ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងអត់ថា ​​សត្វព្រៃដ៍កម្រ​នៅមណ្ឌលគិរី​កំពុងឈានទៅផុតពូជ ?

8 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ ​បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានឲ្យដឹងថា​ ការជួញដូរសាច់សត្វព្រៃនៅ​តែមានការកើនឡើងយ៉ាងក្តៅគគុក ​ខណៈសត្វព្រៃដ៍​កម្ររងការបា.ញ់សម្លា.ប់​យក​សាច់ជា​រៀងរាល់ថ្ងៃ ។

ខេត្តមណ្ឌលគិរី ៖ ​បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានឲ្យដឹងថា​ ការជួញដូរសាច់សត្វព្រៃនៅ​តែមានការកើនឡើងយ៉ាងក្តៅគគុក ​ខណៈសត្វព្រៃដ៍​កម្ររងការបាញ់សម្លាប់​យក​សាច់ជា​រៀងរាល់ថ្ងៃ ។

ជាក់ស្តែង​ កាលពីថ្ងៃទី១២ មីនា ២០១៦​ កងកម្លំាងរដ្ឋបាលព្រៃឈើបាន​ឃាត់ចាប់បានសាច់ទន្សោងចំនួន៨០គីឡូក្រាម ​និងរថយន្តម៉ាកគៀរមួយគ្រឿង​ជាកម្មសិទ្ឋិរបស់ឈ្មោះ​ ទោន ទិត្យ មុខ​របរ​ទិញលក់សាច់ព្រៃ​ និងលក់ប្រហុក​ ផ្អក ។

សេចក្តីរាយការណ៍​បានបន្តថា ​ក្រោយការឃាត់ខ្លួនឈ្មោះ ​ទោន ទិត្យនេះ​នោះរួចមក ​សមត្ថកិច្ចបានសហការជាមួយតំណាង​អយ្យការចុះឆែកឆេរលំនៅ​ដ្ឋានមួយកន្លែង ​​ម្ចាស់ផ្ទះ សយ សឿន ដែលគេ​ស្គាល់ថាជាឈ្មួញជួញដូរនិង​ប្រមាញ់សត្វព្រៃដ៍សកម្ម​នៅក្នុងខេត្តមណ្ឌលគិរី ។

ក្នុងប្រតិបត្តិការឆែកឆេរនោះ ​សមត្ថកិច្ចរកឃើញវត្ថុតាងមួយចំនួនដូចជា​ ៖ រណាយន្ត០៣គ្រឿង ​អន្ទាក់ខ្សែកាប១៨ខ្សែ ​ក្បាលទន្សោង១ ធ្មេញដំរី១ ​ពស់ទាល់ឈ្លោះ១ ​ក្បាលស្វា.ស​ និងចង្កូម​ជ្រូក​ព្រៃចំនួន៣ ​ជើងឈ្លូស១ ​ឧបករណ៍ស្នារ១ដើមនិងគ្រាប់០៥គ្រាប់​ ថ្គាមសត្វជ្រូកព្រៃ២ ​កំាបិតស្នៀតប្រលាក់ឈាម១ ​និងស្លាបក្ងោកចំនួន០២បាច់ ។

សេចក្តីរាយការណ៍បានបន្តថា ​ក្រោយរកឃើញវត្ថុតាងនិងជនសង្ស័យ​ទំាង២នាក់ខាងលើ ​សមត្ថកិច្ចបានបញ្ជូនមកឃុំខ្លួននៅរដ្ឋបាលព្រៃឈើ​ប​ណ្តោះអាសន្នរង់ចំាដោះស្រាយ​តាមនីតិវិធីច្បាប់ ៕