ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លប​​ចូល​ក្នុង​ភោជនីយដ្ឋាន រួច​ដឹក​សម្ភារ​ចេញ តែ​ចប់​ត្រឹម​ប៉ះ​ចំ​ថ្ងៃ​ជួបនឹង​សមត្ថកិច្ច

2 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​ម្នាក់​បាន​ធ្វើ​សកម្មភាព​គាស់​របង​ស័ង្កសី រួច​ចូល​ទៅ​លួច​យក​សម្ភារៈ​ប្រើប្រាស់​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​កន្លែង បន្ទាប់​មក​ក៏​បាន​ដឹក​តាម​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​១​គ្រឿង ក្នុង​បំណង​យក

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ធ្វើ​សកម្មភាព​គាស់​របង​ស័ង្កសី រួច​ចូល​ទៅ​លួច​យក​សម្ភារៈ​ប្រើប្រាស់​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​កន្លែង បន្ទាប់​មក​ក៏​បាន​ដឹក​តាម​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​១​គ្រឿង ក្នុង​បំណង​យក​ទៅ​លក់ ប៉ុន្តែ​ប៉ះ​ចំ​ថ្ងៃ​ស៊យ​ជួបនឹង​កម្លាំង​នគរបាល​ប៉ុស្តិ៍​ជើងឯក ខណ្ឌដង្កោ ដែល​កំពុង​តែ​ល្បាត​ក៏​ត្រូវ​ឃាត់ខ្លួន​តែ​ម្ដង​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២១ នៅ​ក្នុង​ភោជនីយដ្ឋាន​យីហោ «​សែនសប្បាយ​៨៨៨៨» ឬ​ហៅ​ថា ហាង​កា​រ៉េ​ប្រាំបី ស្ថិត​នៅ​ក្នុងភូមិ​ព្រែក​ប្រណាក សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​នោះ មានឈ្មោះ តាំង លី អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅផ្ទះ​ជួល ស្ថិត​ក្នុងភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ចំណែក​តំណាង​ម្ចាស់​ភោជនីយដ្ឋាន​ខាងលើ​វិញ​មានឈ្មោះ អ៊ុ​ន ចិ​ត្តា ភេទ​ស្រី អាយុ​៥៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មេការ​ហាង ស្នាក់​នៅ​ភូមិ​កើតហេតុ​ខាងលើ​។

នគរបាល​ខាងលើ​បាន​ប្រាប់​បន្ថែម​ទៀត​ថា ក្រោយ​ពី​ចាប់ខ្លួន​ជនសង្ស័យ​រូប​នោះ កងកម្លាំង​ក៏​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​រួម​មាន ៖ ម៉ាស៊ីនបោកខោអាវ​១​គ្រឿង​, តុ​ឈើ​ចំនួន​០៤, កៅអី​ឈើ​ចំនួន​០៩, ធុង​ទឹកកក​ធំ​១, ម៉ូតូ​ម៉ាក​ស៊ី​ទី​សេ​១០០​កូរ៉េ ពណ៌​ទឹកសមុទ្រ គ្មាន​ផ្លា​ក​លេខ (​ម៉ូតូ​ចាស់​) សណ្តោង​រ៉ឺ​ម៉ក​១​គ្រឿង​។

នគរបាល​បន្ត​ទៀត​ថា នៅ​មុន​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នេះ គឺ​បាន​ធ្វើ​សកម្មភាព​គាស់​របង​ស័ង្កសី រួច​ចូល​ទៅ​ក្នុង​ភោជនីយ​ដ្ឋាន​ខាងលើ ហើយ​ក៏​ចូល​ទៅ​លួច​យក​សម្ភារៈ​ទាំងនោះ បន្ទាប់​មក​ក៏​ដឹក​ចេញ​ក្នុង​បំណង​យក​ទៅ​លក់​។ ខណៈ​ពេល​នោះ កម្លាំង​នគរបាល​រដ្ឋបាល​ជើងឯក ក្រោម​បញ្ជា​របស់​លោក​វរសេនីយ៍ឯក​ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ បាន​ល្បាត​ទៅ​ដល់​កន្លែង​កើតហេតុ ក៏​ឃើញ​ជនសង្ស័យ ហើយ​មានការ​សង្ស័យ ក៏​ឃាត់ខ្លួន​សួរនាំ ទើប​ដឹង​ថា «​ជា​ចោរ​» បន្ទាប់​មក​បាន​នាំ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ