ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្សែ​ក​ពេជ្រតម្លៃ ២០០ លាន​ដុល្លារ ​ថ្លៃ​បំផុត​លើលោក​ដែលបង្ហាញ​ពី​ក្តី​ស្រឡាញ់ និង​សំណាងល្អ​ !

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ មិន​ចម្លែក​ទេ​ប្រសិនបើ​​វត្ថុ​អ្វីមួយដែល​បាន​ច្នៃ​ និង​បង្កើត​ឡើង​ដោយ​មាន​ដាំ​ពេជ្រ ត្បូង និង​មាស លក់​ក្នុង​តម្លៃ​ថ្លៃ​នោះ ​។ ក៏​ព្រោះថា គ្រាន់តែ​តម្លៃ​គ្រាប់ពេជ្រ​…

រាជធានីភ្នំពេញ ៖ មិន​ចម្លែក​ទេ​ប្រសិនបើ​​វត្ថុ​អ្វីមួយដែល​បាន​ច្នៃ​ និង​បង្កើត​ឡើង​ដោយ​មាន​ដាំ​ពេជ្រ ត្បូង និង​មាស លក់​ក្នុង​តម្លៃ​ថ្លៃ​នោះ ​។ ក៏​ព្រោះថា គ្រាន់តែ​តម្លៃ​គ្រាប់ពេជ្រ​ និង​មាស​សុទ្ធ​វាសឹងតែ​មាន​តម្លៃ​កប់​ពពក​បាត់​ទៅ​ហើយ មិន​ខុស​អី​នឹង​ខ្សែ​ក​ដែល​គេ​បាន​ដាក់​ឈ្មោះ​ថា Heritage in Bloom ដែល​ជា​ខ្សែ​ក​ពេជ្រ លក់​បានថ្លៃ​រហូត​ដល់​ទៅ ២០០ លាន​ដុល្លារ​អា​មេ​រិ​ក​ឯណោះ ​។ តោះ​ ! មក​ដឹង​ពី​ការ​ច្នៃប្រឌិត ​និង​ប្រវត្តិ​ខ្លះ​ៗ​របស់​ខ្សែ​ក​ត្បូង​ពេជ្រ Heritage in Bloom ដែល​ជា​ខ្សែ​ក​ជាប់​លំដាប់​ទី​ ១ ក្នុង​បញ្ជី​ខ្សែ​ក​ពេជ្រ​ថ្លៃ​ជាងគេ​លើ​លោកក្នុង​ឆ្នាំ​ ២០២១ ​។

Heritage in Bloom អាច​និយាយ​បាន​ថា «​មរតក​កេរ្តិ៍​តំណែល​ក្នុង​រដូវ​ផ្កា​រីក​» លក់​ក្នុង​តម្លៃ ២០០ លាន​ដុល្លារ​អា​មេ​រិ​ក វា​ជា​គ្រឿងអលង្ការដែល​បាន​រចនា​ស្នាដៃដោយ​វិចិត្រករ​ជនជាតិ​ចិន​មានឈ្មោះ​ថា Wallace Chan ។ ខ្សែ​ក «​មរតក​កេរ្តិ៍​តំណែល​ក្នុង​រដូវ​ផ្កា​រីក​» មាន​ដាំ​ត្បូង​ដែល​មាន​តម្លៃ និង​ត្បូង​ពេជ្រ​គ្មាន​ពណ៌​ដែល​មាន​តែ​មួយ​គត់ ហើយ​គ្រាន់តែ​តម្លៃ​ត្បូង​ពេជ្រ​គ្មាន​ពណ៌​នោះ គឺ​ថ្លៃ ៣៥ លាន​ដុល្លារ​អា​មេ​រិ​ក​បាត់​ហើយ ដូចនេះ​សរុប​ទាំង​ត្បូង​មាន​តម្លៃ​ និង​ពេជ្រ​គ្មាន​ពណ៌ គឺ​ធ្វើ​អស់ ៣៨៣.៤ កា​រ៉ាត់ ​។

នៅ​លើ​កំពូល​នៃ​ខ្សែ​ក​នេះ មាន​ត្បូង jade (​ខ្មែរ​យើង​គេ​ហៅ​ថា ហ្គេ​ច​) ម៉ា​ប់​ពណ៌​ស ៧២ ​គ្រាប់​, ហ្គេ​ច​ទឹក​ក​ពណ៌​បៃតង មាន​ចំនួន ១១៤ ​ដុំ គ្រាប់ពេជ្រ​ពណ៌​ផ្កាឈូក ៦០០ គ្រាប់ និង​ពេជ្រ​គ្មាន​ពណ៌​ចំនួន ១៩ គ្រាប់​ទៀត ដែល​ធ្វើ​ឱ្យ​ខ្សែ​កមួយ​ខ្សែ​នេះ មាន​ទម្ងន់​រហូត​ដល់​កន្លះ​ផោន​ ។ ខ្សែ​ក «​មរតក​កេរ្តិ៍​តំណែល​ក្នុង​រដូវ​ផ្កា​រីក​» ត្រូវ​បាន​រចនា​ឡើង ដោយ​ត្បូង​ពេជ្រ​ឥត​ខ្ចោះ ដែល​ឆ្លាក់​ចេញពី​ត្បូង​ពេជ្រ the Cullinan Heritage ដែល​ជា​ពេជ្រ​ប្រភេទ IIA ទំហំ ៥០៧.៥៥ កា​រ៉ាត់ ដ៏​កម្រ​ ។ ប្រភេទ​ទី IIA គឺជា​ត្បូង​ពេជ្រ​ដែល​សុទ្ធ និង​គ្មាន​ជាតិពុល ​។ ដើម្បី​បង្កើត​ស្នាដៃ​នេះ សិប្បករ​បាន​ធ្វើការ​អស់​រយៈពេល​ជាង ៤៧.០០០ ម៉ោង ដើម្បី​ច្នៃ​ចេញ​ជា​ភាព​ស្រស់​ស្អាត​នៃ​មេអំបៅ ដែល​បង្ហាញ​ពី​ក្តី​ស្នេហា ចំណែក​រូប​ប្រចៀវ ដំណាង​ឱ្យ​សំណាងល្អ​ ។

ចំណុច​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​នោះ គឺថា​ខ្សែ​ក​នេះ​រចនា​ម៉ូដដែល​អាច​ពាក់​បាន ២៧ ទំរង់ ​ឬ​កាលៈទេសៈ ហើយ​វា​បាន​បញ្ជាក់​ពី​សមាសភាព​ដ៏​ល្អ​ប្រណីត និង​ការ​រចនា​ដ៏​វិសេសវិសាល នៃ​ស្នាដៃ​ដ៏​អស្ចារ្យ​របស់​លោក Wallace Chan ផង​ដែរ​ ៕ ប្រភព​ ៖ financesonline

អត្ថបទសរសេរ ដោយ