ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចស ខេង ណែនាំអភិបាលខេត្តរតនគីរីថ្មីកុំមានការរើសអើង និងប្រកាន់និន្នការនយោបាយចំពោះប្រជាពលរដ្ឋ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧ​បក​នាយក​រដ្ឋមន្ត្រី​បាន​ណែនាំ​ដល់​អភិបាល​ខេត្តរតនគិរី​ថ្មី​កុំ​ឲ្យ​មានការ​រើសអើង​និង​ប្រកាន់​និន្នាការ​នយោបាយ​ចំពោះ​ប្រជាពលរដ្ឋ​ត្រូវ​តែ​ជួយ​ដោះស្រាយ​រាល់​ការ​លំបាក​របស់​ពួក​គាត់ ។ ថ្លែង​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​អភិបាលខេត្ត​រតនគិរី នា​ព្រឹក​ថ្ងៃ​ទី​១២ ខែតុលា…

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧ​បក​នាយក​រដ្ឋមន្ត្រី​បាន​ណែនាំ​ដល់​អភិបាល​ខេត្តរតនគិរី​ថ្មី​កុំ​ឲ្យ​មានការ​រើសអើង​និង​ប្រកាន់​និន្នាការ​នយោបាយ​ចំពោះ​ប្រជាពលរដ្ឋ​ត្រូវ​តែ​ជួយ​ដោះស្រាយ​រាល់​ការ​លំបាក​របស់​ពួក​គាត់ ។

ថ្លែង​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​អភិបាលខេត្ត​រតនគិរី នា​ព្រឹក​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២១​សម្តេច​ក្រឡាហោម​ស ខេ​ង​បាន​ណែនាំ​ឱ្យ​យកចិត្តទុកដាក់​ផ្ដល់​ភាព​កក់ក្ដៅ ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​ល្អ ផ្ដល់​សេវា​សាធារណៈ​ដោយ​គ្មាន​ការ​រើសអើង និង​ប្រកាន់​និន្នាការ​នយោបាយ ។

សម្ដេច​ក៏​បាន​បន្ត​មាន​ប្រសាសន៍​អំពី​ដំណើរការ​នៃ​ការ​ធ្វើ​កំណែទម្រង់​វិមជ្ឈការ និង​វិ​សហ​មជ្ឈការ ពិសេស​វឌ្ឍនភាព​នៃ​ការ​ផ្ទេរ​មុខងារ ធនធាន និង​សិទ្ធិ​អំណាច​ពី​ថ្នាក់​ជាតិ​ទៅ​ថ្នាក់​ក្រោម​ជាតិ ដើម្បី​ថ្នាក់ដឹកនាំ​មូលដ្ឋាន​មាន​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ​សង្កាត់​កាន់តែ​មាន​លទ្ធភាព​ក្នុង​ការ​បំរើសេវា​ធារ​ណៈ និង​ឆ្លើយ​តប​តម្រូវការ​ប្រជាពលរដ្ឋ​ដែល​នៅ​កៀក​នឹង​ខ្លួន​ឱ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​។

ជាមួយ​គ្នា​នោះ​ដែរ សម្ដេច​ក្រឡាហោម​ក៏​បាន​ណែនាំ​ឱ្យ​មន្ត្រីរាជការ​មូលដ្ឋាន​ទាំងអស់​សូម​ខិតខំ​កៀ​គរ​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​បាន​សកម្ម ដើម្បី​ធានា​ការ​អនុវត្ត​គោលនយោបាយ​នានា រួម​ទាំង​គោលនយោបាយ​ភូមិ​ឃុំ​សង្កាត់​មាន​សុវត្ថិភាព​ឱ្យ​ទទួល​បាន​លទ្ធផល​ប្រសើរ ។

សម្ដេច ឧបនាយករដ្ឋមន្ត្រី​ក៏​បាន​គូសបញ្ជាក់​អំពី​ការ​ត្រៀម​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០២២ និង​ដំណើរការ​បោះ​ឆ្នោត​សកល និង​អ​សកល​ជា​បន្តបន្ទាប់​ទៀត ដោយ​បាន​ណែនាំ​ឱ្យ​មានការ​ចូលរួម​ធ្វើ​ឱ្យ​ដំណើរការ​បោះ​ឆ្នោត​នេះ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ដ្បិត​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា ឃុំ​សង្កាត់ ក្រុង​ស្រុក​ខណ្ឌ និង​រាជធានី​ខេត្ត​នេះ គឺជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ក្នុង​ដំណើរការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ ។

សម្ដេច​ឧបនាយករដ្ឋមន្ត្រី​បាន​ណែនាំ​អភិបាលខេត្ត​ថ្មី រួម​ទាំង​ថ្នាក់ដឹកនាំ​មន្ត្រីរាជកា រ​ស៊ី​វិល និង​កងកម្លាំង ពិសេស​កម្លាំង​ការពារ​ព្រំដែន សូម​ការពារ​ឱ្យ​បាន​ដាច់ខាត​នូវ​បូរណភាព ទឹកដី និង​អធិបតេយ្យភាព​ជាតិ ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ខេត្ត​ជាប់​ព្រំដែន ដើម្បី​ជំរុញ​ការ អភិវឌ្ឍ​ព្រំដែន​ឱ្យទៅ​ជា​ព្រំដែន​មាន​ទាំង​សន្តិភាព និង​រីក​ចំរើន​លើ​វិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ព្រមទាំង​ខិតខំ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទប់ស្កាត់​បទល្មើស​ឆ្លង​ដែន​គ្រប់​ប្រភេទ ។

សម្ដេច​ក៏​បាន​ណែនាំ​ឱ្យ​ខិតខំ​ថែរក្សា និង​ការពារ​ព្រៃឈើ ព្រមទាំង​ធនធានធម្មជាតិ ផ្សេង​ៗ​ទៀត​ដែល​មាន​ក្នុង​ខេត្ត​ឱ្យ​បាន​ល្អ ។ ទន្ទឹម​នឹង​ការ​បន្ត​លើកទឹកចិត្ត​ឱ្យ​ខិតខំ​ផ្ដល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​ល្អ សម្ដេច​ក្រឡាហោម ស ខេ​ង បាន​ផ្ដល់​ទស្សនៈ​ឱ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រី​ចំណុះ​រដ្ឋបាល​ខេត្ត​ទាំងអស់ ខិតខំ​ប្រមូល និង​ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ​ឱ្យ​បាន​ល្អ​បើក​ចិត្ត​ឱ្យ​បាន​ទូលាយ​ដើម្បី​ទទួលយក​មតិ​រិះគន់​កែ​លម្អរ និង​សំណូមពរ​នានា​ពី​ប្រជាពលរដ្ឋ និង​ពី​មជ្ឈដ្ឋាន​នានា​។

សម្ដេច​បាន​ស្នើ​ឱ្យ​គណៈ​អភិបាល និង​ក្រុមប្រឹក្សា​ត្រូវ​មាន​កិច្ចសហការ​គ្នា អនុវត្ត​ភារកិច្ច​តាម​ច្បាប់​ឱ្យ​បាន​ល្អ ។ ជា​ការ​កត់សំគាល់ ពី​វេទិការ​អធិបតី​នេះ​ដែរ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី បាន​ផ្ដល់​អនុសាសន៍​ឱ្យ​ថ្នាក់ដឹកនាំ​ក្រុម​កា រងារ​ចុះ​ជួយ​មូលដ្ឋាន​ខេត្ត ក្រុមប្រឹក្សា​ខេត្ត និង​គណៈ​អភិបាលខេត្ត​រតនគិរី ត្រូវ​ពិភាក្សា​គ្នា​ដើ ម្បី​រៀបចំ​សមាភាព​អភិបាលរង​ខេត្ត​ម្នាក់​មក​ជំនួស​ឯកឧត្តម ញ៉ែ​ម សំ​អឿ​ន ដែល​ឡើង​ពី​អភិបាលរង​ខេត្ត មក​ធ្វើ​ជា​អភិបាលខេត្ត ក្នុង​នោះ​សម្ដេច​បាន​ស្នើ​ឱ្យ​ពិ​និ ត្យ​លទ្ធភាព​ផ្ដល់​អាទិភាព​ជូន​មន្ត្រី​ជា​ជនជាតិ​ដើម​ភាគតិច​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ