ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បក្សី​ចេះ​ប្រើ​ភាសា​ដើម្បី​ទាក់ទង​គ្នា

8 ឆ្នាំ មុន

បក្សី​មិន​ត្រឹមតែ​ប្រើប្រាស់​ការ​ហៅ​ដើម្បី​ទាក់ទង​គ្នា​ជា​សា ខុស​ៗ​គ្នា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បក្សី​មួយ​ចំនួន​ធំ​អាច​បញ្ចូល​ការ​ហៅ​ទាំងនេះ​ជា​វិធី​ជាក់លាក់​បង្កើត​«​ឃ្លា​» ដើម្បី​បញ្ជូន​ព័ត៌មាន​កាន់តែ​ស្មុគស្មាញ​ថែម​ទៀត ។ បក្សី​ជប៉ុន Japanese Great Tits

បក្សី​មិន​ត្រឹមតែ​ប្រើប្រាស់​ការ​ហៅ​ដើម្បី​ទាក់ទង​គ្នា​ជា​សា ខុស​ៗ​គ្នា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បក្សី​មួយ​ចំនួន​ធំ​អាច​បញ្ចូល​ការ​ហៅ​ទាំងនេះ​ជា​វិធី​ជាក់លាក់​បង្កើត​«​ឃ្លា​» ដើម្បី​បញ្ជូន​ព័ត៌មាន​កាន់តែ​ស្មុគស្មាញ​ថែម​ទៀត ។ បក្សី​ជប៉ុន Japanese Great Tits ត្រូវ​បាន​ស្គាល់​ថា ជា​បក្សី Parus មាឌតូច ត្រូវ​គេ​រក​ឃើញ​ថា បាន​ប្រើប្រាស់​ការ​ហៅ​គ្នីគ្នា​របស់​វា​ដើម្បី​បង្កើត​ជា​សារ​បង្ហាញ​ពី​អត្ថន័យ ផ្សេង​ៗ​គ្នា ។ អ្នក​វិទ្យាសាស្ត្រ​និយាយ​ថា នេះ​គឺជា​ឧទាហរណ៍​ទី​១​នៃ​ការ​ប្រើប្រាស់​ការ​រៀបចំ​វេយ្យាករណ៍​នៃ​ពាក្យ​ក្នុង​ប្រយោគ (Syntax) ដោយ​សត្វ​ដែល​គេ​ស្រាវជ្រាវ​ឃើញ​ពី​អាថ៌​កំបាំង​ដ៏​អស្ចារ្យ​របស់​ធម្មជាតិ ។

បក្សី Great Tits  ត្រូវ​បាន​គេ​ស្គាល់​ចំពោះ​ការ​មាន​ឈុត​សំឡេង​ចម្រុះ​ជាមួយនឹង​ប្រភេទ​សត្វ​ផ្សេង​ទៀត​ផលិត​បទ​ចម្រៀង និង​ការ​ហៅ​ច្រើន​ជាង​៤០​ប្រភេទ ។

ដោយឡែក​បក្សី​ជប៉ុន Japanese Great Tits មាន​ភាព​ទាក់ទង​គ្នា​យ៉ាង​ជិត​ស្និទ្ធ​ទៅ​នឹង​បក្សី Great Tits ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ជា​ទូទៅ​ក្នុង​ឧទ្យាន​សត្វ​ប្រទេស​អង់គ្លេស ។ ក្រុម​អ្នក​វិទ្យាសាស្ត្រ​និយាយ​ថា បក្សី​អភិវឌ្ឍ​ការ​បញ្ចេញ​សំឡេង​ក្នុង​បទ​ចម្រៀង​របស់​ពួក​វា​ដោយ​ផ្អែក​លើ​កន្លែង​ដែល​វា​រស់នៅ ពោល​គឺ​មជ្ឈដ្ឋាន​ជុំវិញ​តែ​ម្តង ។
ការ​សិក្សា​មួយ​ពី​បក្សី Chaffinch ឈ្មោល​ចំនួន​៧២៣​ក្បាល​ក្នុង​ចំនួន​ខុស​គ្នា​១២​ប្រភេទ​នៅ​ទូ​ទាំង​តំបន់​អឺរ៉ុប កោះ​អា​ស៊ូ​រ៉េ​ស ជា​តំបន់​ស្វយ័ត​នៃ​ប្រទេស​ព័រ​ទុ​យ​ហ្កា​ល់ និង​កោះ​កា​ណា​រី​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ពី​កំណត់​ត្រា​របស់​ពួក​វា​ដែល​មិន​អាច​ព្យាករ​បាន​ដោយ​ពួក​គេ​បាន​ផ្លាស់​ប្តូរ​បន្ថែម​ទៀត ។ ក្រុម​អ្នក​ស្រាវជ្រាវ​ជឿជាក់​ថា នេះ​អាច ជា​ផ្នែក​ៗ​ព្រោះថា​បក្សី​រស់នៅ​លើ​កោះ​ប្រឈម​នឹង​ការ​ប្រកួតប្រជែង​តិច​ជាង ។ ចំណែក​បក្សី​ញី​វិញ​អាច​ជា​ការ​ប៉ុនប៉ង​ដើម្បី​យក​ចេញ​បក្សី​ឈ្មោល​ក្នុង​ចំណោម​បក្សី ៦០​ប្រភេទ ផ្សេង​គ្នា​ដោយ​ការ​ច្រៀង​ទាំងអស់​គ្នា​ក្នុង​ពេល​តែ​មួយ​នៅ​តំបន់​អឺរ៉ុប ។

 បច្ចុប្បន្ន​ក្រុម​អ្នក​ស្រាវជ្រាវ​ពី​ប្រទេស​ជប៉ុន អា​ល្លឺ​ម៉​ង់ និង​ប្រទេស​ស៊ុ​យ​អែ​តបា​នរក​ឃើញ​ថា​បក្សី​មិន​ត្រឹមតែ​ប្រើប្រាស់​ការ​ហៅ ផ្សេង​ៗ​គ្នា​នោះ​ទេ ប៉ុន្តែ​ក៏​រួម​បញ្ចូល​ទាំង​ការ​រៀបចំ​វេយ្យាករណ៍​នៃ​ពាក្យ​ក្នុង​ប្រយោគ (Syntax)  ពោល​គឺ​សំណុំ​ក្បួនច្បាប់​មួយ​ដែល​ផ្តល់​ឱ្យ​ពួក​វា​នូវ​រចនាសម្ព័ន្ធ​តែ​ម្តង ។ ក្នុង​ចំណោម​ការ​ឆ្លើយ​តប​ការ​គំរាមកំហែង​របស់​បក្សី គឺជា​ការ​ស្រែកហៅ​ដែល​លោក​វេជ្ជបណ្ឌិត​ជប៉ុន តូ​ស៊ី​តា​កាក់ ស៊ុ​យ​ស៊ូ​គី​ជា​អ្នកដឹកនាំ​ការ​ស្រាវជ្រាវ​ប្រចាំ​សាកលវិទ្យាល័យ Graduate University for Advanced Studies ប្រទេស​ជប៉ុន​បាន​បង្ហាញ​ពី​និមិត្តសញ្ញា ABC ដែល​វា​មាន​ន័យ​ថា វិភាគ​រក​គ្រោះថ្នាក់ ។ បក្សី Tits ទាំងអស់​ប្រើ​ការ​ហៅ​បែប​នេះ​ដើម្បី​ព្រមាន​ដល់​បក្សី​ដទៃ​ទៀត​ពី​សត្វ​រំពេ​ដូច​ជា​សត្វ​ស្ទាំង​ជាដើម ។

លើស​ពី​នេះ​ទៅ​ទៀត​និមិត្តសញ្ញា D មាន​ន័យ​ថា មក​ទី​នេះ ហើយ​វា​ត្រូវ​បាន​បក្សី​ប្រើ​ពេល​រក​ឃើញ​ប្រភព​អាហារ ថ្មី​ៗ ឬ​ក៏​ដើម្បី​លើកទឹកចិត្ត​ឱ្យ​ដៃគូ​ចូល​ក្នុង​សម្បុក ។ បក្សី Tits បង្ហាញ​ពី​ជំនាញ​របស់​ខ្លួន​នៃ​ការ​ទាក់ទង​គ្នា​ដោយ​ប្រើប្រាស់​ការ​ហៅ​ទាំងនេះ​ថ្វី​បើជា​ក្រុម ឬ​ក៏​តែ​ម្នាក់ឯង​ដើម្បី​ទាក់ទង​ព័ត៌មាន​ស្មុគស្មាញ​។  នៅ​ពេល​ដែល​ការ​ហៅ​ត្រូវ​បាន​ធ្វើ​ឡើងជា​មួយ​គ្នា​ក្នុង​លំដាប់​ធម្មជាតិ ABC-D បក្សី​ដទៃ​ទៀត​នឹង​ឆ្លើយ​តប​ដោយ​វិធីសាស្ត្រ ផ្សេង​ៗ​គ្នា ខណៈ​កំពុង​ស្កែ​នរក​គ្រោះថ្នាក់ ។ ប៉ុន្តែ​នៅ​ពេល​អ្នក​ស្រាវជ្រាវ​បាន​ត្រលប់​ក្រោយ​នូវ​ការ​ចាក់​សំឡេង​សិប្បនិមិត្ត​សា​ជា​ថ្មី​ដោយ​និមិត្តសញ្ញា D-ABC បក្សី​មិន​ឆ្លើយ​តប​នោះ​ទេ ។ 

វេជ្ជបណ្ឌិត​ដេ​វីត វី​ក្រ​ហ្វ ជា​សហ​និពន្ធ​នៃ​ការ​សិក្សា​ដែល​បាន​ចេញផ្សាយ​ក្នុង​ព្រឹត្តិបត្រ Nature Communication ឬ​ការ​ទាក់ទង​ធម្មជាតិ និង​ជា​ជីវ​វិទូ​ប្រចាំ​សាកល​វិទ្យាល័យ Uppsala University ក្នុង​ប្រទេស​ស៊ុ​យ​អែ​ត​និយាយ​ថា ការ​ហៅ​របស់​បក្សី​បង្ហាញ​ពី​ការ​រៀបចំ​វេយ្យាករណ៍​នៃ​ពាក្យ​ក្នុង​ប្រយោគ​មិនមែន​មាន​តែ​ក្នុង​ភាសា​មនុស្ស​ទេ ប៉ុន្តែ​បាន​វិ​វ​ឌ្ឍ​ដោយ​ឯករាជ្យ​ក្នុង​បក្សី​ផង​ដែរ ។ ការ​យល់​ដឹង​មូលហេតុ​អ្វី​បានជា​ការ​រៀបចំ​វេយ្យាករណ៍​ក្នុង​ប្រយោគ​មានកា​រវិ​វ​ឌ្ឍ​សម្រាប់​បក្សី Tits អាច​នឹង​ផ្តល់​ការ​យល់​ដឹង​យ៉ាង​ទំ​លំ​ទូលាយ ៕