ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស្ចារ្យ​! គំនូរ​តូច​ជាង​គូទ​ម្ជុល​របស់​វិចិត្រករ​ម្នាក់ លក់​បាន​ជាង​១០​ម៉ឺន​ដុល្លារ

2 ឆ្នាំ មុន

អង់គ្លេស ៖ គេ​តែងតែ​និយាយ​ថា​ភាព​ស្រស់​ស្អាត​ស្ថិត​នៅ​ក្នុង​ភ្នែក​របស់​អ្នក​មើល​។ ប៉ុន្តែ​នៅ​ក្នុង​គំនូរ​ទាំងនេះ គឺ​វា​ស្ថិត​នៅ​ក្នុង​គូទ​

អង់គ្លេស ៖ គេ​តែងតែ​និយាយ​ថា​ភាព​ស្រស់​ស្អាត​ស្ថិត​នៅ​ក្នុង​ភ្នែក​របស់​អ្នក​មើល​។ ប៉ុន្តែ​នៅ​ក្នុង​គំនូរ​ទាំងនេះ គឺ​វា​ស្ថិត​នៅ​ក្នុង​គូទ​ម្ជុល​ដ៏​សែន​តូច​។

វិចិត្រករ​ជនជាតិ​អង់គ្លេស​ម្នាក់ បាន​បង្កើត​ឡើង​វិញ នូវ​ស្នាដៃ​សិល្បៈ​គំនូរ​ដ៏​ល្បី​ៗ​នៅ​លើ​ពិភពលោក ដោយ​លោក​បាន​ធ្វើ​វា​ក្លាយជា​ស្នាដៃ​សិល្បៈ​គំនូរ​ខ្នាត​តូច​បំផុត​ចំនួន​៦​ផ្ទាំង​ដាក់​ក្នុង​គូទ​ម្ជុល និង​លក់​បាន​ក្នុង​តម្លៃ​សរុប​៩​ម៉ឺន​ផោន (១២​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​)​។
លោក David A Lindon អាយុ​៥២​ឆ្នាំ មក​ពី​ទីក្រុង Bournemouth បាន​ផលិត​គំនូរ​គំរូ​ចម្លង​តូច​បំផុត ដែល​រួម​មាន​ទាំង​គំនូរ The Starry Night ដ៏​ល្បីល្បាញ​របស់​វិចិត្រករ Vincent van Gogh ផង​ដែរ​។

ស្នាដៃ​គំនូរ​គំរូ​ចម្លង​ទាំង​៦​របស់​លោក David A Lindon រួម​មាន The Scream របស់​វិចិត្រករ Edvard Munch, Girl with a Pearl Earring របស់​វិចិត្រករ Johannes Vermeer, Water Lily របស់​វិចិត្រករ Claude Monet, Girl With Balloon របស់​វិចិត្រករ Banksy និង The Starry Night រួម​និង Sunflowers របស់​វិចិត្រករ Vincent van Gogh​។

គំនូរ​នីមួយ​ៗ​ក្នុង​ចំណោម​គំនូរ​គំរូ​ចម្លង​ទាំង​៦​របស់​លោក David A Lindon ត្រូវ​បាន​លក់​ទៅ​ឱ្យ​ក្រុមហ៊ុន​ប្រមូល​ទិញ​ឯកជន​នៅ​ក្នុង​តម្លៃ​១៥,០០០​ផោន (២​ម៉ឺន​ដុល្លារ​) សម្រាប់​គំនូរ​១៕ (​ដកស្រង់​ចេញពី Dailymail)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ