ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​ល្លឺ​ម៉​ង់​ក្លាយជា​ក្រុម​ដំបូង​បាន​ឡើង​ទៅ​លេង​ព្រឹត្តិ​ការណ៍ World Cup 2022

2 ឆ្នាំ មុន

ម៉ា​សេ​ដូន​ខាងជើង ៖ អា​ល្លឺ​ម៉​ង់​បាន​ក្លាយជា​ក្រុម​ដំបូង​គេ​មាន​សិទ្ធិ​ឡើង​ទៅ​លេង​ព្រឹត្តិការណ៍ World Cup 2022 ក្រោយ​បំបាក់​

ម៉ា​សេ​ដូន​ខាងជើង ៖ អា​ល្លឺ​ម៉​ង់​បាន​ក្លាយជា​ក្រុម​ដំបូង​គេ​មាន​សិទ្ធិ​ឡើង​ទៅ​លេង​ព្រឹត្តិការណ៍ World Cup 2022 ក្រោយ​បំបាក់​ម្ចាស់ផ្ទះ​ម៉ា​សេ​ដូន​ខាងជើង​ក្នុង​លទ្ធផល ៤-០ នៅ​វគ្គ​ជម្រុះ​តំបន់​អឺរ៉ុប​។

ជំនួប​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល J ដែល​ធ្វើ​ឡើង​នៅ​ឯ​កីឡដ្ឋាន Tose Proeski Arena គ្រាប់​ជ័យជម្នះ​របស់​ក្រុម​ភ្ញៀវ​អា​ល្លឺ​ម៉​ង់​រកបាន​ដោយ​ខ្សែប្រយុទ្ធ Timo Werner ២​គ្រាប់​ម្នាក់ឯង និង​២​គ្រាប់​ទៀត​ធ្វើ​បាន​ដោយ​ខ្សែបម្រើ​ប្រយុទ្ធ Kai Havertz និង Jamal Musiala​។

ឆ្លងកាត់​ការ​ប្រកួត​៨​លើក​កន្លង​មក អា​ល្លឺ​ម៉​ង់​ឈរ​នៅ​កំពូល​តារាង​មាន​២១​ពិន្ទុ ឈ្នះ​៧​លើក និង​ចាញ់​១​លើក តាម​ពីក្រោយ​ដោយ​រូ​ម៉ា​នី​, ម៉ា​សេ​ដូន​ខាងជើង​, អា​មេ​នី​, អ៊ី​ស្លង់ និង លិច​ទេ​ន​ស្តែ​ន (Liechtenstein)​។ ខណៈ​ការ​ប្រកួត​វគ្គ​ជម្រុះ​នៅ​សល់​២​ប្រកួត​ទៀត​ទើប​បញ្ចប់​។ ទោះ​យ៉ាងណា តាម​រយៈ​ចំនួន​ពិន្ទុ​ក្នុង​ពូ​ល បាន​ធានា​ឱ្យ​ក្រុម​ឥន្ទ្រី​ដែក​អា​ល្លឺ​ម៉​ង់​មាន​សិទ្ធិ​គ្រប់គ្រាន់​បាន​ឡើង​ទៅ​លេង​ព្រឹត្តិការណ៍ World Cup 2022 ដែល​រៀបចំ​ឡើង​ដោយ​ប្រទេស​កា​តា​។

គួរ​ឱ្យ​ដឹង​ថា សម្រាប់​ព្រឹត្តិការណ៍ World Cup 2022 នឹង​ចាប់ផ្តើម​ដំណើរការ​ប្រកួត​នៅ​ថ្ងៃ​ទី​២១ ខែវិច្ឆិកា រហូត​ដល់​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២២៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ