ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទ​ពិសោធន៍​នៃការចិញ្ចឹម​ត្រី​ក្នុង​រណ្ដៅ ដោយក្រាល​ថង់​បា្ល​ស្ទិ​ក

13 ឆ្នាំ មុន

ដោយ​យោង​ទៅ​លើ​បទ​ពិសោធន៍​ក្នុង​ការ​ចិញ្ចឹម​ត្រី​របស់​កសិករ​ម្នាក់ យើងខ្ញុំ​សូម​លើកយក​មក​បង្ហាញ​ជូន​ដូច​ខាងក្រោម ៖
១-​ការ​រៀបចំ​ចិញ្ចឹម​ត្រី
ក​-​ការ​រៀបចំ​ទីកន្លែង​ចិញ្ចឹម ៖ ដើម្បីចិញ្ចឹម​ត្រី​ឱ្យ​បាន​ផល​ល្អ ត្រូវ​ជ្រើសរើស​ទីកន្លែង​ចិញ្ចឹម​ឱ្យ​បាន​សម​ស្រប​ដូច​ជា
-​ជ្រើសរើស​ទីកន្លែង​ដី​ស្រឡះ​ក្បែរ​ផ្ទះ ដើម្បី​ងាយស្រួល​ក្នុង​ការ​ថែរក្សា
-​ជីករណ្ដៅ​មាន​ជើងទេរ​បន្ដិច ដើម្បីងាយស្រួល​ក្រាល​កៅស៊ូ​បា្ល​ស្ទិ​ក ។ រណ្ដៅ​មានទំហំ​ទទឹង​២​ម៉ែត្រ បណ្ដោយ​៥​ម៉ែត្រ និង​ជំរៅ៨​តឹក

ដោយ​យោង​ទៅ​លើ​បទ​ពិសោធន៍​ក្នុង​ការ​ចិញ្ចឹម​ត្រី​របស់​កសិករ​ម្នាក់ យើងខ្ញុំ​សូម​លើកយក​មក​បង្ហាញ​ជូន​ដូច​ខាងក្រោម ៖
១-​ការ​រៀបចំ​ចិញ្ចឹម​ត្រី
ក​-​ការ​រៀបចំ​ទីកន្លែង​ចិញ្ចឹម ៖ ដើម្បីចិញ្ចឹម​ត្រី​ឱ្យ​បាន​ផល​ល្អ ត្រូវ​ជ្រើសរើស​ទីកន្លែង​ចិញ្ចឹម​ឱ្យ​បាន​សម​ស្រប​ដូច​ជា
-​ជ្រើសរើស​ទីកន្លែង​ដី​ស្រឡះ​ក្បែរ​ផ្ទះ ដើម្បី​ងាយស្រួល​ក្នុង​ការ​ថែរក្សា
-​ជីករណ្ដៅ​មាន​ជើងទេរ​បន្ដិច ដើម្បីងាយស្រួល​ក្រាល​កៅស៊ូ​បា្ល​ស្ទិ​ក ។ រណ្ដៅ​មានទំហំ​ទទឹង​២​ម៉ែត្រ បណ្ដោយ​៥​ម៉ែត្រ និង​ជំរៅ៨​តឹក
-​យក​ដី​សង្កត់​លើ​មាត់​រណ្ដៅ និង​ដាំ​ស្មៅតាម​មាត់​រណ្ដៅ ដើម្បី​ការពារ​ការ​ហូរ​ច្រោះ
-​យក​កៅស៊ូ​ទៅ​ក្រាល​ក្នុង​រណ្ដៅ រួច​ទាញរហូត​ដល់​មាត់​រណ្ដៅ ដោយ​ទំហំ​កៅស៊ូ​បា្ល​ស្ទិ​ក ដែល​ក្រាល​ក្នុង​រណ្ដៅ​នោះ​ត្រូវ​ធំ និង​វែង​ជាងរណ្ដៅ ទើប​មាន​លក្ខណៈ​ងាយស្រួល​ក្នុង​ការក្រាល
-​បន្ទាប់​ពី​ក្រាល​បា្ល​ស្ទិ​ករួចយើង​យក​ដីល្បប់​ភក់ ឬ​ដីមមោកមាន​ជីជាតិ​ល្អ​មកក្រាល​ពីលើ​បា្ល​ស្ទិ​ក​នោះ​នៅ​បាត​រណ្ដៅ​ចំនួន​២ បង្គី
-​កាត់​រុក្ខជាតិ​កន្ទាំងបាយស ទន្ទ្រានខែត្រ (​ទំងន់​៥​គីឡូក្រាម​) អាចម៍គោ​ស្ងួត (​ទំងន់​៥​គីឡូក្រាម​) ដើម្បី​ឱ្យ​កើត​សត្វល្អិត ក្នុង​ទឹក ឬ​ប្លង់តុងជាដើម ។ រយៈពេល​៥-១០​ថ្ងៃ​ក្រោយមករុក្ខជាតិ​នេះ​នឹង​រលួយ រួចត្រូវ​ស្រង់​កាក​សំណល់​ចេញពី​ក្នុង​រណ្ដៅ ។
ខ​-​ការ​ដាក់​កូន​ត្រី​ចិញ្ចឹម
-​បរិមាណ​ត្រី​ដាក់​ចិញ្ចឹម​ពី​៤០​ក្បាល ក្នុង ១​ម៉ែត្រការ៉េ សរុប​ស្មើ​៤៥០​ក្បាល សំរាប់ ទំហំ​ស្រះ​ខាងលើ
-​ជ្រើសរើស​កូន​ត្រី​តូច​ល្មម​ទំហំ​៣-៤ ហ៊ុន ។
គ​-​ការ​ឱ្យ​ចំណី
-​ចំពោះ​កូន​ត្រី​នៅ​តូច និង​ធំ ប្រភេទ ចំណី​ឱ្យ​ស៊ី​មិន​ខុស​គ្នា​ទេ ប៉ុន្ដែ​ពេល​ត្រី​ធំ ត្រូវ ឱ្យ​ចំណី​ស៊ី​ច្រើន​បន្ដិច ដោយ​ក្នុង​មួយ​ថ្ងៃ​ឱ្យ ចំណី​២​ដង គឺ​ព្រឹក​ម៉ោង​៨ និង​ល្ងាច​ម៉ោង៤-៥
-​ប្រភេទ​ចំណី​ដាក់​ឱ្យ​ត្រី​ស៊ី​មាន​ដូច​ជា បាយ បបរ​លាយ​កន្ទក់ (​យូរ​ៗ​ឱ្យ​ស៊ី​ម្ដង​)
-​កណ្ដៀរ​ឱ្យ​ស៊ី​ជា​ប្រចាំ (​ដោយសារ​នៅ តំបន់​នោះ​សំបូរ​កណ្ដៀរ​ច្រើន​)
-​ដាក់​ចំណី​ឱ្យ​ត្រី​ស៊ី​ឱ្យ​បាន​ពីរ​កន្លែង ដើម្បី កុំឱ្យ​ត្រី​ដណ្ដើម​គ្នា​ស៊ី ។
២-​ការ​ថែទាំ និង​គ្រប់គ្រង
-​ក្នុង​ការ​ចិញ្ចឹម​ត្រី លោកពូ​ឧស្សាហ៍ ពិនិត្យ​មើល​ពណ៌​ទឹក ប្រសិនបើ​ទឹកខ្មៅ​មាន ក្លិនស្អុយ ត្រូវ​ប្ដូរ​ទឹក​ចេញ ហើយ​ដាក់​ទឹក​ថ្មី ចូល ។ ទឹក​ដែល​បូម​ចេញពី​រណ្ដៅ គាត់​យក ទៅ​ស្រោច​លើ​ដំណាំ​ធ្វើ​ឱ្យ​ដំណាំ​លូតលាស់​ល្អ
-​រដូវក្ដៅ​ត្រូវ​ដាក់​កំ​បោ្លក​១​ភាគ​៤​នៃ រណ្ដៅ ហើយ​យក​ឫស្សី​រាំង​កុំឱ្យ​រាលដាល ពេញ​ផ្ទៃ​ទឹក ។
៣-​ការ​ប្រមូល​ផល
ក្រោយ​ពី​ចិញ្ចឹម​បាន​រយៈពេល​២​ខែ​កន្លះ ត្រី​មាន​ទំងន់​ជា​មធ្យម​៣​ទៅ​៥​ខាំ ក្នុង​១ ក្បាល ។ គាត់​ធ្វើការ​ប្រមូល​ផល​ត្រី​ជា​រៀង រាល់ពេល​ដែល​គ្រួសារ​គាត់​ត្រូវការ​ហូប ។ គាត់​ចិញ្ចឹម​ត្រី​នេះ​មិន​សំរាប់​លក់​ទេ តែបើ អ្នក​ជិតខាង​មក​សុំ​ចែក​គាត់​អាច​លក់​ឱ្យ​បន្ដិច បន្ដួច ។ ប៉ុន្ដែ​ផល​ត្រី​ដែល​គាត់​ប្រមូល​បាន សរុប​ប្រហែល​៣២​គីឡូក្រាម ។
៤-​ចំណាប់អារម្មណ៍
តាម​ប្រសាសន៍​របស់​អ្នក​មីង​បានឱ្យ​ដឹង ថា គាត់​សប្បាយចិត្ដ​ណាស់ នៅ​ពេល​គាត់ បានឃើញ​នូវ​លទ្ធផល​ល្អ​បែប​នេះ ព្រោះ​វា អាច​ជួយ​ឱ្យ​គ្រួសារ​គាត់​មានការ​ប្រែប្រួល ច្រើន ដោយនៅ​ក្នុង​គ្រួសារ​មាន​ត្រី និង​បន្លែ សំរាប់​ហូប​ជា​ប្រចាំ ជា​ពិសេស​វា​អាច​ជួយ បង្កើន​នូវ​ប្រាក់​ចំណូល​ដល់​គ្រួសារ​របស់​គាត់ ទៀត​ផង ។ ទៅ​ថ្ងៃ​មុខ​គាត់​មាន​គំរោង​នឹង ដាក់​ចិញ្ចឹម​ត្រី​ផ្សេង​ៗ​ទៀត និង​បង្កើន​ឱ្យ​បាន ពី​រណ្ដៅ​ក្រោយ​ពេល​គាត់​ប្រមូល​ផល​ត្រី​លើកទី​មួយ​អស់ ៕ (ដកស្រង់ចេញពីទស្សនាវដ្តីកសិកររបស់អង្គការសេដាក)