សារព័ត៌មានបរទេសកាលពីពេល ថ្មីៗកន្លងមកផ្សាយថា ស្ត្រីរ៉ូម៉ានី អាយុ៤០ឆ្នាំម្នាក់ ចាប់ទាញពងស្វា.សប្តីបណ្តាលឱ្យដាច់កាលពីថ្ងៃទី៨ មីនា ២០១៦ ជាទិវាសិទ្ធិនារី ។
សារព័ត៌មានបរទេសផ្សាយថា លោក Ionel Popa អាយុ៣៩ឆ្នាំ រស់នៅភូមិ Dragomiresti នាភាគខាងកើតឆៀងខាងជើងប្រទេសរ៉ូម៉ានី ត្រូវបាននាំទៅសង្គ្រោះបន្ទាន់ព្រោះពងស្វា.សរយះចេញឈាមដោយសារប្រពន្ធយកដៃទាញកន្ត្រាក់ ។
បុគ្គលិកផ្នែកសង្គ្រោះបន្ទាន់បញ្ជាក់ថា បុរសនោះរយះធំនៅត្រង់ពងស្វា.ស ព្រោះតែមិនបានជូនផ្កានៅថ្ងៃបុណ្យសិទ្ធិនារី ។ ពងស្វា.សខាងឆ្វេងរបស់លោកIonel ធ្លាក់ចេញ ព្រោះស្បែកនៅបរិវេណនោះរយះ ដូច្នេះហើយគ្រូពេទ្យបានវះកាត់ភ្លាមៗ ។
អ្នកស្រី Marinela Benea អាយុ៤០ឆ្នាំ ជាប្រពន្ធឱ្យដឹងថា អ្នកស្រីធុញថប់នឹងប្តី ដែលផឹកស្រាស្រវឹងមិនរវល់នឹងអ្នកផ្ទះ ។ នៅពេលព្រឹកអ្នកស្រីប្រាប់ឱ្យប្តីទៅធ្វើការ ឬជួយការងារផ្ទះ ប៉ុន្តែគេបែរជាប្រកែក ដូច្នោះហើយគាត់ខឹងក៏ចាប់ទាញកន្ត្រាក់ពងស្វា.សតែម្តង ។ ចំពោះមូលហេតុដែលធ្វើឱ្យរយះនេះមិនមែនមកពីគាត់ទេ ព្រោះប្តីរត់ចេញពីការចាប់ទាញរបស់គាត់ទើបធ្វើឱ្យរបួស ។ អ្នកស្រីជាប្រពន្ធយល់ថា ពងស្វា.សនោះគ្រាន់តែយកទឹកកកស្អំក៏ជាសះស្បើយដែរ ប៉ុន្តែប្តីមិនព្រម ទើបហៅរថយន្តសង្គ្រោះបន្ទាន់ ។
ប៉ូលិសកំពុងស្រាវជ្រាវរកមូលហេតុរឿងនោះឱ្យជាក់លាក់ ។ ប្តី-ប្រពន្ធនោះរស់នៅរួមគ្នាអស់រយៈពេល១៥ឆ្នាំ និងមានកូនប្រុសម្នាក់ ៕
ចែករំលែកព័តមាននេះ