ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​ប្រេ​ស៊ី​ល​ត្រូវ​ហាម​មិន​ឱ្យ​ចូល​ទស្សនាការ​ប្រកួត​បាល់ទាត់ ដោយសារ​មិន​ទាន់​ចាក់​វ៉ាក់សាំង

2 ឆ្នាំ មុន

ប្រេ​ស៊ី​ល ៖ ប្រធានាធិបតី​ប្រេ​ស៊ី​ល Jair Bolsonaro បាន​អះអាង​ថា គាត់​ត្រូវ​បាន​គេ​រារាំង​មិន​ឱ្យ​ចូលរួម​ទស្សនាការ​ប្រកួត​បាល់

ប្រេ​ស៊ី​ល ៖ ប្រធានាធិបតី​ប្រេ​ស៊ី​ល Jair Bolsonaro បាន​អះអាង​ថា គាត់​ត្រូវ​បាន​គេ​រារាំង​មិន​ឱ្យ​ចូលរួម​ទស្សនាការ​ប្រកួត​បាល់ទាត់​លី​គ​កំពូល​ប្រេ​ស៊ី​ល​រវាង​ក្រុម​ម្ចាស់ផ្ទះ Santos និង​ក្រុម Gremio កាលពី​ថ្ងៃអាទិត្យ ដោយសារ​គាត់​មិន​ទាន់​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១៩​។

លោក​ត្រូវ​បាន​ក្រុមការងារ​នៅ​កីឡដ្ឋាន​សួរ​រក​ប័ណ្ណ​ចាក់​វ៉ាក់សាំង ហើយដោយ​សារ​តែ​គ្មាន​ប័ណ្ណ​បញ្ជាក់ ទើប​ក្រុមការងារ​មិន​អនុញ្ញាត​ឱ្យ​លោក​ចូល​ទស្សនាការ​ប្រកួត​ដែល​ក្រុម Santos យកឈ្នះ​លើ Gremio លទ្ធផល ១-០ នៅ​កីឡដ្ឋាន Vila Belmiro ឡើយ ដើម្បី​ឆ្លើយ​តប​តាម​វិធានការ​ទប់ស្កាត់ការ​ឆ្លង​នៃ​ជំងឺ​កូ​វី​ដ​១៩​។

លោក Bolsonaro ដែល​ចំណាយពេល​វិស្សមកាល​នៅ​ទីក្រុង Sao Paulo បាន​ថ្លែងប្រាប់​សារព័ត៌មាន Metropoles ថា «​ហេតុ​អ្វី​ខ្ញុំ​គួរ​មាន​កាត ឬ​ប័ណ្ណ​ចាក់​វ៉ាក់សាំង? ខ្ញុំ​គ្រាន់តែ​ចង់​មើល​ការ​ប្រកួត​របស់ Santos ហើយ​ខ្ញុំ​បែរជា​ត្រូវ​គេ​ប្រាប់​ថា ត្រូវ​តែ​ចាក់​វ៉ាក់សាំង​។ ហេតុ​អ្វី? ខ្ញុំ​មាន​អង្គ​ប​ដិ​ប្រាណ​ច្រើន​ជាង​អ្នក​បាន​ចាក់​វ៉ាក់សាំង​ទៅ​ទៀត​»​។

រដ្ឋ និង​ទីក្រុង​មួយ​ចំនួន​របស់​ប្រេ​ស៊ី​ល ទើបតែ​ចាប់ផ្តើម​បើក​អនុញ្ញាត​ឱ្យ​អ្នកគាំទ្រ​ត្រឡប់​ចូល​ទស្សនា​ក្នុង​កីឡដ្ឋាន​វិញ​។ ប៉ុន្តែ​អ្នកគាំទ្រ​ត្រូវ​អនុវត្ត​តាម​បទបញ្ជា និង​វិធានការ​នានា​របស់​អាជ្ញាធរ​ក្នុង​តំបន់ និង​ក្លិប​បាល់ទាត់​ម្ចាស់ផ្ទះ​។ ដោយនៅ​ក្នុង​នោះ ពួក​គេ​ចាំបាច់​ត្រូវ​បង្ហាញ​ប័ណ្ណ​ចាក់​វ៉ាក់សាំង​ពេញលេញ ឬ​លទ្ធផល​តេស្ត​សំណាក់​អវិជ្ជមាន (PCR) ដើម្បី​អាច​ចូល​ក្នុង​កីឡដ្ឋាន​បាន​។

លោក Bolsonaro កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​របស់​ព្រឹទ្ធសភា ចំពោះ​ការ​ដោះស្រាយ​វិ​ប​តិ្ត​កូ​វី​ដ​១៩​របស់​គាត់​។ ខណៈ​បច្ចុប្បន្ន​ប្រេ​ស៊ី​ល​មាន​អ្នក​ស្លា.ប់​ដោយ​កូ​វី​ដ​១៩​ជាង​៦០​ម៉ឺន​នាក់ និង​អ្នក​ឆ្លង​ជាង​២១​លាន​នាក់​ហើយ​។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​ក្រសួងសុខាភិបាល​ប្រទេស​នេះ​៕ ដកស្រង់​ចេញពី First Post និង Inside The Games)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ