក​ម៉ូតូ តែ​លទ្ធផល​ចុងក្រោយ ពិតជា​មិន​នឹកស្មាន​ដល់​មែន​។​

​ប្រភពពី​សមត្ថកិច្ច​នគ​របាល​ស្រុក​បសេដ្ឋ បានអោយដឹងថា កាលពី​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២១ ឈ្មោះ ណេ​ន សម្បត្តិ ភេទ​ស្រី អាយុ ៣១​ឆ្នាំ រស់នៅ​ភូមិ​ចំរើន​ផល ឃុំ​ពោធិ​ម្រា​ល ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ឈ្មោះ ស៊ីម សា​វន ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ត្រូវជា​ប្តី ជូនទៅ​ខ្ចីលុយ​គេ បាន​ចំនួន ១​លាន​រៀល​។​

​ប្រភព​បន្តថា ក្រោយពី​ខ្ចីលុយ​គេ​បាន​ហើយ ឈ្មោះ ស៊ីម សា​វន បាន​សុំ​លុយ​ប្រពន្ធ  ៥​សែន​រៀល ថា យកទៅ​បង់ថ្លៃ​រំ​លោះ​ម៉ូតូ​។ ពេលនោះ ប្រពន្ធ ក៏​អោយ បន្ទាប់មក គេ​ក៏បាន​ជិះ​ម៉ូតូ ១​គ្រឿង ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២១ ស្លាក​លេខ​កំពង់ស្ពឺ 1T-6065 ជិះ​ទៅ​បាត់​តែម្តង​។ ក្រោយពី​ប្តី​ទៅ​បាត់​ប្រពន្ធ ក៏​មិន​ចាប់អារម្មណ៍ រក​ដែរ ព្រោះ​ជា​ទម្លាប់​ទៅហើយ​។​

​ប្រភព​បន្តទៀតថា លុះដល់​ថ្ងៃទី​១២ ខែតុលា ឆ្ន​២០២១ វេលា​ម៉ោង ១០ និង ៣០​នាទី ទទួលបាន​ព័ត៌មាន​ថា មាន​មនុស្ស​ស្លា​.​ប់​អណ្តែត​ទឹកស្ទឹង​ស្លាគូរ​។ ភ្លាមៗ​នោះ ក្រុមគ្រួសារ​សាច់ញ្ញាតិ ទៅ​មើលឃើញ​សាកស​.​ព ក៏​ស្គាល់​ជាក់​ថា គឺ​ជាស​.​ព​ឈ្មោះ ស៊ីម សា​វន ប្រាកដ​មែន​។ ស​.​ព​នេះ​អណ្តែត​ទឹកស្ទឹង​ស្លាគូរ នៅ​ចំណុច​ខាងលិច​រោងចក្រ ស្ថិតនៅ​ភូមិ​ចោម​ពល ឃុំ​ពរ​ពេល ស្រុក​ត្រាំកក់ ខេត្តតាកែវ​។ រីឯ​ម៉ូតូ និង​លុយ​បាត់​មិនឃើញ​។ 

​នៅពេលដែល​ប្រទះឃើញ​ស​.​ព​អណ្តែត​ទឹក ហើយ​មានការ​អះអាង​ពី​ក្រុមគ្រួសារ​ថា បាត់​លុយ​ហាសិប​ម៉ឺន និង​ម៉ូតូ​ស៊េរី ឆ្នាំ​២០២១ មួយគ្រឿង ធ្វើអោយ​មជ្ឈដ្ឋាន និង​មហាជន​នាំគ្នា​វិភាគ​ថា ឈ្មោះ ស៊ីម សា​វន ស្លា​.​ប់ ដោយ​អំពើ​ឃាតកម្ម វាយ​ប្លន់​យក​ម៉ូតូ​។

​ដោយ​មិន​ចង់អោយ​មហាជន​វាយតម្លៃ មកលើ​សមត្ថកិច្ច​ថា អសមត្ថភាព​ក្នុងការ​បំបែកសំណុំរឿង​នេះ សមត្ថកិច្ច​នគរបាល ស្រុក​ត្រាំកក់ ខេត្តតាកែវ និង​សមត្ថកិច្ច​នគរបាល​ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ សហការគ្នា ដុតដៃដុតជើង បើក​ការស្រាវជ្រាវ​ស៊ើបអង្កេត ដើម្បី​បំបែកសំណុំរឿង​នេះ​។​

​ជា​លទ្ធផល ក្រោយ​ការស្រាវជ្រាវ​អស់​រយៈពេល​ជាច្រើន​ម៉ោង​រួចមក សមត្ថកិច្ច ក៏​អាច​បំបែកសំណុំរឿង​នេះ បាន​នៅវេលា​ម៉ោង ២០ ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២១ ដោយ​រកឃើញ​ម៉ូតូ​របស់​ជនរងគ្រោះ ចាក់សោ​ទុក (​ឡុ​ក​សោ​) នៅ​ភូមិ​ព្រៃ​ខ្លុង ឃុំ​ពោធិ​ម្រា​ល (​ជាប់មាត់​ស្ទឹង​ស្លាគូ​) ស្រុក​បសេដ្ឋ ទល់មុខ​ភូមិ​អង្គរកា ឃុំ​អូរ​សារាយ ស្រុក​ត្រាំកក់ ខេត្តតាកែវ​។

​សមត្ថកិច្ច​បានបញ្ជាក់​ថា តាម​ការស្រាវជ្រាវ គឺមាន​មនុស្ស​ឃើញ​ជនរងគ្រោះ ជិះ​ម៉ូតូ មក​ឈប់ ហើយ​ចាក់សោ​ទុក​នៅ​ទីនោះ ក្រោយមក​ជនរងគ្រោះ បាន​ហែល​ឆ្លង​ទឹកស្ទឹង​ស្លាគូ ពី​ជើង​ទៅ​ត្បូង ហើយក៏​គ្មាន​អ្នកណា ចាប់អារម្មណ៍​ថា ជនរងគ្រោះ​ហែល​រួច ឬ​មិន​រួច​នោះដែរ លុះ​មានការ​ភ្ញាក់ផ្អើល​ថា ប្រទះឃើញ​ស​.​ពនៅ​ជិត​ស្ពាន​ស្លាគូ ដែលមាន​ចំងាយ​ជាង ៨​គីឡូម៉ែត្រ ពី​កន្លែង​ទុក​ម៉ូតូ​បែបនេះ ក៏​រាយការណ៍ និង​បំភ្លឺ​ជូន​សមត្ថកិច្ច ទើប​ឈានទៅ​បំបែកសំណុំរឿង​នេះ​បាន​។

​អ្វី​ដែលជា​លទ្ធផល ក្រោយ​ការស្រាវជ្រាវ គឺ​ជនរងគ្រោះ ហែល​ឆ្លង​ទឹកស្ទឹង ដែល​កំពុង​ជន់​លិច​នោះ ក្នុង​គោលបំណង ទៅ​ទិញ​ថ្នាំញៀន យកមក​ជក់​សោះ​។​

​សមត្ថកិច្ច បានបញ្ជាក់ ជា​ចុងក្រោយ​ថា បន្ទាប់ពី​បំបែកសំណុំរឿង​នេះ​រួចមក សមត្ថកិច្ច បាន​បំពេញបែបបទ​ប្រគល់​សព អោយធ្វើ​បុណ្យ​តាម​ប្រពៃណី និង​ម៉ូតូ​ទៅអោយ​ក្រុមគ្រួសារ យកទៅ​គ្រប់គ្រង​បន្ត​៕ វង្ស សន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ